ស្ងាត់ៗ សុគន្ធ នីសា ពាក់​ចិ​ញ្ជៀ​ន​បញ្ចាំចិត្ត​ !

6 Videos


ថ្វីត្បិតតែមានអាយុច្រើន ក៏ពិតមែនតែគេសង្កេតឃើញតារាចម្រៀងប្រចាំផលិតកម្មហង្សមាស សុគន្ធ នីសា នៅតែមានរូបសម្រស់ស្រស់ស្អាតគួរអោយស្រលាញ់។អ្វីដែលគួរអោយចាប់អារម្មណ៍ថ្មីៗនេះ គេបាន ឃើញ សុគន្ធ នីសា ពាក់ចិញ្ជៀនពេជ្រយ៉ាងស្រស់ស្អាតនៅម្រាមដៃខាងឆ្វេង មានការបង្ហើបថា ជា ចិញ្ជៀនបញ្ចាំចិត្ត របស់ សុគន្ធ នីសា ។

ស្ងាត់ៗ សុគន្ធ នីសា ពាក់​ចិ​ញ្ជៀ​ន​បញ្ចាំចិត្ត​ !

សុគន្ធ នីសា ត្រូវបានគេចាត់ទុកជាតារាចម្រៀងដែលមិនសូវចូលចិត្តនិយាយរឿងរ៉ាវផ្ទាល់ខ្លួនប្រាប់ដល់អ្នកសារពត៌មានក៏ដូចជាមហាជននោះទេ។ក្រៅពីគាំទ្របទចម្រៀងរបស់ សុគន្ធ នីសាក៏មានមហាជន ខ្ល្ះចង់ដឹងពីរឿងរ៉ាវស្នេហារបស់តារាចម្រៀងរូបនេះ ជាពិសេសក្រោយពីនាងចែកផ្លូវជាមួយកវីនិពន្ធ សុខ ជំនោរ ក៏មានលេចលឺថាតារាចម្រៀងរូបនេះបានសាងស្នេហ៍ជាមួយបុរសម្នាក់ជាអ្នករស់នៅអាមេរិក ហើយបុរសម្នាក់នោះក៏ធ្លាប់ចុះមកលេង សុគន្ធ នីសា ដល់ស្រុកខ្មែរជាញឹកញាប់ផងដែរ ។

ស្ងាត់ៗ សុគន្ធ នីសា ពាក់​ចិ​ញ្ជៀ​ន​បញ្ចាំចិត្ត​ !

អ្វីដែលគួរចាប់អារម្មណ៍ចុងក្រោយនេះ គេបានឃើញតារាចម្រៀង សុគន្ធ នីសា ពាក់ចិញ្ជៀនពេជ្រនៅម្រាមដៃខាងឆ្វេង គេកម្រឃើញតារារូបនេះពាក់ចិញ្ជៀននៅដៃឆ្វេងនេះណាស់ ។ ទើបតែមួយរយៈចុងក្រោយនេះ មានការបង្ហើបថានេះជាចិញ្ជៀនបញ្ចាំចិត្តរបស់ សុគន្ធ នីសា ។

ស្ងាត់ៗ សុគន្ធ នីសា ពាក់​ចិ​ញ្ជៀ​ន​បញ្ចាំចិត្ត​ !

មិត្តរួមអាជីពធ្លាប់សួរថាជាចិញ្ជៀនភ្ជាប់ពាក្យមែន តែ សុគន្ធ នីសាមិនឆ្លើយគ្រាន់តែញញឹមប៉ុណ្ណោះ ។ កន្លងមក សុគន្ធ នីសា ធ្លាប់អះអាងថានាងមិនទាន់ ចង់រៀបការដោយសារខ្លាចធ្លាក់ប្រជាប្រិយភាព ។

ស្ងាត់ៗ សុគន្ធ នីសា ពាក់​ចិ​ញ្ជៀ​ន​បញ្ចាំចិត្ត​ !

ចាប់តាំងពីហក់ចូលក្នុងទ្រនំផលិតកម្មហង្សមាសជាថ្មីម្តងទៀត គេមិនទាន់ឃើញសុគន្ធ នីសា មាន បទចម្រៀងណាលេចធ្លោនៅឡើយទេ ។ ប៉ុន្តយ៉ាងណា សុគន្ធ នីសា ត្រៀមចេញបទចម្រៀង Original Song នៅក្នុងពេលឆាប់ៗនេះរួមជាមួយស្ទីលប្លែកទាំងការច្រៀងតុបតែងខ្លួន និង ក្បាច់រាំផងដែរ ៕

ចេនី

ស្ងាត់ៗ សុគន្ធ នីសា ពាក់​ចិ​ញ្ជៀ​ន​បញ្ចាំចិត្ត​ !