លោកយាយ​អ​យុ​៨១​ឆ្នាំ​រស់នៅ​ដោយបាន​ចៅប្រុស​អាយុ​១០​ឆ្នាំ​​រើស​អេតចាយ​ចិញ្ចឹម​

​ខេត្តកំពង់ឆ្នាំង​៖ កុមារា​អាយុ​១០ ឆ្នាំ រៀន​ថ្នាក់​ទី​២ នៅ​សាលាបឋមសិក្សា​រមាស រស់នៅ​ដោយ​ការ​រើស អេ​ត​ច​យ ចិញ្ចឹម​ជីដូន អាយុ​៨១​ឆ្នាំ ព្រោះតែ​ម្តាយ ឪពុក​លែងលះគ្នា ហើយក្រោយមក​ម្តាយ​បាន​បោះបង់​ពួកគាត់​ចោល ឲ្យ​រស់​កណ្តោចកន្តែង​ជាង៣​ឆ្នាំ​មកហើយ។ លោកយាយ​ និងចៅកំសត់ រស់នៅ​ក្នុងភូមិ​ស្រែ​តា​ជ័យ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។

​លោកយាយ អ៊ូ យឿន អាយុ​៨១​ឆ្នាំ នៅ​ល្ងាច​ថ្ងៃទី​០៧ ខែសីហា​នេះ​បាន​រៀបរាប់ថា​៖ ចៅប្រុស​គាត់​ឈ្មោះ ឈិន វីរៈ ហៅ​ច​យ អាយុ​១០​ឆ្នាំ រស់នៅក្នុង​ខ្ទម​ប្រក់​ស្លឹក ធ្លុះធ្លាយ កូនស្រី​គាត់ ឈ្មោះ ប្រាក់ ដាវី បាន​ចេញទៅ​រកស៊ី ហើយ​បាន​បាត់​រហូត ដោយ​បន្សល់ទុក​កូនប្រុស​ម្នាក់​ឈ្មោះ ឈិន វីរៈ ហៅ​អា ច​យ ឲ្យ​គាត់​មើលថែ ដោយ​មិនដែល​បានផ្តល់​លុយកាក់​មកឲ្យ​គាត់​១​រៀល​ឡើយ រស់សព្វថ្ងៃរង់ចាំតែថ្ងៃស្លាប់មកដល់តែពេលនៅរស់បែបនេះវេទនាណាស់ព្រោះគ្មានទីពឹងទាល់តែ​សោះ ណាមួយចៅនៅក្មេង។

​កាលពី​២ឆ្នាំមុន​គាត់​បាន​ធ្លាក់​ពីលើ​គ្រែ ហើយ​បាន​ពិការ​ដល់​សព្វថ្ងៃ និង​រស់​ដោយ​ក្តី​លំបាក​វេទ នា បាន​បងប្អូន​ន​អ្នកជិតខាង ជួយផ្តល់​ប្រាក់កាស​បន្តិច​បន្តួច គ្រាន់​ទិញ​បាយ​ហូប ពីរ​នាក់​ចៅ​។​ ពេលខ្លះ ចៅប្រុស អាចយ វា​ដើរ​រើស​អេតចាយ លក់បាន​៥​រយ ទៅ​១​ពាន់​រៀល ទិញ​បាយ​មក​ហូប​ពេល ខ្លះ​ក៍​ដាច់បាយ​ដែរ ជួនកាល​បាន​អ្នកជិតខាង​ឈ្លាត មក​បោក​ខោអាវ លាង​សំអាត​ខ្លួនប្រាណ​ឲ្យ​គាត់​ព្រោះតែ​គាត់​ពិការ ហើយ​ពេលនេះ គាត់​ដំបៅ​ត្រកៀក​ទៀត ព្រោះតែ​ដើរមិនរួច និងពិបាកអង្គុយ ដេក​ខ្លាំងពេក ចុងក្រោយ លោកយាយ​លើកម្រាមដៃដប់សូម​អំពាវនាវ​ដល់​សប្បុ​រ​ជន នានា​មេត្តាជួយ​ជីវភាព​រស់នៅ​ដល់​គាត់​ផង ។

​សូមបញ្ជាក់ថា ក្នុង​ថ្ងៃ​កន្លងមកនេះ​មាន​សប្បុរសជន​មួយចំនួន​បាន ផ្តល់​អំណោយ​ដល់​លោកយាយ អ៊ូ យឿន មាន​ទឹកប្រាក់ សារុប ២៨​ម៉ឺន​រៀល ហើយ​លោកយាយ​បាន​ជូនពរ​ម្ចាស់​អំណោយ​ផងដែរ ។ ក្នុងពេល​នោះដែរ មាន​ស្ត្រី​ម្នាក់ ឈ្មោះ ព្រឿ​ន ស្រី​នី​ន ដែលជា​អ្នកលក់​បាយ ជាប្រចាំ​អោយ​លោក យាយ និង​ចៅ កំសត់​ខាងលើ​បាន​និយាយថា អា ច​យ វា​ទិញ​បាយ​ខ្ញុំ​រាល់ ថ្ងៃ បាយ​៥​រយ​រៀល ​សម្ល​១​ពាន់​រៀល ខ្ញុំ​ថែម​ឲ្យរ​ហូត ទិញ​ជាង​១​ឆ្នាំ​ហើយ ពេលខ្លះ​លក់​បាយ​សល់ ខ្ញុំ​យកមក​ឲ្យដល់​​ផ្ទះ អាណិត​គាត់​ណាស់ អ្នក​នៅ​ជិតៗ​នេះ​តែងតែ​ដាក់​ទាន​ឲ្យមិនសូវ​ខាន​ឡើយ ៕ រិ​ទ្ធិ ជ័យ ប្រភព៖ ខ្មែរអង្គរ

08c2 08c3


Related Posts