ល្បួង​ក្មេងស្រី​អាយុ​១២​ឆ្នាំ ឲ្យ​ចេញពីផ្ទះ​២​ថ្ងៃ ឪពុកម្តាយ​នាង​ប្តឹង​សមត្ថកិច្ច​ចាប់ខ្លួន​

6 Videos


យុវជនម្នាក់ត្រូវបានបុរសជាឪពុករបស់ក្មេងស្រីរងគ្រោះ ចាប់ក្របួចជាប់ប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ ដើម្បីសួរនាំពាក់ព័ន្ធករណីល្បួងកូនស្រីគាត់ ជាអនីតិជនមានវ័យទើបតែ១២ឆ្នាំ រួចគេចខ្លួនបាត់រយៈពេល២ថ្ងៃ ដោយពុំដឹងពីមូលហេតុ ហើយមកដល់រសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦នេះ នៅរកពុំទាន់ឃើញនៅឡើយទេ នាំឲ្យក្រុមគ្រួសារទាំងមូលមានការព្រួយបារម្ភយ៉ាងខ្លាំង ។

ឪពុកក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់មានឈ្មោះ ប ព ស មានអាយុទើបតែ១២ឆ្នាំប៉ុណ្ណោះនិងជាសិស្សរៀន នៅសាលាឯកជនសុវណ្ណភូមិ ស្នាក់នៅផ្ទះលេខ៤៦៧A ផ្លូវលេខ៩០៧ ក្រុមទី១៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ល្បួង​ក្មេងស្រី​អាយុ​១២​ឆ្នាំ ឲ្យ​ចេញពីផ្ទះ​២​ថ្ងៃ ឪពុកម្តាយ​នាង​ប្តឹង​សមត្ថកិច្ច​ចាប់ខ្លួន​
មុនពេលកើតហេតុនៅថ្ងៃទី៥ ខែសីហា ជនសង្ស័យបានបបួលកូនស្រីរបស់គាត់ ទៅរកទិញសំលៀកបំពាក់ នៅម្ដុំផ្សារសាំហាន់ ហើយក៏នាំគ្នាមកផ្ទះវិញ លុះមកដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ នាពេលរសៀល ជនសង្ស័យ បានល្បួងនាំកូនស្រីរបស់គាត់ ម្តងទៀត ដោយជិះម៉ូតូ១គ្រឿងម៉ាក HONDA ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 1CM-1561 ចេញពីផ្ទះបាត់រហូតទើបរូបគាត់សម្រេចជិះម៉ូតូស្វែងរករយៈពេល២ថ្ងៃ លុះមកដល់យប់ថ្ងៃទី៨ ខែសីហា ក៏បានប្រទះឃើញជនសង្ស័យនៅចំណុចគ្លីនិកមួយកន្លែង ខាងជើងវត្តសំពៅមាស សង្កាត់បឹងព្រលិត ខណ្ឌ៧មករា តែមិនបានឃើញកូនស្រីរបស់គាត់ឡើយ ទើបគាត់សម្រេចឃាត់នាំខ្លួនយុវជននោះ យកមកប្រគល់ជូននគរបាលប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឫស្សីកែវ ដើម្បីបន្តសួរនាំស្វែងរកកូនស្រីរបស់គាត់ដែលបានបាត់ខ្លួន ។

មន្ត្រីនគរបាលប៉ុស្ដិ៍ទួលសង្កែ បានឲ្យដឹងថា បន្ទាប់ពីឃាត់ខ្លួន សួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានល្បួងនាំក្មេងស្រីរងគ្រោះចេញពីផ្ទះ ដោយនៅជាមួយគ្នារយៈពេល២ថ្ងៃ ពិតប្រាកដមែន ហើយក្មេងស្រីរងគ្រោះទើបតែសុំរូបគេ ដើម្បីចេញទៅមើលផ្ទះមួយភ្លែត និងត្រឡប់មកវិញ ស្រាប់តែបាត់រហូតមិនឃើញត្រឡប់មកវិញសោះ ។ ជនសង្ស័យមានឈ្មោះរស់ សុរិន អាយុ២៥ឆ្នាំ មានមុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។
ល្បួង​ក្មេងស្រី​អាយុ​១២​ឆ្នាំ ឲ្យ​ចេញពីផ្ទះ​២​ថ្ងៃ ឪពុកម្តាយ​នាង​ប្តឹង​សមត្ថកិច្ច​ចាប់ខ្លួន​
បច្ចុប្បន្នជនសង្ស័យបាន និងកំពុងបន្តឃុំខ្លួនសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ។ ហើយក្រុមគ្រួសារក្មេងស្រីបាន និងកំពុងស្វះស្វែងរិះរកកូនស្រីរបស់ខ្លួន ដែលបានបាត់ដំណឹងមិនដឹងថា ទៅទីណានោះទេ ៕ សុថាត់

ល្បួង​ក្មេងស្រី​អាយុ​១២​ឆ្នាំ ឲ្យ​ចេញពីផ្ទះ​២​ថ្ងៃ ឪពុកម្តាយ​នាង​ប្តឹង​សមត្ថកិច្ច​ចាប់ខ្លួន​
ល្បួង​ក្មេងស្រី​អាយុ​១២​ឆ្នាំ ឲ្យ​ចេញពីផ្ទះ​២​ថ្ងៃ ឪពុកម្តាយ​នាង​ប្តឹង​សមត្ថកិច្ច​ចាប់ខ្លួន​