កំពុង​ជិះ​កង់ ត្រូវ​រថយន្តបុក​ពីក្រោយស្លាប់​យ៉ាង​អាណោចអាធ័ម​

6 Videos


មើលទៅគួរឲ្យរន្ធត់ណាស់ ដែលបុរសម្នាក់កំពុងជិះកង់សុខៗ ត្រូវរថយន្តមិនស្គាល់ម៉ាក បុកពីក្រោយបែកក្បាលដាច់ដៃ ដាច់ជើង ស្លាប់យ៉ាងអាណោចអាធ័មនៅកណ្តាលទ្រូងផ្លូវ ។

កំពុង​ជិះ​កង់ ត្រូវ​រថយន្តបុក​ពីក្រោយស្លាប់​យ៉ាង​អាណោចអាធ័ម​

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅព្រឹក ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០១៦ ត្រង់ចំណុចខាងកើតបង្គោលគីឡូម៉ែត្រ ១៩៧ ចម្ងាយ ១០០ ម៉ែត្រ លើកំណាត់ផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

កំពុង​ជិះ​កង់ ត្រូវ​រថយន្តបុក​ពីក្រោយស្លាប់​យ៉ាង​អាណោចអាធ័ម​

លោក យ៉ែម យឿន អធិការរងនគរបាលស្រុកបាកាន បានប្រាប់ឲ្យដឹងនៅមុននេះបន្តិចថា សាកសពជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះថា ព្រំ ម៉ៃ ភេទប្រុស អាយុ ៥៤ ឆ្នាំ រស់នៅភូមិបាក់ព្រីង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ សាកសពជនរងគ្រោះ ត្រូវបានរថយន្តមិនស្គាល់ម៉ាកបុកពីក្រោយ ហើយកិនបែកក្បាលដាច់ជើងស្លាប់យ៉ាងអាណោចអាធ័មតែម្តង ។

កំពុង​ជិះ​កង់ ត្រូវ​រថយន្តបុក​ពីក្រោយស្លាប់​យ៉ាង​អាណោចអាធ័ម​

បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារដឹកតាមគោយន្តទៅផ្ទះធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តដែលបង្កគ្រោះថ្នាក់ចរាចរណ៍នោះ ត្រូវបានកម្លាំងនគរបាលមូលដ្ឋានកំពុងទំនាក់ស្ទាក់ចាប់មកចាត់ការតាមច្បាប់ ៕

សុថាត់