ឆ្នាំនេះ ជំងឺគ្រុនឈាម ផ្ទុះ​ខ្លាំង​ជាង​ឆ្នាំមុន​

6 Videos


មន្ត្រីក្រសួងសុខាភិបាលផ្នែកជំងឺគ្រុនចាញ់ ប៉ារ៉ាសេដ្ឋសាស្ត្រ និងបាណុកសាស្ត្រ បានអះអាងថា ក្នុងរយៈពេល ៧ ខែ ដើមឆ្នាំ ២០១៦ នេះ ករណីជំងឺគ្រុនឈាមបានផ្ទុះឡើង ចំនួន ៣១២៥ ករណី ក្នុងនោះជាង ៨០ ភាគរយ បានកើតឡើងនៅក្នុងខេត្តកណ្តាល ភ្នំពេញ កំពង់ស្ពឺ កំពង់ចាម កំពង់ធំ ព្រៃវែង ត្បូងឃ្មុំ សៀមរាប បន្ទាយមានជ័យ និង ខេត្តព្រះវិហារ ។

លោក វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធាន មជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ ប៉ារ៉ាសេដ្ឋសាស្ត្រ និងបាណុកសាស្ត្របានឲ្យដឹងថា ជំងឺគ្រុនឈាមនៅប្រទេសកម្ពុជាបច្ចុប្បន្នមិនទាន់ស្ថិតក្នុងស្ថានភាពប្រកាសអាសន្ននៅឡើយទេ ។

ឆ្នាំនេះ ជំងឺគ្រុនឈាម ផ្ទុះ​ខ្លាំង​ជាង​ឆ្នាំមុន​

នៅក្នុងឆ្នាំ ២០១៦នេះ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាសេដ្ឋ និង បាណកសាស្ត្រ នៃក្រសួង សុខាភិបាល បានត្រៀមថ្នាំ អាប៊ែតជាង ៤០០ តោន និង សេរ៉ូម ៥ ម៉ឺនប្លោក បាញ់ថ្នាំនៅពេលដែលមានស្ថានភាពប្រកាសអាសន្ននៃមូសខ្លាកើតឡើងចំនួនជិត ៦០០០ លីត្រដើម្បីទប់ស្កាត់ការរីករាតត្បាត ព្រមទាំងការពារ ការឈឺ និង ស្លាប់បណ្តាលមកពីជំងឺគ្រុនឈាម ។ ក្នុងឆ្នាំ ២០១៦ នេះ ជំងឺគ្រុនឈាម បានកើនឡើងជាងឆ្នាំ ២០១៥ ប្រមាណជា ១៦ ភាគរយ ប៉ុន្តែការកើនឡើងនេះ មិនទាន់ចាត់ទុកថា ត្រូវប្រកាសអាសន្ន នៅទូទាំងប្រទេសនោះឡើយ គ្រាន់តែថា ករណីកើនឡើងនេះមាននៅតាមភូមិ ឃុំក្នុងបណ្តាខេត្តខ្លះ មិនមាននៅទូទាំងប្រទេសនោះទេ ។

ឆ្នាំនេះ ជំងឺគ្រុនឈាម ផ្ទុះ​ខ្លាំង​ជាង​ឆ្នាំមុន​

កាលពីឆ្នាំ ២០១៥ មានអ្នកស្លាប់ ដោយសារជំងឺគ្រុនឈាមចំនួន ១៥ នាក់ ហើយក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០១៦ នេះ មានអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមចំនួន ១១ នាក់។ ក្នុងនោះមាននៅខេត្តមណ្ឌលគិរីកើនឡើងខ្លាំង ប៉ុន្តែនៅពេលនេះ ស្ថានភាពបានធ្លាក់ចុះមកធម្មតាវិញ ដោយមានអន្តរាគមន៍បានទាន់ពេលវេលា ។ ក្រៅពីនោះមន្ត្រីជំនាញកំពុងបន្តតាមដាន ដូចជានៅខេត្តសៀមរាប កំពង់ធំ ព្រះវិហារ ។ ដោយឡែកសម្រាប់រាជធានីភ្នំពេញបានកើនឡើងតិចតួចប៉ុណ្ណោះ មិនមានអ្វីគួរឲ្យចាប់អារម្មណ៏នោះឡើយ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏មន្ត្រីជំនាញនៅតែប្រុងប្រយ័ត្នទាំងអស់គ្នាដែរ ។

ឆ្នាំនេះ ជំងឺគ្រុនឈាម ផ្ទុះ​ខ្លាំង​ជាង​ឆ្នាំមុន​

លោកវេជ្ជបណ្ឌិត ងី មានហេង អនុប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងដែរថា សត្វមូសខ្លាច្រើនកើតមាននៅរដូវភ្លៀង ច្រើនកើតនៅក្នុងទឹកដក់ថ្លានិងគ្មានខ្លិនស្អុយ ដែលទាំងនេះជាអំណោយផលបង្កលក្ខណៈដល់ភ្នាក់ងារសត្វមូសខ្លារីកដុះដាលបន្តពូជពងញាស់កូន ។ លោកក៏សុំអំពាវនាវ ផងដែរ ដល់ប្រជាពលរដ្ឋ និង មន្ទីរស្ថាប័នគ្រប់អង្គភាពពាក់ ព័ន្ធទាំងអស់រួមចំណែកទាំងអស់គ្នា ដើម្បីលប់បំបាត់មូសខ្លា ទប់ស្កាត់ការរាតត្បាតនៃជំងឺគ្រុនឈាម ៕

សុថាត់

ឆ្នាំនេះ ជំងឺគ្រុនឈាម ផ្ទុះ​ខ្លាំង​ជាង​ឆ្នាំមុន​