Fan Bingbing នៅ​តែ​រក្សា​តំណែង​រាជិនី​ភាពយន្ត​២០១៦ ទោះ​មាន​ការ​រិះ​គន់

ទិន្នន័យ​នា​ពេល​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​តារា​សម្ដែង​ជួរ​មុខ Fan Bingbing គឺ​ជា​សិល្ប​ការិនី​ដែល​មាន​ភាពយន្ត​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​នេះ។

 

Fan Bingbing នៅ​តែ​រក្សា​តំណែង​រាជិនី​ភាពយន្ត​២០១៦ ទោះ​មាន​ការ​រិះ​គន់

 

បណ្ដាញ​ព័ត៌មាន​ចិន​មុន​នេះ​បាន​រាយការណ៍​ថា ក្នុង​រយៈ​ពេល​ដ៏​ខ្លី​កន្លង​ទៅ​នេះ តារា​សម្ដែង​ល្បី​ឈ្មោះ Fan Bingbing បាន​មាន​មុខ​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ភាពយន្ត​ជា​ច្រើន​ដូច​ជា “Skiptrace” ជាមួយ​ឈិន ឡុង និង”League of Gods” ជាមួយ​លី លាន​ជា។ មិន​បញ្ឈប់​ត្រឹម​នោះ នាង​នៅ​តែ​ទទួល​ថត​ភាពយន្ត​ថ្មី​ជា​ហូរហែ​។ សារ​ព័ត៌មាន​ចិន​បាន​ដាក់​រហស្សនាម​ឲ្យ​តួ​រឿង “មហិច្ឆតា​អ៊ូម៉ីនាង​” ថា​ជា “រាជិនី​ភាពយន្ត ២០១៦”។

 

ពី​ឥលូវ​រហូត​ដល់​ចុង​ឆ្នាំ តារា​វ័យ​៣៤​ឆ្នាំ​រូប​នេះ​នឹង​មាន​ភាពយន្ត​៥​ទៀត​សម្រាប់​បង្ហាញ​ដល់​ទស្សនិកជន​របស់​ខ្លួន។ “Fan Bingbing បាន​វាយលុក​វិស័យ​ភាពយន្ត​មិន​ដក​ឃ្លា​ក្នុង​ឆ្នាំ ២០១៦។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ឆ្នាំ២០១៧​នាង​នឹង​ចេញ​ភាពយន្ត​៥​រឿង​ទៀត។ ឆ្នាំ​២០១៨ ស្រី​ស្អាត​ត្រកូល Fan គ្រោង​ចេញ ៣​រឿង” បណ្ដាញ​ព័ត៌មាន Ifeng ទម្លាយ។

 

Fan Bingbing នៅ​តែ​រក្សា​តំណែង​រាជិនី​ភាពយន្ត​២០១៦ ទោះ​មាន​ការ​រិះ​គន់

 

ទាក់​ទិន​នឹង​រឿង Fan Bingbing មាន​មុខ​នៅ​ក្នុង​គ្រប់​ខ្សែ​ភាពយន្ត​បែប​នេះ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​រអ៊ូរទាំ​ជា​ខ្លាំង។ “រឿង​ណា​ក៏​ឃើញ​តែ​មុខ​នាង តើ​ប្រទេស​យើង​អស់​តួ​ស្រី​ហើយ​ឬ?”អ្នក​ប្រើ​អ៊ីនធឺណិត​មួយ​រូប​បញ្ចេញ​មតិ។ ការ​រិះគន់​របស់​អ្នក​មើល​ភាពយន្ត​មិន​មែន​ធ្វើ​ឡើង​ដោយ​គ្មាន​គោលជំហរ​ច្បាស់​លាស់​នោះ​ទេ ដោយ​ភាពយន្ត​ទាំង​២​ដែល​ត្រូវ​បាន​គេ​រំពឹង​ទុក​ខ្លាំង​របស់​ស្រី​ស្អាត​កើត​ឆ្នាំ ១៩៨១​​គឺ “Skiptrace” និង “League of Gods” សុទ្ធ​តែ​បរាជ័យ​ងើប​មុខ​មិន​រួច​។ ជាក់​ស្ដែង “Skiptrace” ទទួល​បាន ៥,៧​លើ​១០​ពិន្ទុ។ រីឯ “League of Gods” កាន់​តែ​ដុនដាប​ជាង​ទៅ​ទៀត​ដោយ​ទទួល​បាន​ត្រឹម​តែ ៣,២​ពិន្ទុ​។

 

“គ្មាន​សមត្ថភាព​សម្ដែង​របស់​តារា​លំដាប់ A តែ​នៅ​តែ​អាច​ក្លាយ​ជា​រាជិនី​ភាពយន្ត។ ការ​ទទួល​ថត​រឿង​ច្រើន​ពេក​គឺ​ជា​ឧបសគ្គ​រារាំង​នាង​មិន​អាច​ផ្ដោត​អារម្មណ៍​លើ​តួ​អង្គ​មួយ​បាន” គេហទំព័រ Toutiao វាយ​តម្លៃ៕

 

Fan Bingbing នៅ​តែ​រក្សា​តំណែង​រាជិនី​ភាពយន្ត​២០១៦ ទោះ​មាន​ការ​រិះ​គន់

 

Fan Bingbing នៅ​តែ​រក្សា​តំណែង​រាជិនី​ភាពយន្ត​២០១៦ ទោះ​មាន​ការ​រិះ​គន់“I Am Not Pan Jinlian” ភាពយន្តគ្រោងដាក់បញ្ចាំង​ចុង​ឆ្នាំ​របស់ Fan Bingbing

 

ចុចអាន៖Fan Bingbing ធាត់​ដល់​ថ្នាក់​ប្រេះ​ឡេវ ព័ត៌មាន​មាន​ផ្ទៃ​ពោះ​សាយភាយ​ជា​ថ្មី

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖zing