ហេតុ​ផល​​ ៤ ​ពុំ​គួរ​លេង​ហ្គេម​ Pokemon Go

បន្ទាប់​ពី​ហ្គេម​ Pokemon Go បាន​មក​ដល់​ប្រទេស​កម្ពុជា​ជា​ផ្លូវ​ការ​ មាន​យុវវ័យ​ជា​ច្រើន​បាន​ចាប់​ផ្ដើម​លេង​ហ្គេម​​មួយ​នេះ​ជា​បន្ត​បន្ទាប់​ ស្រប​ពេល​ដែល​មនុស្ស​មួយ​ចំនួន​ទៀត​នៅ​ស្ទាក់​ស្ទើរ​នៅ​ឡើយ។ មុន​សម្រេច​​ថា​លេង​ Pokemon Go គួរ​ពិចារណា​ចំណុច​ទាំង​ ៤ ខាង​ក្រោម​ជា​មុន៖​​​​

 

​១. អាច​បង្ក​ជា​គ្រោះ​ថ្នាក់

 

ហេតុ​ផល​​ ៤ ​ពុំ​គួរ​លេង​ហ្គេម​ Pokemon Go

 

ចាប់​តាំង​ពី​ហ្គេម​នេះ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ដំបូង​នៅ​សហរដ្ឋអាមេរិក មាន​ការ​រាយ​ការ​ជា​ច្រើន​អំពី​ករណី​គ្រោះ​ថ្នាក់​កើត​ឡើង​លើ​អ្នក​លេង​ហ្គេម​ Pokemon Go ដូច​ជា​​ដើរ​ធ្លាក់​គ្រលុក​, គ្រេច​ក​ជើង ហើយ​សូម្បី​តែ​ដើរ​បុក​បង្គោល​ភ្លើង​ក៏​មាន​ដែរ។ មូលហេតុ​ដោយ​សារ​តែ​ពួក​គេ​ជក់​ដើរ​ចាប់​សត្វ​​ពេក​ រហូត​ដល់​ភ្លេច​មើល​ជុំ​វិញ​ខ្លួន។

 

២. អាច​ប្រឈម​នឹង​ការ​ប្លន់​ពី​ក្រុម​ចោរ

 

ហេតុ​ផល​​ ៤ ​ពុំ​គួរ​លេង​ហ្គេម​ Pokemon Go

 

​​​​​​​ការ​លេង​ Pokemon Go អ្នក​លេង​ម្នាក់ៗ​ត្រូវ​ដើរ​ចាប់​សត្វ​នៅ​ទីតាំង​ជាក់​លាក់​ណា​មួយ ​តាម​រយៈ​ការ​ដឹង​ទីតាំង​ជាក់​លាក់​នេះ​​ក្រុម​ជន​ខិល​ខូច​ អាច​នឹង​សម្ងំ​ចាំ​ធ្វើ​​​បទ​ល្មើស​នៅ​ទីតាំង​ទាំង​នោះ​បាន។ ជាក់​ស្ដែង​នៅ​រដ្ឋ​ Missouri សហរដ្ឋអាមេរិក​ធ្លាប់​មាន​ហេតុ​ការ​នេះ​ម្ដង​រួច​ហើយ​ ដោយ​ជន​សង្ស័យ​មួយ​ក្រុម​មាន​គ្នា​ ៤ នាក់​​ប្រដាប់​ដោយ​អាវុធ បាន​ប្រើ​ Lure Module ក្នុង​ហ្គេម​ Pokemon Go ​បញ្ឆោត​ជន​រងគ្រោះ​ទៅ​កាន់​ទីតាំង​មួយ​ដោយ​មាន​បំណង​ប្លន់​ ប៉ុន្តែ​មិន​បាន​សម្រេច​ឡើយ។

 

៣. អាច​បាត់​បង់​ទំនាក់​ទំនង

 

ហេតុ​ផល​​ ៤ ​ពុំ​គួរ​លេង​ហ្គេម​ Pokemon Go

 

ការ​ញៀន​នឹង​ហ្គេម​ខ្លាំង​អាច​បង្កើត​ជា​បញ្ហា​​ ជា​មួយ​​មនុស្ស​ជា​ទី​ស្រឡាញ់​បាន។ តាម​វិបសាយ​ Buzzfeed បាន​រាយ​ការ​អំពី​បុរស​ម្នាក់​​​បាន​រង់​ចាំ​ជា​មួយ​ភរិយា​របស់​ខ្លួន​ ដើម្បី​ត្រៀម​​វះកាត់​បង្កើត​កូន។ ស្រប​ពេល​នោះ​បុរស​ជា​​ប្ដី​​បាន​ឃើញ​សត្វ​ Pidgey នៅ​លើ​​គ្រែ​របស់​ភរិយា​ ហើយ​ក៏​បាន​ចាប់​សត្វ​នោះ​ទុក​ ភ្លាម​នោះ​ប្រពន្ធ​ខឹង​សម្បារ​ខ្លាំង​ ដោយ​​យល់​ថា​​ប្ដី​ទុក​ហ្គេម​សំខាន់​ជាង​ខ្លួន​ទៅ​ទៀត។

 

៤. ស៊ី​លុយ​ និង​ ស៊ី​ថ្ម​ខ្លាំង​ថ្ម

 

ហេតុ​ផល​​ ៤ ​ពុំ​គួរ​លេង​ហ្គេម​ Pokemon Go

 

ហ្គេម​នេះ​តម្រូវ​ឲ្យ​ទូរសព្ទ​មាន​អ៊ីនធឺណិត​ដើម្បី​បង្ហាញ​ទីតាំង​ជាក់​លាក់​នី​មួយៗ​ ហើយ​ទន្ទឹម​នឹង​នេះ​ក៏​តម្រូវ​ឲ្យ​ប្រើ​ប្រព័ន្ធ​ GPS ជាប់​ជានិច្ច​ផង​ដែរ​ ដែល​​ទាំង​នេះ​ជា​ចំណុច​ធ្វើ​​ឲ្យ​ស៊ី​ថ្ម​ខ្លាំង​ និង​ អស់​លុយ​លឿន​​ចំពោះ​​ការ​បង់​ថ្លៃ​អ៊ីនធឺណិត​ទូរសព្ទ៕​​​​​​​​​​​​​​

ចុច​អាន៖ ​Pokémon Go ទៅ​ដល់​ជប៉ុន​​​ប៉ុន្មាន​ម៉ោង​ បង្ក​គ្រោះថ្នាក់​ភ្លាម​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ inquisitr​​​​​​