បើករថយន្ត​ចុះ​ចំណោទ​ស្ពាន​ព្រែក​តា​មា​ក់ជាន់​ហ្វ្រា​ង​មិន​ស៊ី​រេ​ធ្លាក់​ពីលើ​ស្ពាន​ទៅបុករ​បងកា​រ៉ា​ស់​សាំង ស្លាប់​១​របួសធ្ងន់​១​ស្រាល​២

​ខេត្តកណ្តាល​៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​ដោយសារ ធន​ដឹកទំនិញ ម៉ាក​រថយន្ត​ម៉ាក​អ៊ី​យុន​ដាយ​Hyundai កំពុងតែ​បើកបរ​ចុះ​ចំណោទ​ស្ពាយ​ព្រែក​តា​មាក់​ក្នុង​ល្បឿន​លឿន​ជាន់​ហ្វ្រាំង​មិន​ស៊ី បណ្តាល​ឲ្យ រអិល​ពីលើ​ស្ពាន់​ព្រែក​តា​មាក់ វេ​ចង្កូត​មក​បុក​របង ស្ថានីយ៍​លក់​ប្រេង​ឥន្ទ​នៈ រង្វង់​មូល​គល់ស្ពាន ពេញទំហឹង​រួច​ក្រឡាប់​បណ្តាល​ឲ្យ អ្នកជិះ​លើ​រថយន្ត​នោះ​ស្លាប់​ភ្លាមៗ​ម្នាក់ របួសធ្ងន់​និង​របួសស្រាល​២​នាក់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៨ និង​២០​នាទី​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៨ ចន្លោះ​គីឡូម៉ែត្រ​លេខ ២៦ និង​២៧ រង្វង់​មូល​ព្រែក​តា​មាក់ នៅ​ចំណុច​ភូមិ​ព្រែ​កតា​មាក់ ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​នោះ ម៉ាក​អ៊ី​យុន​ដាយ Hyundai ធន​ដឹកទំនិញ​ពណ៌​ស ពាក់​ផ្លាកលេខ​កំពង់ចាម​3A-2841 បើកបរ​ដោយ​ឈ្មោះ កើត សុភា​ន់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​រា​ជានុ​កូ​ល ឃុំ​រាជា​នុ​កូ​ល ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង រួម​ម​ដំណើរ​៤​នាក់​៖១.​ឈ្មោះ​ធី រស្មី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ (​របួសធ្ងន់​), ២.​ឈ្មោះ​សុខ បេង ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ (​ស្លាប់​) ,៣.​ឈ្មោះ​ស៊ុន លី ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ (​របួសស្រាល​), ៤.​ឈ្មោះ កើត វាសនា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ (​របួសស្រាល​)​។ ទាំង​៤​នាក់​រស់នៅ​ភូមិ​រា​ជានុ​កូ​ល ឃុំ​រាជា​នុ​កូ​ល​ក្រុង ស្ទឹងត្រែង​ខេត្តស្ទឹងត្រែង​ជាមួយគ្នា​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ជា​លទ្ធផល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នោះ រថយន្ត​០១​គ្រឿង ត្រូវបាន​ខូចខាត​ទាំងស្រុង និង​សម្ភារៈ​មួយចំនួន​ក្នុង​ស្ថានីយ​ប្រេងសាំង ម្ចាស់​ឈ្មោះ ផេង សៀង បាន​រង​ការខូចខាត​យ៉ាងដំណំ​។ ចំណែក​សព​ជនរងគ្រោះ​បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ។ រីឯ​រថយន្ត​បាន​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​រង់ចាំ​ការដោះស្រាយ តាម​នីតិវិធី​ច្បាប់​៕

KA-10-08-2016-01 KA-10-08-2016-03 KA-10-08-2016-04 KA-10-08-2016-05