ពូ សុវិជ្ជា ៖​ខ្ញុំ​​មាន​មោទនភាព​តំណាង​ឱ្យ​កម្ពុជា ទោះ​ចាញ់​ក៏​ដោយ

ពូ សុវិជ្ជា ​បាន​បរាជ័យ​ហើយ​កាល​ពី​យប់មិញ​នេះ ក្នុង​វិញ្ញាសា​ហែល​ទឹក​សេរី​ចម្ងាយ​១០០​ម៉ែត្រ ​នៅ​អូឡាំពិក ប្រទេស​ប្រេស៊ីល។ ដោយ​រូបគេ​បាន​ចំណាត់​ថ្នាក់​លេខ​៧ ​ក្នុង​ការ​ប្រកួត​ជម្រុះ​ HEAT2 ​កាល​ពី​វេលា​ម៉ោង​១១​យប់មិញ ខណៈ​ដែល​លទ្ធផល​នេះ​ធ្វើ​ឱ្យ​កីឡាករ​កូន​កាត់​រូប​នេះ​មិន​អាច​បន្ដ​ទៅ​វគ្គ​បន្ទាប់​ទៀត​នោះ​ឡើយ។

 

ពូ សុវិជ្ជា ៖​ខ្ញុំ​​មាន​មោទនភាព​តំណាង​ឱ្យ​កម្ពុជា ទោះ​ចាញ់​ក៏​ដោយ

 

ពូ សុវិជ្ជា ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ដែរ​ថា ដំបូង​ឡើយ​រូបគេ​រាង​ភ័យ​បន្តិច​មែន ​ក្នុង​ការ​ប្រកួត​នេះ ប៉ុន្តែ​ក្រោយ​មក​បន្ទាប់​ពី​ធ្វើ​អារម្មណ៍​បាន​ហើយ ក៏​ត្រលប់​មក​ភាព​ល្អ​ប្រសើរ​វិញ។ យ៉ាងណាមិញ លទ្ធផល​ចាញ់​ថ្ងៃ​នេះ រូបគេ​ពេញ​ចិត្ត​នឹង​ដើរ​ចេញ​ពី​ការ​ប្រកួត ព្រោះ​នេះ​ជា​បទ​ពិសោធន៍​ថ្មី​មួយ​សម្រាប់​ពេល​អនាគត។ សុវិជ្ជា ​មាន​មោទនភាព​ដែល​បាន​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​អូឡាំពិក តំណាង​ឱ្យ​កម្ពុជា ​ខណៈ​ដែល​លទ្ធផល​ចាញ់ ឈ្នះ ​រូបគេ​ទទួល​យក​ទាំង​អស់។

 

ពូ សុវិជ្ជា ៖​ខ្ញុំ​​មាន​មោទនភាព​តំណាង​ឱ្យ​កម្ពុជា ទោះ​ចាញ់​ក៏​ដោយ

 

ពូ សុវិជ្ជា ៖​ខ្ញុំ​​មាន​មោទនភាព​តំណាង​ឱ្យ​កម្ពុជា ទោះ​ចាញ់​ក៏​ដោយ

 

ពូ សុវិជ្ជា ៖​ខ្ញុំ​​មាន​មោទនភាព​តំណាង​ឱ្យ​កម្ពុជា ទោះ​ចាញ់​ក៏​ដោយ

 

ពូ សុវិជ្ជា ៖​ខ្ញុំ​​មាន​មោទនភាព​តំណាង​ឱ្យ​កម្ពុជា ទោះ​ចាញ់​ក៏​ដោយ

 

សូម​បញ្ជាក់​ថា​ការ​ប្រកួត​កាល​ពី​យប់មិញ​នេះ ពូ សុវិជ្ជា ​ចាញ់​ក្នុង HEAT 2 ​(សារ​ទី​២) ​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៧ ​ក្នុង​ចំណោម​បេក្ខជន​ចំនួន​៨​នាក់ ហើយ​រូបគេ​ប្រើ​ថេរវេលា​ចំនួន​៥៤:៥៥​វិនាទី ​ក្នុង​វិញ្ញាសា​ចម្ងាយ​១០០​ម៉ែត្រ​សេរី៕

 

អត្ថបទ៖ មុន្នី រម្យ