កីឡាករហែលទឹកកម្ពុជា ពូ សុវិជ្ជា ធ្លាក់ហើយ ដោយបានឈ្នះនេប៉ាល់មួយប៉ុណ្ណោះ

(ក្រុងរីយ៉ូ)៖ កីឡាករហែលទឹកកម្ពុជា ពូ សុវិជ្ជា បានធ្លាក់ហើយ ក្នុងវិញ្ញសាហែលចម្ងាយ ១០០ម៉ែត្រសេរី នៅប្រទេសប្រេស៊ីល ក្នុងព្រឹត្តិការណ៍ Olympic Games 2016 ដោយបានឈ្នះតែប្រទេសនេប៉ាល់មួយប៉ុណ្ណោះ នេះបើយោងតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ថ្លែងប្រាប់ Fresh News ឲ្យដឹង។

អត្តពលិកកូនកាត់ខ្មែរ-អាមេរិក ពូ សុវិជ្ជា (Pu Sovijja) ឈរនៅចំណាត់ថ្នាក់លេខ៧ ក្នុងចំណោមអត្តពលិក៨រូប ដែលចូលរួមប្រកួតហែលចម្ងាយ១០០ម៉ែត្រ បែបសេរី ផ្នែកបុរស ប្រភេទកីឡាហែលទឹក។ 

ពូ សុវិជ្ជា បានប្រកួតមុនគេចប់ទៅហើយ តែកម្ពុជានៅសល់អត្តពលិក៥រូបទៀត ដែលមិនទាន់ចាប់ផ្តើម មានកីឡាហែលទឹកផ្នែកនារី កីឡាបោកចំបាប់ កីឡាអត្តពលកម្ម និងកីឡាតេក្វាន់ដូ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថា សេរីនាវេលាម៉ោង ១១យប់ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ (ម៉ោងនៅកម្ពុជា) ខណៈអត្តពលិក ៥ផ្សេង នឹងប្រកួតនៅពេលបន្ដបន្ទាប់ទៀត។

កីឡាករ ពូ សុវិជ្ជា ទេ ប៉ុន្ដែគេគឺអត្តពលិកតំណាងឲ្យប្រទេសកម្ពុជាមុនគេ ដែលបានបង្ហាញសមត្ថភាពក្នុងព្រឹត្តិការណ៍ Olympic Games ឆ្នាំ២០១៦នេះ។ លោកបានបន្ថែមថា យប់នេះប្រតិភូ និងថ្នាក់ដឹកនាំទាំងអស់ នឹងចេញដំណើរនៅទីលានហែលទឹក ដើម្បីផ្ដល់កម្លាំងចិត្តកីឡាករ ពូ សុវិជ្ជា ។

សម្រាប់កម្មវិធីប្រកួតបន្ដលោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖

១/. កីឡាការិនី ហែម ថុនវិទិនី វិញ្ញាសាហែលចម្ងាយ ៥០ម៉ែត្រសេរី ប្រកួតនៅថ្ងៃទី១២ សីហា វេលាម៉ោង ១រសៀល(ម៉ោងនៅប្រេស៊ីល)។

២/. កីឡាការិនីអត្តពលកម្ម (រត់ប្រណាំង) លី ណារី ប្រកួតថ្ងៃទី១៤ សីហា វេលាម៉ោង ៩ព្រឹក(ម៉ោងនៅប្រេស៊ីល)។

៤/. កីឡាការិនីចំបាប់ ចូវ សុធារ៉ា វិញ្ញាសាទម្ងន់ ៤៨គីឡូក្រាម ប្រកួតថ្ងៃទី១៧ សីហា វេលាម៉ោង ១០ព្រឹក(ម៉ោងនៅប្រេស៊ីល)។

៤/. កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី វិញ្ញាសាទម្ងន់ លើស ៦៧គីឡូក្រាម (+67Kg) ប្រកួតថ្ងៃទី២០ សីហា វេលាម៉ោង ១រសៀល(ម៉ោងនៅប្រេស៊ីល)។

៥/. កីឡាករអត្តពលកម្ម នីកូ ប្រកួតថ្ងៃទី២១ សីហា វេលាម៉ោង ៩៖៣០នាទីព្រឹក(ម៉ោងនៅប្រេស៊ីល)៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត