ដេននី ខ្វាន់ ​ព្រមាន​ចែក​ផ្លូវ​គ្នា​ជាមួយ​បុរស​ជា​គូ​ស្នេហ៍ ព្រោះ​តែ​ច​ង់​​ប្រើ​គំនាប​មក​លើ​រូប​នាង

(ភ្នំពេញ)៖ តារាសម្តែងស្រី និងថៅកែហាងនិយមស្លៀកពាក់សិចស៊ី ធ្លាប់រងនូវព្រនង់រិះគន់យ៉ាងចាស់ដៃ ពីមហាជនរហូតមានការកោះហៅ ទៅដុះក្អែល ពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កញ្ញា ដេននី ខ្វាន់ ការប្រកាសឲ្យមហាជនដឹង ជាសាធារណៈថា នាងមិនចូលចិត្តមនុស្សប្រុសណារអ៊ូរទាំច្រើន និងប្រើគំនាបមកលើខ្លួនឡើយ ព្រោះនាងជាមនុស្ស មិនមែនសត្វនៅក្នុងទ្រុង ស្ថិតក្រោមការគ្រប់គ្រងរបស់នរណាទេ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រីនាង ដេននី ខ្វាន់ កាលពីប៉ុន្មានម៉ោងមុននេះ បានសរសេរហាក់ចង់ឲ្យបុរសណាម្នាក់ ដែលជាគូស្នេហ៍ស្រឡាញ់នាងដឹងខ្លួនជាមុនថា « ខ្ញុំចង់សម្រាក ខ្ញុំធុញនិងហត់ណាស់ ខ្ញុំមិនចង់ឈ្លោះ ហើយក៏មិនចង់មានបញ្ហាដែរ ខ្ញុំគិតថា យើងគួរតែផ្អាកទំនាក់ទំនងជាមួយគ្នា មួយរយៈសិនទៅ ឬក៏មិនបាច់ជួបមុខគ្នារហូតក៏ល្អដែរ...ខ្ញុំមិនចូលចិត្តមនុស្សណារអ៊ូច្រើន ឬប្រើគំនាបអ្វីមកលើខ្ញុំនោះទេ...!»។

ជាមួយគ្នានេះ តារាសិចស៊ី កញ្ញា ដេននី ខ្វាន់ ក៏បានបញ្ជាក់ថា «ខ្ញុំជាមនុស្ស មិនមែនជាសត្វនៅក្នុងទ្រុង ដែលនៅក្រោមការគ្រប់គ្រងរបស់អ្នកនោះទេ ខ្ញុំត្រូវការសេរីភាពរបស់ខ្ញុំដែរ ចឹងហើយ បើអ្នកទទួលយកមិនបាន គិតតាមនឹងទៅ ព្រោះខ្ញុំហត់នឹងស្តាប់ពាក្យច្រំដែលៗ របស់អ្នកណាស់ !»។

តាមរយៈពាក្យសម្តីលើកឡើង របស់កញ្ញា ដេននី ខ្វាន់ ខាងលើនេះ ត្រូវបានទស្សនិកជន និងអ្នកនិយលេងហ្វេសប៊ុកមើលឃើញថា នាងនិយាយនេះចង់សំដៅដល់បុរសជាគូស្នេហ៍ ខណៈបុរសម្នាក់នេះស្រឡាញ់ហើយមានការប្រច័ណ្ឌហួងហែងខ្លាំង ចង់គ្រប់គ្រងសេរីភាពរបស់នាង ទើបធ្វើឲ្យនាងមិនសប្បាយចិត្ត ចំពោះទង្វើនេះ ហើយបានបញ្ចេញសារព្រមាន ចែកផ្លូវគ្នាធ្ងន់ៗ បែបនេះតែម្ដង៕ 

ប្រភព ៖
khmertalking

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថាតារាសម្តែងស្រី ស៊ិចស៊ី ដេនី ក្វាន់ បានសម្រេចចិត្ត បញ្ចេញវីដេអូមួយទៀត ដោយចេញមុខសុំទោស ដល់អ្នកនាង ម៉េង កែវពេជ្ជតា និងសិល្បៈករផ្សេងៗទៀត។

ដូចជាប្រិយមិត្តបានជ្រាបស្រាប់ទៅហើយ ពីរឿងរ៉ាវជេរតិះដៀលទៅវិញទៅមក រវាង កញ្ញា ដេនី ក្វាន់ និងអ្នកនាង ម៉េង កែវពេជ្ជតា ដែលបានផ្លែផ្កាដាក់គ្នា។

ចំពោះសារជាច្រើន របស់អ្នកទាំងពីរ បានធ្វើឲ្យអ្នកគាំទ្រ មិនសប្បាយចិត្តនោះទេ ពេលឃើញតារាខ្មែរទាំងពីរនាក់ កំពុងតែហែកហួរគ្នាជាសារធាណៈ ដោយគ្មានភាគីណាម្នាក់ ហ៊ានចេញមុខចុះចាញ់សោះ មានតែខ្លាំងរៀងៗខ្លួន។ ហើយមិនតែប៉ុណ្ណោះ កញ្ញា ដេនី ក្វាន់ មិនត្រឹមតែមានបញ្ហាជាមួយនឹង អ្នកនាង ម៉េងកែវពេជ្ជតាតែម្នាក់នោះទេ សូម្បីតែសិល្បៈរៀមច្បងមួយចំនួនទៀត ក៏នាងបានប្រើពាក្យសម្តីមិនសមរម្យដាក់ពួកគេផងដែរ។

ដោយសារតែមានមហាជន និងតារាផ្សេងទៀត ហាក់ដូចជាប្រតិកម្មលើរូបកញ្ញា ដេនី ក្វាន់ខ្លាំងពេក ទីបំផុតនាងសុខចិត្តបន្ទន់ឥរិយាបថ និងព្រមសុំទោសនូវរឿងគ្រប់យ៉ាងដែលនាងបានធ្វើកន្លងមក។

កញ្ញា ដេនីក្វាន់ ហ៊ានទទួលស្គាល់ និងសុំទោសទៅកាន់តារាជើងចាស់មួយចំនួន និងមហាជនផងដែរ ដែលកន្លងមក នាងបានបញ្ចេញរឹកពារមិនគប្បីទៅកាន់អ្នកគ្រប់គ្នា។ ហើយរូបនាងនឹងមិនអន់ចិត្តអ្វីទាំងអស់ ប្រសិនបើក្រសួងមិនអនុញ្ញាត ឲ្យនាងបន្តអាជីពសិល្បៈបន្តទៅទៀត៕

ចង់ដឹងថាយ៉ាងណា តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload