កីឡាករ​៥​នាក់​ដែល​ក្លឹប​ចាស់​លក់​ថោក ហើយ​ទិញ​មក​វិញ​ថ្លៃ​

Manchester United កាល​ពី​ឆ្នាំ​២០១២ បាន​អនុញ្ញាត​ឲ្យ​ Paul Pogba ចាក​ចេញ​ពី​ទឹកដី​ Old Trafford ដោយ​គ្មាន​តម្លៃ​ខ្លួន​ទៅ​កាន់​ Juventus​ តែ​កាល​ពី​ពេល​ថ្មី​ៗ​ ក្លឹប​បាន​ចំណាយ​លុយ​មហាសាល​ទិញ​គេ​មក​វិញ​ក្នុង​តម្លៃ​ជាង​១០០លាន​ផោន​បំបែក​កំណត់​ត្រា​ពិភពលោក។

 

យ៉ាងណា​ក៏ដោយ​ United មិន​មែន​ជា​ក្លឹប​ដំបូង​ទេ ដែល​ឲ្យ​កីឡាករ​ចាស់​ចាកចេញ​ហើយ​ចំណាយ​លុយ​ទិញ​មក​វិញ​ខាត​បែបនេះ។ ខាង​ក្រោម​ជា​ការ​ដោះ​ដូរ​កីឡាករ​៥​ រូប​ផ្សេង​ទៀត​ ដែល​ក្លឹប​លក់​ថោក ហើយ​ទិញ​មក​វិញ​ថ្លៃ៖

 

១. Gerard Pique (Barcelona)
Gerard Pique បាន​ចាក​ចេញ​ពី​ថ្នាល​យុវជន​របស់​ Barcelona ដោយ​គ្មាន​តម្លៃ​ខ្លួន​ ទៅ​ចូល​រួម​ជាមួយ​ Manchester United។ ក្រោយ​ចំណាយ​ពេល​៤ ឆ្នាំ​នៅ Old Trafford ខ្សែ​ការ​ពារ​កណ្ដាល​រូប​នេះ ត្រូវ​ Barcelona ទិញ​យក​ទៅ​វិញ​ក្នុង​តម្លៃ ៥​លាន​ផោន។

 

កីឡាករ​៥​នាក់​ដែល​ក្លឹប​ចាស់​លក់​ថោក ហើយ​ទិញ​មក​វិញ​ថ្លៃ​

 

២. Jermain Defoe (Tottenham)
Defoe ត្រូវ​ Tottenham លក់​ឲ្យ​ទៅ​ Portsmouth កាល​ពី​ឆ្នាំ ២០០៨ ក្នុង​តម្លៃ​ខ្លួន៦លាន​ផោន​ ហើយ​ត្រូវ​ក្លឹប​ទិញ​យក​មក​វិញ​នៅ​ឆ្នាំ​បន្ទាប់​ក្នុង​តម្លៃ​រហូត​ ១៥,៧៥លាន​ បន្ទាប់​ពី​ស៊ុត​បញ្ចូល​ទី​បាន១៤គ្រាប់​ ក្នុង​ ៣០​ប្រកួត​ឲ្យ Portsmouth។

 

កីឡាករ​៥​នាក់​ដែល​ក្លឹប​ចាស់​លក់​ថោក ហើយ​ទិញ​មក​វិញ​ថ្លៃ​

 

៣. Marco Reus (Borussia Dortmund)
Reus កាល​នៅ​ជា​យុវជន​ធ្លាប់​ចាក​ចេញ​ពី Dortmund ដោយ​គ្មាន​តម្លៃ​ខ្លួន​ទៅ​លេង​ឲ្យ Rot Weiss Ahlen ក្នុង​អាយុ១៧ឆ្នាំ រួច​បន្ត​លេង​ឲ្យ Monchengladbach ៣ឆ្នាំ​មុន​ពេល​ត្រូវ​ Dortmund ទិញ​ត្រឡប់​មក​វិញ​ក្នុង​តម្លៃ ១៥លាន​ផោន។

 

កីឡាករ​៥​នាក់​ដែល​ក្លឹប​ចាស់​លក់​ថោក ហើយ​ទិញ​មក​វិញ​ថ្លៃ​

 

៤. Nicolas Anelka (PSG)
កីឡាករ​សញ្ជាតិ​បារាំង​ Anelka បាន​ចាប់​ផ្ដើម​អាជីព​បាល់ទាត់​ជាមួយ​ Paris Saint-Germain ដោយ​បង្ហាញ​ខ្លួន​បាន​១០​ប្រកួត​ស៊ុត​បញ្ចូល​ទី​បាន​១គ្រាប់​។ លេង​ក្នុង​ឈុត​ធំ​បាន​ត្រឹម​១​ឆ្នាំ ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​ចាក​ចេញ​ទៅ​កាន់​ Arsenal ក្នុង​តម្លៃ ៥សែន​ផោន​រួច​ទៅ​លេង​ឲ្យ​ក្លឹប​ផ្សេង​ៗ​ជា​បន្ត​បន្ទាប់​រហូត​ចុង​ក្រោយ​ត្រូវ​ Paris Saint-Germain ទិញ​ត្រឡប់​មក​វិញ​ពី​ Real Madrid ក្នុង​តម្លៃ ២២​លាន​ផោន។

 

កីឡាករ​៥​នាក់​ដែល​ក្លឹប​ចាស់​លក់​ថោក ហើយ​ទិញ​មក​វិញ​ថ្លៃ​

 

៥. Cesc Fabregas (Barcelona)
Fabregas គឺ​ជា​កីឡាករ​​ចេញ​ពី​ថ្នាល​យុវជន​របស់​ក្លឹប​ជើងឯក​អេស្ប៉ាញ FC Barcelona។ នៅ​ឆ្នាំ​២០០៣ ខ្សែ​បម្រើ​រូប​នេះ​បាន​ទៅ​ចូល​រួម​ជាមួយ​ Arsenal ដោយ​គ្មាន​តម្លៃ​ខ្លួន ហើយ​ចំណាយ​ពេល​ ៨ឆ្នាំ​នៅ​ទីនោះ​បង្ហាញ​ខ្លួន​បាន ២១២ លើក​ស៊ុត​បញ្ចូល​ទី​បាន​ ៣៥​គ្រាប់។ ដោយ​សារ​សម្លឹង​ឃើញ​អតីត​យុវជន​របស់​ខ្លួន​ឡើង​ជើង​ Barcelona បាន​ចំណាយ​២៧លាន​ផោន​ទិញ​គេ​មក​វិញ​ ក្នុង​ឆ្នាំ២០១១៕

 

កីឡាករ​៥​នាក់​ដែល​ក្លឹប​ចាស់​លក់​ថោក ហើយ​ទិញ​មក​វិញ​ថ្លៃ​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Fourfourtwo