RIO៖ ពូ សុវិជ្ជា ប្រើ​ថេរវេលា ៥៤.៥៥វិនាទីលើវិញ្ញាសាហែលសេរីចម្ងាយ​១០០ម៉ែត្រ

កីឡាករហែលទឹកជម្រើសជាតិកម្ពុជា បានប្រើថេរវេលា ៥៤.៥៥វិនាទីក្នុងការប្រកួតវិញ្ញាសាហែលសេរីចម្ងាយ១០០ម៉ែត្រ នាការប្រកួតកីឡាអូឡាំពិកនៅទីក្រុង Rio នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦។ លទ្ធផលនេះ បាននាំឲ្យកីឡាករខ្មែរ-អាមេរិក បាត់បង់ឱកាសក្នុងការឈានទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

សុវិជ្ជា បានបញ្ចប់ចំណាត់ថ្នាក់លេខ៧ក្នុងចំណោមកីឡាករ៨នាក់ក្នុង Heat 2។ ជាលទ្ធផលរួមក្នុងចំណោមកីឡាករសរុប៥៩នាក់ សុវិជ្ជាមានចំណាត់ថ្នាក់លើតែកីឡាករមកពីនេប៉ាល់ និងអេក្យូពី តែប៉ុណ្ណោះ។

កីឡាករ១៦នាក់ឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កីឡាករដែលប្រើថេរវេលាតិចជាងគេក្នុងការប្រកួតជម្រុះនេះ គឺកីឡាករអូស្ត្រាលី Chamers Kyle ជាមួយនឹងរយៈ៤៧.៩០វិនាទី៕

ប្រភព៖ thmeythmey


Related Posts