រថយន្ដ​ដឹក​កម្មករ​កាត់ដេរ​២​គ្រឿង ព្រលះ​គ្នា​របួសធ្ងន់​ស្រាល​១២​នាក់

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៦ វេលា​ម៉ោង​ ៦​និង​៣០​នាទី​ល្ងាច មាន​គ្រោះថ្នាក់​ចរាចរណ៍​ ដ៏​អាក្រក់​មួយ​ បណ្តាល​ឲ្យ​កម្មករ​កម្មការិនី​ រង​របួសធ្ងន់​ស្រាល​១២​នាក់ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ខាង​មុខ​តំបន់​សេដ្ឋកិច្ច​ពិសេស សាន​តុង ស្ថិត​នៅ​ភូមិ​ថ្នល់ជាតិ​ សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត​។

មូលហេតុ​នៃ​គ្រោះថ្នាក់​ ចរាចរណ៍​នេះ​គឺ រថយន្ត​ម៉ាក​ហ៊ី​យិ​ន​ដាយ ដឹក​កម្មករ​ជ្រុល​ទៅ​បុក​គូថ​រថយន្ត​ ម៉ាក​ហ៊ី​យិ​ន​ដាយ​ ដឹក​កម្មករ​ដូច​គ្នា បណ្តាល​ឲ្យ របួសធ្ងន់​៤​នាក់ បញ្ជូន​មក​មន្ទីរពេទ្យ​ខេត្ត និង​៨​នាក់​របួសធ្ងន់​ ជា​មធ្យម​បញ្ជូន​ទៅ​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ​បង្អែក​ជី​ភូ​។

ភ្លាម​ៗ​នោះ​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត​ចុះ​ ទៅ​មន្ទីរពេទ្យ​ទាំង​២ ដើម្បី​សួរសុខទុក្ខ​ប្អូន​ៗ​ កម្មករ​កម្ម​ការ​នី​រង​គ្រោះ​ ទាំងអស់​ផង​ដែរ​។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​កម្មករ​កម្ម​ការ​នី​ ក្រុម​ថែម​ម៉ោង បាន​បើក​ចេញ​បន្តកន្ទុយ​គ្នា​ តាម​បណ្តោយ​ ផ្លូវជាតិ​លេខ​១​ ដោយ​មាន​ល្បឿន​លឿន ហើយ​បាន​បើក​វ៉ា​ជែង​គ្នា ប្រសាច​លុះ​មក​ដល់​ចំណុច​ កើតហេតុ​ខាងលើ រថយន្ត​ម៉ាក​ហ៊ី​យិ​ន​ដាយ​ចំណុះ​ ៥​តោន​ដឹក​កម្មករ​ មួយ​គ្រឿង​ជ្រុល​ ទៅ​បុក​គូថ​រថយន្ត​ ហ៊ី​យិ​ន​ដាយ​ចំណុះ​ ៥​តោន​ដឹក​កម្មករ​ដូច​គ្នា​ ពេញទំហឹង​លាន់​ដូច​រន្ទះ បណ្តាល​ឲ្យ​បុក​ចំ​ជើង​កម្ម​ការ​នី​ដែល​អង្គុយ​ និង​ឈរ​ដាក់​ជើង​ មក​ក្រោយ​ធ្វើ​ឲ្យ​បាក់ជើង​ កម្ម​ការ​នី​ចំនួន​៤​នាក់​ក្នុង​នោះ​មាន​ស្ត្រី​ពោះធំ​ម្នាក់ និង​របួស​ជើង​បែកក្បាល​ ចំនួន​៨​នាក់ ត្រូវ​សមត្ថកិច្ច​ហៅ​រថយន្ត​សា​មុ​យ​ដឹក​ មក​មន្ទីរពេទ្យ​ខេត្ត​៤​នាក់ បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិ​ជី​ភូ​៨​នាក់​ដើម្បី​សង្គ្រោះ​។

សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា មូលហេតុ​អ្នកបើកបរ​ មិន​គោរព​ច្បាប់​ចរាចរណ៍​ បើក​វ៉ា​ជែង​គ្នា ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​។ រីឯ​រថយន្ត​ទាំង​ ២​គ្រឿង​ត្រូវ​សមត្ថកិច្ច​ បញ្ជូន​មក ការិយាល័យ​ នគរបាល​ចរាចរណ៍​ ស្នងការដ្ឋាន​នគ​បាល​ខេត្ត ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ចំពោះ​អ្នកបើកបរ​ បាន​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ​ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ ឲ្យ​ចូលខ្លួន​មក​ ដោះស្រាយ​តាម​ច្បាប់​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ករណីស្រដៀងគ្នានេះដែរ ស្ថិតនៅតាមផ្លូវជាតិលេខ៥ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បណ្តាលឲ្យក្រឡាប់ រងរបួសធ្ងន់ស្រាលទាំងម្ចាស់ផ្ទះ និងកម្មករចំនួន៧នាក់ នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបណ្តាលមកផ្លូវកោង ហើយអ្នកបើកបង្កើនល្បឿនពេក។

ក្រោយកើតហេតុជនរងគ្រោះ ដែលមានម្នាក់រងរបួសធ្ងន់នោះ ត្រូវបានគេជួយដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រថយន្ដ​ដឹក​កម្មករ​កាត់ដេរ​២​គ្រឿង ព្រលះ​គ្នា​របួសធ្ងន់​ស្រាល​១២​នាក់

រថយន្ដ​ដឹក​កម្មករ​កាត់ដេរ​២​គ្រឿង ព្រលះ​គ្នា​របួសធ្ងន់​ស្រាល​១២​នាក់

រថយន្ដ​ដឹក​កម្មករ​កាត់ដេរ​២​គ្រឿង ព្រលះ​គ្នា​របួសធ្ងន់​ស្រាល​១២​នាក់

រថយន្ដ​ដឹក​កម្មករ​កាត់ដេរ​២​គ្រឿង ព្រលះ​គ្នា​របួសធ្ងន់​ស្រាល​១២​នាក់