កម្លាំងនគរបាលឆ្មក់ចូលហាងម៉ាស្សា កាត់សក់បង្កប់សេវារួមភេទ យីហោ «រស្មី ចាន់ធា» ឃាត់មនុស្ស១៤នាក់

(ភ្នំពេញ)៖ ដោយបានការអនុញ្ញាត និងបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការឯកភាពពីលោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦នះ លោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការរងនិងជាប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើស បានដឹកនាំការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះបង្រ្កាបជាក់ស្តែង ករណីបើកកន្លែងប្រព្រឹត្តសញ្ចារកម្ម ជ្រកក្រោមស្លាកយីហោ ហាងកាត់សក់ (មានលួចលាក់រួមភេទ) នៅចំណុចផ្ទះលេខ០១ E០ ផ្លូវលេខ៦១ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ។

នៅក្នុងប្រតិបត្តិការចុះឆែកឆេរនេះ កម្លាំងនគរបាល បានធ្វើការឃាត់ខ្លួនមនុស្ស១៤នាក់ រួមមានម្ចាស់ហាង ឈ្មោះ ចាន់ ធា ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ នារីម៉ាស្សាកក់សក់ចំនួន១០នាក់ ជាងកាត់សក់ម្នាក់ និងភ្ញៀវមករួមភេទចំនួន២នាក់។

មន្រ្តីនគរបាលដែលចូលរួមប្រតិបត្តិការនេះបានប្រាប់ថា ហាងម៉ាស្សា កាត់សក់នេះ លួចបង្កប់សេវារួមភេទនៅក្នុងបន្ទប់ខាងក្រោយ ពោលពេលភ្ញៀវកាត់សក់រួច គឺនារីៗទាំងនោះសួរថា «តើបងចង់ម៉ាស្សាទេ បើចង់ចូលទៅបន្ទប់ខាងក្រោយ» ប៉ុន្តែមិនមែនជាការម៉ាស្សាឲ្យស្រួលខ្លួននោះឡើយ ពោលជាការរួមភេទតែម្តង។

សម្រាប់មនុស្សទាំងនេះត្រូវបាននាំ ទៅកាន់ការិយាល័យជំនាញ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវចាត់ការបន្តទៀត៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុនព្រមទាំងបានរកឃើញ វត្ថុតាងមួយចំនួន ដែលមានការពាក់ព័ន្ធការបំរើផ្លូវភេទ ត្រូវ កម្លាំងនគរបាលការិយាល័យ ជួញដូរមនុស្ស និងការពាអនីតិជន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានចុះទៅឆែកឆេរ។

ហេតុការណ៍នោះ បានកើតឡើង កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្ទះម៉ាស្សាកោសជប់យីហោ ផ្កាច័ន្ទ ដែលមានទីតាំងស្ថិតនៅ តាមផ្លូវបេតុង បុរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នគរបាលបានឲ្យដឹថា ស្ត្រីដែលត្រូវឃាត់ខ្លួននោះ ១- ឈ្មោះ សុខ ហយ អាយុ២១ឆ្នាំ ២-ឈ្មោះ ជួន ស្រីណា អាយុ២៣ឆ្នាំ ៣-ឈ្មោះ ជួប ពិសី អាយុ១៨ឆ្នាំ ៤-ឈ្មោះ ខ្លី ស្រីម៉ៅ អាយុ១៩ឆ្នាំ អ្នកទាំង៤នាក់នេះ មានមុខរបរកោសជប់ម៉ាស្សា ស្នាក់នៅក្នុងហាងខាងលើ ៥-ឈ្មោះ ប៊ិន ឃឿន ភេទស្រីអាយុ២៥ឆ្នាំ ជាម្ចាស់ផ្ទះកោសជប់ម៉ាស្សា ផ្កាច័ន្ទ នោះតែម្ដង។

នៅក្នុងនោះកម្លាំង សមត្ថកិច្ចខាងលើបានរកឃើញ សៀវភៅ កំណត់ត្រាអំពីភ្ញៀវដែលចូលទីនោះ១ក្បាល ស្រោមអនាម័យ មិនទាន់ប្រើមួយចំនួន និង ស្រោមប្រើប្រាស់រួច មួយចំនួនទៀត និងត្រូវរឹបអូសយកជាវត្ថុតាង។

បន្ទាប់មកបាននាំទាំងនារី៥នាក់នោះ ទៅកាន់ការិយាល័យជួញដូរមនុស្ស ដើម្បីសាកសួរ និងកសាងសំណុំរឿង ព្រោះមានករសង្ស័យថា មានជាប់ពាក់ព័ន្ធម៉ាស្សាកោសជប់ បង្កប់សេវាបម្រើផ្លូវភេទ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត