ឌុប​ម្ចាស់ស្នេហ៍ រវល់​តែស៊ីអារម្មណ៍​លើ​ផ្លូវ​ចង្អៀត​ មានអី…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ដឹក​ស្រី​ស្នេហ៍​​ដើរ​លេង​ ទាំង​មាន​ជាតិ​ស្រវឹងស្រាផង ​បាន​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​​ដែល​យក​ចំណី​ផ្លូវ​​ធ្វើ​ជា​ចំណត ​បណ្តាលឱ្យ​​រង​ការ​ខូចខាត​បន្តិច​បន្តូច ដោយសារ​តែ​ផ្លូវ​មាន​លក្ខ​ណៈ​​តូច​ចង្អៀត​ បង្កឱ្យ​​មានការ​កកស្ទះ​មួយ​សន្ទុះ​ធំ ដែលហេតុការណ៍​នេះ​កើតឡើង​ កាលពី​​វេលា​ម៉ោង​៤ទៀប​​ភ្លឺ​ថ្ងៃ​ទី​៩​ សីហា ២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​៥១ មុខ​ផ្សារ​សូ​រី​យា​​ម៉​ល ​​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ។

តាម​​សាក្សី​ដែល​បានឃើញ​​ហេតុការណ៍​​ថា មុន​ពេល​កើតហេតុ​ គេ​​ឃើញ​​រថយន្ត​បង្ក​ម៉ាក​កូ​រ៉ូ​ឡា ព​ណ៌​​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AJ-1561 បើក​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ក្នុង​ស្ថានភាព​ស្រវឹង​ ព្រមទាំង​​ដឹក​ស្រី​ស្នេហ៍​​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៥១ ក្នុង​ទឹ​ស​ដៅ​ពី​ជើង​ទៅ​ត្បូង ។

លុះ​មក​ដល់​មុខ​សូ​រិ​យាម៉​ល់ ក៏​ជ្រុល​ទៅ​បុក​ចំ​ពីក្រោយ​រ៉ឺ​ម៉ក​ម៉ូតូ​ ដែល​ចត​ចោល​នៅ​លើ​ចំណី​ផ្លូវ​រង់ចាំ​ចាប់​ម៉ូយ បណ្តាល​ឱ្យ​វៀច​​កាង​ក្រោយ​បន្តិចបន្តួច ចំណែក​រថយន្ត​បែក​ស្តុ​ប​ម្ខាង ។ ប្រភព​ដដែល​​បន្ត​ថា ដោយសារ​តែ​ផ្លូវ​មាន​សភាព​តូច​ចង្អៀត បូក​រួម​ទាំង​មាន​

រ៉ឺ​ម៉ក​ម៉ូតូ​ចត​សងខាង​ផ្លូវ​ទៀត​នោះ អ្នក​បើករថយន្ត​ដែល​មាន​សភាព​ស្រវឹង​ផង​នោះ​ បាន​បើក​បុក​ពីក្រោយ ព្រោះ​មិនដឹង​គេច​ទៅ​ណា ។

អ្នកដំណើរ​ជា​ច្រើន​នាក់​ ដែល​ជិះ​កាត់​តាម​ផ្លូវ​លេខ​៥១​ ខាងលើ​នេះ​បាន​លើក​ឡើង​ថា ​ឱ្យ​​តែ​ដល់​ចំណុច​មុខ​ផ្សារ​សូ​រិ​យ៉ា​ម៉​ល គឺ​ដឹង​តែ​ពួក​គាត់​​ឈឺក្បាល​ និង​រឺ​ម៉ក​ម៉ូតូ រថយន្ត​តាក់ស៊ី ដែល​តែងតែ​ចត​នៅ​លើ​ចំណី​ផ្លូវ​ ដើម្បី​រង​ចាំ​ម៉ូយ ធ្វើ​​ឱ្យ​​ផ្លូវ​ដែល​មាន​សភាព​តូច​ចង្អៀត រឹតតែ​តូច​ថែម​ទៀត ហើយ​អាជ្ញាធរ​ វិញ​ហាក់​មិន​បាន​អើពើ​​ពី​រឿង​នេះ​សោះ ធ្វើ​ឱ្យ​​ស្ទះ​រាងរាល់ថ្ងៃ ។

ក្រោយ​ពេល​កើតហេតុ​ ភាគី​ម៉ូតូ​ទារ​សំណង​១០០​ដុល្លារ​ តែ​ខាង​រថយន្ត​ព្រម​សង​ត្រឹម​៤០​ដុល្លារ ​ដើម្បី​បញ្ចប់រឿង​​ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីស្រដៀងគ្នានេះដែរ បន្តិច ដួលខ្ទាតចេញពី ម៉ូតូផ្កាប់មុខនិងថ្នល់ អូសដាច់មុខយ៉ាងដំណំ ចំណែកឯស្រីស្នេហ៍វិញ ពុំរងរបួសនោះទេ និងម៉ូតូក៏ពុំរងការខួចខាតដែរ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង២១និង១៧នាទី ឆ្នាំ២០១៣ កន្លងទៅ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ លេខ៤ ក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ុំ ចន្ទ្រា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅក្នុងភូមិ កំពង់ឈើទាល ឃុំកំពង់ឈើទាល ស្រុកសំបូរ ខេត្តកំពង់ធំ ជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះក្នុងទិសដៅពីកើតទៅលិច រងរបួសធ្ងន់ ត្រូវបាន ក្រុមសង្គ្រោះលេខ៧១១ កងពលតូចង៧០ ដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យព្រះកុសមៈ ហៅមន្ទីរពេទ្យលោកសង្ឃ ចំណែកឯស្រីស្នេហ៍នោះ ពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ ។

ប្រភពព័ត៌មានបានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿង ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនមធ្យមឌុបស្រីស្នេហ៍ ម្នាក់ ដោយជិះបណ្តើរសាសងគ្នាបណ្តើរ យ៉ាងផ្អែមត្រជាក់ មិនមើលមុខទេ លុះដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូធ្លាក់ជង្ហុកតែបន្តិចសោះ ស្រាប់តែរ៉េចង្កូច ដួលខ្ទាតចេញពីម៉ូតូផ្កាប់មុខ ឈូសនឹងថ្នល់ ដូចជាអាប៊ុលឈូសថ្នល់ ដាច់មុខដាច់មាត់យ៉ាងដំណំ ឈាមរហាចសន្លប់ស្តូកស្តឹង ចំណែកឯម៉ូតូនិងស្រីស្នេហ៍ ពុំមានកើតអីនោះទេ បន្ទាប់ពីកើតហេតុ ត្រូវបាននគរបាល ហៅរថយន្តសាមុយ របស់អង្គភាពសង្រ្គោះ លេខ៧១១ កងពលតូច ង៧០ មកដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកុសមៈ ហៅមន្ទីរពេទ្យលោកសង្ឃ ដើម្បីជួយសង្គ្រោះអាយុជីវិតបន្ទាន់ ។

បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាល នៅមន្ទីរលោកសង្ឃបន្ត និងម៉ូតូត្រូវនគរបាល យកទៅរក្សាទុកនៅប៉ុស្តិ៍កំបូល ដើម្បីរង់ចាំម្ចាស់ទៅ ទទួលយកទៅវិញ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ឌុប​ម្ចាស់ស្នេហ៍ រវល់​តែស៊ីអារម្មណ៍​លើ​ផ្លូវ​ចង្អៀត​ មានអី...

ឌុប​ម្ចាស់ស្នេហ៍ រវល់​តែស៊ីអារម្មណ៍​លើ​ផ្លូវ​ចង្អៀត​ មានអី...

ឌុប​ម្ចាស់ស្នេហ៍ រវល់​តែស៊ីអារម្មណ៍​លើ​ផ្លូវ​ចង្អៀត​ មានអី...

ឌុប​ម្ចាស់ស្នេហ៍ រវល់​តែស៊ីអារម្មណ៍​លើ​ផ្លូវ​ចង្អៀត​ មានអី...