ទើបមកពីប្រទេសកូរ៉េ បានប៉ុន្មានថ្ងៃ​ ជួបគ្រោះថ្នាក់ចរាចរស្លាប់

ភ្នំពេញ៖​ យុវជនម្នាក់ដែលត្រូវបាន គេអះអាងថា ជាពលករទើបមកពីប្រទេសកូរ៉េ ត្រូវបានជួបគ្រោះចរាចរណ៍​ស្លាប់​ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងលឿនជ្រុល ទៅបុកគូទរថយន្តមួយគ្រឿងពីក្រោយ កៀរកៀបជិតដាច់ក កាលពីម៉ោងជាង​ ៧យប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ កែងបត់ចូលផ្លូវទំនប់កប់ស្រូវ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

បើតាមឈ្មោះជាភាសារអង់គ្លេស ក្នុងកាតពលករកូរ៉េជនរងគ្រោះឈ្មោះ សៀ ចាន់ណា អាយុជាង២០ឆ្នាំ ហើយជិះម៉ូតូមួយគ្រឿង ម៉ាកឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BW-7673 រងរបួសរហូត ដល់ស្លាប់ដោយកៀរ និងកែងធុងកុងតឺន័រកៀបចង់ដាច់ក។

តាមប្រភពពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូ ម្នាក់ឯង ពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានជិះវ៉ារថយន្តកុងតឺន័រមួយគ្រឿង ប៉ុន្តែដោយវ៉ាមិនផុត ព្រោះវ៉ាក់ជាមួយរថយន្តមួយគ្រឿងទៀត បើកច្រាសទិសគ្នាគេចចូលមកវិញ ទើបកៀរជាមួយនឹងកែងធុងកុងតឺន័រ ជិតដាច់ករបោកទៅនិងថ្នល់ បន្តិចក្រោយមកទើបស្លាប់ ចំណែករថយន្តបង្ករវិញ មិនត្រូវបានគេស្គាល់ម៉ាកនិងអត្តសញ្ញាណ អ្នកបើកបរទេ ក្រោយពេលកើតហេតុ បានបន្ថែមល្បឿនគេចខ្លួនបាត់។

មន្ត្រីនគរបាលបានឲ្យដឹងដែរថា បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរនោះ មានការភ្ញាក់ផ្អើលថាមានករណី ប្លន់សម្លាប់ទើបលោក យឹម សារ៉ាន់អធិការនគរបាលខណ្ឌ បញ្ជាឲ្យមន្ត្រីក្រោមឱវាទ ចុះទៅពិនិត្យនិងស្រាវជ្រាវ លុះពេលធ្វើការស្រាវជ្រាវរួចទើប ដឹងថា ជនរងគ្រោះស្លាប់ដោយ សារជួបគ្រោះថ្នាក់ចរាចរកៀរករ៉េ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  និងស្រាល ខណៈរថយន្ត២គ្រឿងរងការខូចខាតធ្ងន់ធ្ងរ នៅក្នុងហេតុការណ៌គ្រោះថ្នាក់ចរាចរណ៍ បើករថយន្តទៅបុកនឹងស្ពានអាកាសក្នុង២ខណ្ឌផ្សេងគ្នា។

ករណីទី១៖ នៅយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក មានបុរសមួយក្រុម បានបើករថយន្តមួយគ្រឿងម៉ាក Highlander ពាក់ស្លាកលេខភ្នំពេញ 2K-1106 តាមបណ្តោផ្លូវលេខ២៧១ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ត្រង់គល់ស្ពានអាកាសស្ទឹងមានជ័យ ក៏ជ្រុលទៅបុកនឹងបង្កាន់ដៃស្ពាន បណ្តាលឲ្យរថយន្តដាច់កង់ខាងមុខ តែមិនបណ្តាលឲ្យ មានមនុស្សរងរបួសនោះទេ។

ករណីទី២៖ នៅវេលាម៉ោង៤៖២០នាទីទៀបភ្លឺ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីចរាចរណ៍បើករថយន្ត ទៅបុកគល់ស្ពានអាកាសក្បាលថ្នល់ ត្រង់មុខអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្តាលឲ្យមនុស្សប្រុសស្រីបីនាក់រងរបួសធ្ងន់ និងស្រាល។

អ្នកឃើញហេតុការណ៍បានប្រាប់ថា ម៉ោងកើតហេតុខាងលើ គេបានឃើញរថយន្ត Lexus GS300 ពណ៌ស គ្មានស្លាកលេខ ដែលបើកដោយបុរសម្នាក់ និងរួមដំណើរជាមួយពីរនាក់ទៀត ក្នុងនោះក៏មាននារីម្នាក់ផងដែរ បានបើកក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវ ព្រះនរោត្តម ក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់មុខ អគ្គស្នងការដ្ឋាននគរបាលជាតិ អ្នកបើកបររថយន្តរូបនោះ បានជ្រុលទៅបុកយ៉ាងពេញទំហឹង ជាមួយគល់ស្ពានអាកាស ដែលបណ្តាលឲ្យអ្នកជិះ នៅក្នុងរថយន្តទាំងអស់រងរបួសធ្ងន់ និងស្រាល ហើយត្រូវបានបញ្ជួនទៅសង្គ្រោះ នៅមន្ទីរពេទ្យឯកជនភ្លាមៗផងដែរ ចំណែករថយន្តខូចខាតខាងមុខទាំងស្រុង។

ក្រោយកើតហេតុរថយន្តទាំង២ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ ចុះមកស្ទួចយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួន ទៅដោះស្រាយសងសំណង នៃគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិរដ្ឋ៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទើបមកពីប្រទេសកូរ៉េ បានប៉ុន្មានថ្ងៃ​ ជួបគ្រោះថ្នាក់ចរាចរស្លាប់

ទើបមកពីប្រទេសកូរ៉េ បានប៉ុន្មានថ្ងៃ​ ជួបគ្រោះថ្នាក់ចរាចរស្លាប់

ទើបមកពីប្រទេសកូរ៉េ បានប៉ុន្មានថ្ងៃ​ ជួបគ្រោះថ្នាក់ចរាចរស្លាប់

ទើបមកពីប្រទេសកូរ៉េ បានប៉ុន្មានថ្ងៃ​ ជួបគ្រោះថ្នាក់ចរាចរស្លាប់