ពូ សុវិច្ចា ធ្លាក់ត្រឹមជុំទីមួយក្នុងការប្រកួតអូឡាំពិក ទីក្រុង Rio

កីឡាករហែលទឹកកម្ពុជា ពូ សុវិច្ចា របស់កម្ពុជា មិនបានជួបភាពរីករាយក្នុងការប្រកួតនាយុទ្ធនាការអូឡាំពិក ជាលើកទីមួយរបស់គេឡើយ ក្រោយពីបានធ្លាក់ចេញត្រឹមការប្រកួតជម្រុះទីមួយក្នុងវិញ្ញាសាហែលទឹកសេរី ផ្នែកបុរស ចម្ងាយ១០០ម៉ែត្រ នៅអាងហែលទឹក Olympic Aquatics Stadium ទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល កាលពីថ្ងៃអង្គារម្សិលមិញ។

Sovijja_Pou05

កីឡាករកូនកាត់ខ្មែរដើមកំណើតអាមេរិករូបនេះ បានបញ្ចប់ដោយប្រើប្រាស់ថិរវេលាដល់ទៅ៥៤,៥៥វិនាទី ដើម្បីឈរក្នុងលេខរៀងទី៥៧ ក្នុងចំណោមអត្តពលិកហែលទឹកសរុបចំនួន៥៩នាក់ នៅលើតារាងចំណាត់ថ្នាក់រួម។ លទ្ធផលនេះ មិនបានធ្វើឲ្យរូបគេបំបែកកំណត់ត្រាផ្ទាល់ខ្លួនក្នុងការប្រកួតលើវិញ្ញាសាហែលទឹកសេរីចម្ងាយ១០០ម៉ែត្រនេះ ឡើយ ក្រោយពីរូបគេបានប្រើប្រាស់ថិរវេលាត្រឹមតែ៥៣វិនាទី ប៉ុណ្ណោះ ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសសិង្ហបុរី កាលពីឆ្នាំមុន។

Sovijja_Pou1

សុវិច្ចា ក៏មិនទទួលបានចំណាត់ថ្នាក់ល្អក្នុងចំណោមកីឡាករដែលចូលរួមប្រកួតក្នុងជុំជម្រុះ Heat 2 របស់គេ ផងដែរ ក្រោយពីទទួលបានចំណាត់ថ្នាក់លេខ៧ ក្នុងចំណោមកីឡាករសរុប៨នាក់ ដែលសុទ្ធសឹងបានធ្លាក់ចេញ និងអស់ឱកាសក្នុងការឈានទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា។ កីឡាករសញ្ជាតិអូស្ត្រាលី Kyle Chalmers គឺជាអ្នកបានប្រើប្រាស់ថិរវេលាល្អជាងគេបំផុតក្នុងការប្រកួតហែលទឹកបែបសេរីចម្ងាយ១០០ម៉ែត្រ ជុំទីមួយនេះ ក្រោយពីធ្វើបាន៤៧,៩០វិនាទី ដើម្បីនាំសុវិច្ចា ដល់ទៅ៦,៦៥វិនាទី ដើម្បីឈានទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ថិរវេលាល្អចុងក្រោយគេដែលអាចឈ្នះសិទ្ធិទៅប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺមានចំនួន៤៨,៥៨វិនាទី ដែលធ្វើបានដោយកីឡាករអាមេរិក Nathan Adrian៕

Sovijja_Pou2

Sovijja_Pou3

Sovijja_Pou4

Sovijja_Pou5

The post ពូ សុវិច្ចា ធ្លាក់ត្រឹមជុំទីមួយក្នុងការប្រកួតអូឡាំពិក ទីក្រុង Rio appeared first on CamboSport.