ស្ថាប័ន​សុខាភិបាល​ប្រតិកម្ម​នឹង​អត្ថបទ​ចុះ​ផ្សាយ​លើ​កាសែត​ភ្នំពេញប៉ុស្តិ៍

បណ្ដាស្ថាប័នសុខាភិបាលកម្ពុជាបានបង្ហាញការគាំទ្រទៅលើលិខិតចំហបស់ក្រសួងសុខាភិបាល ដែលបានប្រតិកម្មទៅនឹងកាសែតភ្នំពេញប៉ុស្តិ៍។

កាលពីថ្ងៃម្សិលមិញកាសែតភ្នំពេញប៉ុស្តិ៍បានចេញផ្សាយលិខិតមិត្តអ្នកម្នាក់ដែលមានចំណងជើងថា «ក្រសួងខ្លះភ្ញាក់រលឹក ខណៈសុខាភិបាលសម្ងំដេក»។

បន្ទាប់ពីការចុះផ្សាយលិខិតអ្នកអាននេះមក ក្រសួងសុខាភិបាលបានចេញលិខិតចំហមួយកាលពីថ្ងៃម្សិលមិញ ដោយបានបង្ហាញពីសមិទ្ធផលនានាដែលក្រសួងនេះអះអាងថាបានសម្រេចឡើងនាពេលកន្លងមក។

នៅថ្ងៃអង្គារនេះ បណ្ដាមន្ទីរពេទ្យនិងមន្ទីរសុខាភិបាលនានានៅតាមខេត្តនិងរាជធានី បានចេញលិខិតចំហជាបន្តបន្ទាប់ ដោយនិយាយថាពួកគេគាំទ្រលិខិតចំហរបស់ក្រសួងសុខាភិបាល។

វិស័យសុខាភិបាលកម្ពុជាបានរងការរិះគន់ជាបន្តបន្ទាប់ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី២៩ ខែកុម្ភៈកន្លងមកថា គ្រូពេទ្យកម្ពុជាមិនអាក្រក់ដល់ទៅ៩០ឬ៩៩ភាគរយនោះឡើយ៕

ប្រភព៖ VOD


Related Posts