Real Madrid ​លើក​ពាន​មួយ យក​ហេង ​​​មុន​បើក​រដូវ​កាល​ថ្មី

ក្រុម​អធិរាជ​ស Real Madrid ​បាន​លើក​ពាន UEFA Super Cup ​កាល​ពី​យប់មិញ​នេះ បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម Sevilla ​ដោយ​លទ្ធផល ៣-២ ​យ៉ាង​ស្វិតស្វាញ​បំផុត។

 

Real Madrid ​លើក​ពាន​មួយ យក​ហេង ​​​មុន​បើក​រដូវ​កាល​ថ្មី

 

ការ​ប្រកួត​រវាង​ក្រុម​ខ្លាំង​ទាំង​ពីរ​នៅ​អេស្ប៉ាញ ពិត​ជា​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ជក់ចិត្ត​មែនទែន បើ​ទោះ​បី​ជា​ខាង​ក្រុម Real Madrid ​អវត្តមាន​កីឡាករ​សំខាន់​ដល់​ទៅ​៥​នាក់​ក៏​ដោយ។ កីឡាករ​ចំណូល​ថ្មី Marco Asensio ​ជា​អ្នក​ស៊ុត​មួយ​គ្រាប់​យ៉ាង​ស្អាត​ឱ្យ​ក្រុម​លោក Zidane ​នាំ​មុខ​មុន​ត្រឹម​នាទី​២១។ ប៉ុន្តែ​ដល់​នាទី​៤១ ​កីឡាករ Franco Vazquez ​របស់​ក្រុម Sevilla ​រក​បាន​គ្រាប់​ស្មើ​វិញ។

 

Real Madrid ​លើក​ពាន​មួយ យក​ហេង ​​​មុន​បើក​រដូវ​កាល​ថ្មី

 

ការ​ប្រកួត​កាន់​តែ​ស្វិតស្វាញ រហូត​ដល់​តង់​ទី​២ ​នាទី​៧១ ​ខាង​ក្រុម Sevilla ​ទទួល​បាន​បាល់​ពិន័យ​១១​ម៉ែត្រ ហើយ​ក៏​រក​គ្រាប់​បាល់​ទី​២​បាន​សម្រេច​ផង​ដែរ។ លទ្ធផល​នាំ​មុខ​នេះ កាន់​តែ​ធ្វើ​ឱ្យ​ក្រុម Real Madrid ​សម្រុក​កាន់​តែ​ខ្លាំង ​រហូត​ដល់​នាទី​៩០+ ​ទៅ​ហើយ ទើប​ប្រធាន​ក្រុម Sergio Ramos ​តែត​បាន​មួយ​គ្រាប់​តាម​ស្មើ​វិញ។ ចប់​ ៩០​នាទី ​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា ២-២ ​ឈាន​ដល់​ម៉ោង​បន្ថែម​១៥​នាទី​២​ដង។

 

Real Madrid ​លើក​ពាន​មួយ យក​ហេង ​​​មុន​បើក​រដូវ​កាល​ថ្មី

 

ក្នុង​ម៉ោង​បន្ថែម​នេះ​ដែរ សង្គ្រាម​លើ​វាល​ស្មៅ​រវាង​ក្រុម​ទាំង​ពីរ​កាន់​តែ​ក្ដៅ​គគុក​ហើយ ពោល​គឺ​ត្រឹម​នាទី​៩៤ ​កីឡាករ Thimothree Kolodziejczak ​ទទួល​បាន​កាត​ក្រហម​បណ្ដេញ​ចេញ (កាត​លឿង​២​ដង) ​ហើយ​ជា​ការ​ចំណេញ​ខ្លាំង​ដល់​ក្រុម Real Madrid ។ ជិត​នឹង​ដល់​ការ​ទាត់​បាល់​១១​ម៉ែត្រ​កាត់​សេចក្ដី​ទៅ​ហើយ ខ្សែ​ការពារ Daniel Carvajal ​អូស​បាល់​យ៉ាង​ស្អាត ញាក់​ដាច់​ខ្សែ​ការពារ​ស៊ុត​បញ្ចូល​ទី​ខ្លួន​ឯង ហើយ​ក៏​ជា​គ្រាប់​បាល់​ជ័យជម្នះ​ផង​ដែរ។

 

Real Madrid ​លើក​ពាន​មួយ យក​ហេង ​​​មុន​បើក​រដូវ​កាល​ថ្មី

 

ចប់​ការ​ប្រកួត​ ក្រុម Real Madrid ​ឈ្នះ Sevilla ​ដោយ​លទ្ធផល ៣-២ ​លើក​ពាន UEFA Super Cup 2016 ​យក​សំណាង​មុន​បើក​រដូវ​កាល La Liga ​នា​ចុង​ខែ​នេះ៕

 

Real Madrid ​លើក​ពាន​មួយ យក​ហេង ​​​មុន​បើក​រដូវ​កាល​ថ្មី

 

Real Madrid ​លើក​ពាន​មួយ យក​ហេង ​​​មុន​បើក​រដូវ​កាល​ថ្មី

 

Real Madrid ​លើក​ពាន​មួយ យក​ហេង ​​​មុន​បើក​រដូវ​កាល​ថ្មី

 

Real Madrid ​លើក​ពាន​មួយ យក​ហេង ​​​មុន​បើក​រដូវ​កាល​ថ្មី

 

Real Madrid ​លើក​ពាន​មួយ យក​ហេង ​​​មុន​បើក​រដូវ​កាល​ថ្មី

 

 

អត្ថបទ៖ មុន្នី រម្យ