យុវសិស្ស​ម្នាក់​មក​ប្រលង​ឌី​ប្លូ​ម​ទាំង​ដៃ​ព្យួរ​សេរ៉ូម

យុវសិស្ស​ម្នាក់​មក​ប្រលង​ឌី​ប្លូ​ម​ទាំង​ដៃ​ព្យួរ​សេរ៉ូម

 

យុវតី ថុ​ន​ ស្រី​ជូ ជា​សិស្ស​ថ្នាក់​ទី៩នៃ​វិទ្យាល័យ​ជាស៊ីម​តាកែវ​បាន​មក​ប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​បឋមភូមិ(ឌី​ប្លូ​ម) សម័យ​ប្រលង​ថ្ងៃទី ៨ សីហា ២០១៦ ម្សិលម៉្ងៃ ទាំង​ដៃ​ព្យួរ​សេរ៉ូម។

 
យុវសិស្ស​ម្នាក់​មក​ប្រលង​ឌី​ប្លូ​ម​ទាំង​ដៃ​ព្យួរ​សេរ៉ូម

 

តាម​ការ​រៀប​រាប់​របស់​ម្ដាយ​របស់​យុវតី​រូប​នេះ​ បានអោយដឹងថា នៅ​ថ្ងៃ​ប្រលង​ដំបូង​កូនស្រី​គាត់​មិន​ឈឺ​អ្វី​ទេ។ តែ​ចូល​ដល់​ថ្ងៃទី ២នៅ​រសៀលថ្ងៃ​ទី ៩ សីហា នាង​ចាប់​ផ្ដើម​ក្ដៅ​ញាក់​យ៉ាង​ខ្លាំង ធ្វើ​អោយ​គាត់​ភ័យ​ខ្លាំង​ហៅ​ពេទ្យ​មក​ព្យួរ​សេរ៉ូម​រួច​រាយ​ការណ៍​មក​នាយក​សាលា។

 

លោក​ ទ្រី​ ឆាយ ​នាយក​វិទ្យាល័យ​ជាស៊ីម​តាកែវ​បាន​អនុញ្ញាត​អោយ​ចូល​ប្រលង​ក្នុង​បន្ទប់​មួយ​ដាច់ដោយឡែក​ពី​គេ៕

 
យុវសិស្ស​ម្នាក់​មក​ប្រលង​ឌី​ប្លូ​ម​ទាំង​ដៃ​ព្យួរ​សេរ៉ូម

 

 

អត្ថបទ៖ ជិន វេន