ជប៉ុន​កោះ​ហៅ​ទូត​ចិន​នៅ​ តូក្យូ​ មក​សាកសួរ​ អំពី​នាវា​ឆ្មាំ​សមុទ្រ​ ចិន​ ចូល​ដែនទឹក​ ជប៉ុន​

ជប៉ុន​កោះ​ហៅ​ទូត​ចិន​នៅ​ តូក្យូ​ មក​សាកសួរ​ អំពី​នាវា​ឆ្មាំ​សមុទ្រ​ ចិន​ ចូល​ដែនទឹក​ ជប៉ុន​
រដ្ឋមន្ត្រីការបរទេស ជប៉ុន បានកោះហៅឯកអគ្គរដ្ឋទូតចិន ប្រចាំទីក្រុង តូក្យូ មកសាកសួរពាក់ព័ន្ធនឹងភាពតានតឹងថ្មីៗនៅក្នុងសមុទ្រចិនខាងកើត ក្រោយពីនាវាជាច្រើនគ្រឿងរបស់ប្រទេស ចិន បើកចូលទៅជិតប្រជុំកោះដែលមានទំនាស់ ។

ភាពតានតឹងរវាងប្រទេស ចិន និង ជប៉ុន កើនឡើងក្រោយពីក្រសួងការបរទេស ជប៉ុន បញ្ជាក់ថា នាវាឆ្មាំសមុទ្រជាច្រើនគ្រឿង និងទូកនេសាទ ២៣០ គ្រឿងរបស់ប្រទេស ចិន បានបើកទៅជិតដែនទឹករបស់ប្រទេស ជប៉ុន ។

សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស ជប៉ុន បញ្ជាក់ថា មន្ត្រីជាន់ខ្ពស់ ជប៉ុន បានប្រាប់អ្នកការទូត ចិន ថា ស្ថានភាពអំពីទំនាក់ទំនងរវាង ចិន និង ជប៉ុន កំពុងត្រូវបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ហើយប្រទេស ជប៉ុន នឹងមិនទទួលយកសកម្មភាពឯកតោភាគីរបស់ប្រទេស ចិន ដែលនាំទៅរកការកើនឡើងនៃភាពតានតឹង ដូចជា ការបញ្ជូននាវាទៅកាន់ដែនទឹករបស់ប្រទេស ជប៉ុន ជាដើម ។

ចំណែកមន្ត្រីការទូត ចិន និយាយប្រាប់រដ្ឋមន្ត្រីក្រសួងការបរទេស ជប៉ុន ថា ប្រជុំកោះក្នុងសមុទ្រចិនខាងកើត ជាផ្នែកមួយនៃដែនទឹករបស់ប្រទេស ចិន ហើយទំនាស់ទឹកដីរវាងប្រទេស ទាំងពីរ គួរត្រូវបានដោះស្រាយតាមរយៈការទូត និងការចរចា ។

ប្រភព៖ kqube

  • ជប៉ុន​កោះ​ហៅ​ទូត​ចិន​នៅ​ តូក្យូ​ មក​សាកសួរ​ អំពី​នាវា​ឆ្មាំ​សមុទ្រ​ ចិន​ ចូល​ដែនទឹក​ ជប៉ុន​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/10  Category:ជីវិតនិងសង្គម
Tags: