អនុភាព​ទាហាន​សេះ​ស​ កូរ៉េខាងត្បូង ​ពិត​ជា​មិន​ធម្មតា​

អនុភាព​ទាហាន​សេះ​ស​ កូរ៉េខាងត្បូង ​ពិត​ជា​មិន​ធម្មតា​
កងពលធំលេខ ៩ ទ័ពថ្មើរជើងរបស់ប្រទេស កូរ៉េខាងត្បូង ត្រូវបានគេផ្ដល់រហស្សនាមថា ទាហានសេះស គឺជាក្រុមទាហានថ្មើរជើងរបស់ប្រទេស កូរ៉េខាងត្បូង បង្កើតឡើងក្នុងឆ្នាំ ១៩៥០ អំឡុងសង្គ្រាមកូរ៉េ និងបោះទីតាំងនៅជើងភ្នំមិនឆ្ងាយប៉ុន្មានពីព្រំដែន កូរ៉េខាងជើង ។

ចុងឆ្នាំ ១៩៥០ ទាហាន កូរ៉េខាងជើង បានវាយបំបែកទ័ពសេះស ធ្វើឲ្យកងទ័ពថ្មើរជើងនេះ ជួបនឹងការខាតបង់យ៉ាងធ្ងន់ធ្ងរ ។ ខែ តុលា ឆ្នាំ ១៩៥២ កងទ័ពសេះសមានទាហាន ៣ កងវរសេនាតូច មានកម្លាំង ១២០០ នាក់ ស្ថិតនៅជើងភ្នំក្បែរព្រំដែន កូរ៉េខាងជើង ត្រៀមទប់ទល់នឹងការវាយប្រហារពីសំណាក់ទាហានរបស់ប្រទេស ចិន ធ្វើឲ្យទីនោះត្រូវបានគេហៅថា ភ្នំសេះស ។

ក្រោយសង្គ្រាម កូរ៉េ ត្រូវបានបញ្ចប់ កងពលតូចទ័ពសេះសនេះ ត្រូវបានបញ្ជូនទៅកាន់ប្រទេស វៀតណាម នៅថ្ងៃទី ៥ កញ្ញា ឆ្នាំ ១៩៦៦ ក្រោមសហប្រតិបត្តិការរបស់កងទ័ពសម្ព័ន្ធមិត្តអាមេរិក ដោយបានប្រយុទ្ធក្នុងសមរភូមិជាច្រើនក្នុងសង្គ្រាមវៀតណាម ។

ថ្ងៃទី ២១ មករា ដល់ថ្ងៃទី ៧ កុម្ភៈ ឆ្នាំ ១៩៦៧ ទាហានសេះសសម្លាប់ទាហានវៀតកុង ១៦៧ នាក់ ។ ការប្រយុទ្ធគ្នាចម្លោះថ្ងៃទី ២៩ ដល់ ៣១ មករា ឆ្នាំ ១៩៦៧ សម្លាប់ទាហានវៀតកុង ៣០២ នាក់ ។ សង្គ្រាមចន្លោះថ្ងៃទី ៨ ដល់ ១៨ មេសា ឆ្នាំ ១៩៦៧ សម្លាប់ទាហានវៀតកុង ៨៣១ នាក់ បាត់បង់កម្លាំង ២៣ នាក់ ។ ថ្ងៃទី ៩ កក្កដា ដល់ ២១ សីហា ឆ្នាំ ១៩៦៧ សម្លាប់ទាហានវៀតកុង ៦៣៨ នាក់ បាត់បង់កម្លាំង ២៦ នាក់ ។
ប្រភព៖ kqube

  • អនុភាព​ទាហាន​សេះ​ស​ កូរ៉េខាងត្បូង ​ពិត​ជា​មិន​ធម្មតា​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/08/10  Category:ជីវិតនិងសង្គម
Tags: