បំបែក​សំណុំ​រឿង​​ឃាតកម្ម​ចាប់​ខ្លួនជនសង្ស័យ​ពីរ​នាក់​

ខេត្តស្ទឹងត្រែង៖ កម្លាំងអាវុធហត្ថខេត្តដឹកនាំដោយលោក ឧត្ដមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើការបំបែកសំណុំរឿងករណីឃាតកម្ម ដោយគិតទុកជាមុន ព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ កាលពីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិស្រែគរថ្មី ឃុំស្រែគរថ្មី ស្រុកសេសាន ខេត្តស្ទឹងត្រែង។

អាវុធហត្ថបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលអាវុធហត្ថឃាត់ខ្លួនបាន២នាក់នោះទី១-ឈ្មោះ វិន ដា ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ មានស្រុកកំណើត នៅភូមិកន្ទួត ស្រុកចិត្តបូរី ខេត្តក្រចេះ និងទី២-ឈ្មោះ ធឿន ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ មានស្រុកកំណើតនៅខេត្តកំពង់ចាម។ ក្រោយពេលកើតហេតុ អ្នកទាំងពីរមកស៊ីឈ្នួលអារឈើ និងរស់នៅភូមិ-ឃុំកើតហេតុខាងលើជាមួយគ្នា។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើត្រូវបានអាវុធហត្ថ ខេត្តនាំខ្លួនទៅសួរចម្លើយនៅអាវុធហត្ថខេត្តរួចបន្តនាំខ្លួន ទៅចង្អុលបង្ហាញកន្លែងដែលជនសង្ស័យ បានប្រព្រឹត្តនៅក្នុងភូមិ -ឃុំខាងលើ៕
បំបែក​សំណុំ​រឿង​​ឃាតកម្ម​ចាប់​ខ្លួនជនសង្ស័យ​ពីរ​នាក់​

បំបែក​សំណុំ​រឿង​​ឃាតកម្ម​ចាប់​ខ្លួនជនសង្ស័យ​ពីរ​នាក់​
ប្រភព៖ kqube

  • បំបែក​សំណុំ​រឿង​​ឃាតកម្ម​ចាប់​ខ្លួនជនសង្ស័យ​ពីរ​នាក់​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/10  Category:ជីវិតនិងសង្គម
Tags: