ផែនដី​របស់​យើង​១​០០​ឆ្នាំខាងមុខ​នឹង​ក្លាយ​ទៅ​ជាយ៉ាង​ណា​?​

បញ្ហា​ប្រឈម​​របស់​ពិភព​លោក​ទាំងមូល​គឺជា​ក្ដីកង្វល់​របស់​​មនុស្ស​ជាតិ​មួយ​ពិភពលោក​ ជារៀងរាល់​ខែ ​រាល់ឆ្នាំ​បញ្ហា​រាប់លាន​ជំពូក​របស់​ភពផែនដី​តែងតែ​វិវត្ត​ទៅ​រកភាព​ស្មុគស្មាញ​កាន់តែខ្លាំង​ ព្រោះ​តែ​ភាព​ឆ្លាតវៃ​បែប​អវិជ្ជា​របស់​មនុស្សលោក ​ដែល​កំពុង​ឈ្លក់​វង្វេង​នឹងតណ្ហា​របស់ខ្លួន ​ព្យាយាម​បង្កើត​សម្ភារៈ​គ្រប់បែប​យ៉ាង​ឥត​សំចៃ ​រហូត​បណ្ដាល​ឱ្យ​ភពផែន​ដី​ទាំង​មូល​ត្រូវ​រងគ្រោះ​យ៉ាងដំណំ​ ។ ​ជាក់ស្ដែង ​ឆ្នាំ២០១៦​នេះ​ ភពផែនដី​បាន​ទទួលរង​នូវកា​រ​ឡើងកម្ដៅ​យ៉ាង​​ខ្លាំង​ប្រៀប​បីដូច​ជាកុមារ​តូច​ឡើង​គ្រុនក្ដៅ​យ៉ាង​ដូច្នោះ​ គឺ​សីតុណ្ហភាព​កម្ដៅ​បានឡើង​ដល់​កម្រិត១.៣​អង្សាសេ​ ដែលជិត​ដល់​កម្រិត​១.៥​អង្សាសេ​ ដែល​ជាកម្រិត​ដែល​ត្រូវ​បានចែង​កំណត់​ដោយ​ស្ថាប័ន​អង្គការ​សហប្រជាជាតិ ​កាលពី​ខែកញ្ញា​ ឆ្នាំ២០១៥​កន្លងទៅ​ ថានឹង​មិនឱ្យ​លើស​ហួសពី​ខ្នាត​កំណត់​នេះឡើយ​ ។ ​ដ្បិត​តែ​យើង​បាន​កំណត់​ថាឆ្នាំ២០៣០ ​អ្វីៗ​គ្រប់យ៉ាង​នឹង​ត្រូវបាន​ផ្លាស់ប្ដូរ ​មនុស្សលោក​នឹង​ជ្រើស​យក​ការរស់នៅ​ដោយដើរ​តាម​គោលការណ៍​កំណត់​ជា​សាកល​ស្ដីពី​នយោបាយ​អភិវឌ្ឍន៍​សហស្សវត្សរ៍​ប្រកប​ដោយ​ចីរភាព​យ៉ាងណា​ក៏ដោយ​ ក៏បញ្ហា​ដែល​មនុស្ស​លោក​បាន​បន្សល់​ទុកឱ្យ​ផែនដី​មួយនេះ​អស់រយៈ​កាល​មកជាង​២០០ឆ្នាំ​ វានឹង​នៅតែ​បន្ត​ធ្វើទុក្ខ​បុកម្នេញ​ដល់​ពិភពលោក​ទាំងមូល​យ៉ាងរដិក​ជា​ហូរហែរ​បន្ត​ទៅ​រហូត​ដល់​ចុង​សតវត្សរ៍​ទី២១ ​ឬ​អាចនឹង​ហួសពី​នេះទៀត​ ប្រសិន​បើ​ទង្វើ​អាត្មានិយម​របស់​មនុស្ស​លោកនៅ​តែបន្ត ​។​​ចុះ​ថាតើ​ ភព​ផែនដី​នេះ​នឹងក្លាយ​ទៅ​ជាយ៉ាង​ណា​នៅ១០០​ឆ្នាំ​ខាងមុខ​ទៀត​? ​
១​​/​.​ ផែន​ដី​នឹង​បន្ត​ឡើង​កម្ដៅ​រហូត​ដល់​ចុង​ស.វទី២១​ផែនដី​របស់​យើង​១​០០​ឆ្នាំខាងមុខ​នឹង​ក្លាយ​ទៅ​ជាយ៉ាង​ណា​?​

 

២​/. ​សីតុណ្ហ​ភាព​នៃ​កម្ដៅ​នឹងឡើង​ក្ដៅខ្លាំង​រហូត​ដល់​៣.៦​អង្សាសេ ​បើ​ទោះបី​ជា​ប្រទេស​មហា​អំណាច​បាន​សន្យា​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល​ទៅក្នុង​បរិយាកាស​នៅ​តាម​ប្រទេសរៀង​​ៗរបស់​ខ្លួន​ក៏ដោយ ​។​ផែនដី​របស់​យើង​១​០០​ឆ្នាំខាងមុខ​នឹង​ក្លាយ​ទៅ​ជាយ៉ាង​ណា​?​
 

៣​/. ​នៅក្នុង​ឆ្នាំ​២០១៦​នេះ​ សីតុណ្ហ​ភាព​កម្ដៅ​របស់​ភពផែនដី​គឺ​នៅក្នុង​កម្រិត​ក្បែរ​២.០​អង្សាសេ​ ចុះថា​តើរយៈពេល​១០០ឆ្នាំ​ខាងមុខ ​វានឹង​ឡើង​ក្ដៅ​ដល់​កម្រិត​ប៉ុណ្ណា​? ​
ផែនដី​របស់​យើង​១​០០​ឆ្នាំខាងមុខ​នឹង​ក្លាយ​ទៅ​ជាយ៉ាង​ណា​?​
​ 

៤​​/​. ផែន​ទឹកកក​នៅក្នុង​តំបន់​ប៉ូលត្រជាក់​របស់​ភព​ផែនដី​នឹងបន្ត​រលាយ​ឥត​ឈប់ឈរ ​ដែល​បង្ក​ផល​ប៉ះពាល់​ដល់ជីវិត​ជីវចម្រុះ​នៅក្នុង​តំបន់​ទឹកកក​អស់​ទាំងនោះ ​។​ផែនដី​របស់​យើង​១​០០​ឆ្នាំខាងមុខ​នឹង​ក្លាយ​ទៅ​ជាយ៉ាង​ណា​?​
 

៥​/.​​ នាពេល​ដែល​ផែន​ទឹកកក​ចាប់​ផ្ដើម​រលាយ​យ៉ាង​រដិកនោះ​ កូនភ្នំ​ទឹកកក​តូចៗ​នឹង​អណ្ដែត​ចូលមក​តាម​ផ្ទៃទឹក​ស្ទឹង​,​ ទន្លេ ​ជាដើម ​ហើយ​នីវូ​ទឹក​សមុទ្រ​នឹង​ឡើង​កាន់តែ​ខ្ពស់ ​ពេលនោះ​នឹងមាន​ប្រទេស​មួយចំនួន​ដែល​នៅ​ជាប់តាម​តំបន់​មាត់​សមុទ្រ​នឹងត្រូវ​លិច​ទៅ​ក្រោម​ផ្ទៃទឹក​ជា​បណ្ដើរ​ៗ ​។​ផែនដី​របស់​យើង​១​០០​ឆ្នាំខាងមុខ​នឹង​ក្លាយ​ទៅ​ជាយ៉ាង​ណា​?​

 

៦​/. ​ផែន​ទឹកកក​របស់​ភពផែន​ដី​នឹង​អាច​រលាយ​អស់ស្ទើរ​តែទាំង​ស្រុង ​ហើយវា​នឹង​ក្លាយ​ជាសញ្ញាណ​នៃ​ភ្លើង​ឆេះកប្ប ​ដូចចាស់​បូរាណ​បាន​ទាយ​ទុក​ ។​ផែនដី​របស់​យើង​១​០០​ឆ្នាំខាងមុខ​នឹង​ក្លាយ​ទៅ​ជាយ៉ាង​ណា​?​
 

៧​/.​ មនុស្ស​ជាតិ​រាប់លាន​នាក់​នឹងរង​គ្រោះ​ដោយសា​រគ្រោះ​មហន្តរាយ​នៃទឹក​ជំនន់ ​ផែនដី​របស់​យើង​១​០០​ឆ្នាំខាងមុខ​នឹង​ក្លាយ​ទៅ​ជាយ៉ាង​ណា​?​
 

៨​/.​ នៅពេល​ដែល​ផែន​ទឹកកក​រលាយកាន់​តែច្រើន​ ផ្ទៃមហាសាគរ​របស់ភព​ផែនដី​ទាំងមូល​នឹងឡើង​បរិមាណ​អាស៊ីត​កាន់តែ​ខ្លាំង ​ពេលនោះ​សត្វជាតិ​នៅក្នុង​ផ្ទៃសមុទ្រ​ទាំងមូល​នឹងត្រូវ​ស្លាប់​បន្តក​ន្ទុយគ្នា​ ។​ផែនដី​របស់​យើង​១​០០​ឆ្នាំខាងមុខ​នឹង​ក្លាយ​ទៅ​ជាយ៉ាង​ណា​?​

 

៩/​. គ្រប់​ទីកន្លែង​នៅក្នុង​ពិភពលោក​នេះ​ មនុស្សលោក​នឹងប្រឈម​នឹង​សីតុណ្ហភាព​ក្ដៅ​ជាអតិបរមា ​គឺនៅ​ទីណា​ក៏ដោយ ​មនុស្ស​នឹង​ត្រូវការ​ទឹក​ដើម្បី​កាត់​បន្ថយ​កម្ដៅ​នេះ​ ។​ផែនដី​របស់​យើង​១​០០​ឆ្នាំខាងមុខ​នឹង​ក្លាយ​ទៅ​ជាយ៉ាង​ណា​?​
 

១០/. ​ជីវិត​សត្វ​នៅក្នុង​ព្រៃ​ក៏នឹង​ត្រូវ​ប្រឈម​ខ្លាំង​ផងដែរ​ ព្រោះ​កម្ដៅ​នឹងឡើង​ក្ដៅ​ខ្លាំង​រហូត​ដល់​៣០​ភាគរយ​ ។​ផែនដី​របស់​យើង​១​០០​ឆ្នាំខាងមុខ​នឹង​ក្លាយ​ទៅ​ជាយ៉ាង​ណា​?​

 

១២​​/.​​ រាប់​​ចាប់​​តាំង​ពី​ឆ្នាំ​​២០១៣​​តទៅ​ ភាគ​រយ​​នៃ​​កម្រិត​​នៃ​​គ្រោះ​​រាំង​ស្ងួត​​ជា​សាកល​​នឹង​​ឡើង​​ចាប់​​ពី​១០​%​​ ទៅ​​៤០%​ ​។​​ផែនដី​របស់​យើង​១​០០​ឆ្នាំខាងមុខ​នឹង​ក្លាយ​ទៅ​ជាយ៉ាង​ណា​?​

 

១៣​/​. ២០១៥​ គឺជា​ឆ្នាំ​នៃ​ការ​ចាប់ផ្ដើម​ដ៏គួរ​ឱ្យតក់​ស្លុត​នៃ​គ្រោះ​មហន្ត​រាយ​ធម្មជាតិ​រួមមាន​៖​ ខ្យល់ព្យុះ​,​ ភ្លើង​ឆេះព្រៃ​, ​នឹង​រលក​កម្ដៅ​ខ្លាំ​ង​ ហើយវា​នឹងបន្ត​វិវត្ត​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ​​រហូត​ដល់​ចុងស​.វទី​២១ឯ​ណោះ ​៕
ដោយ៖ ឈូក ស
ប្រភព៖ BI