E​r​d​o​g​a​n​​​៖​ ​ចំណង​មិត្តភាព​ជាមួយ​រុស្ស៊ី​គឺ​ដើម្បី​បោស​សម្អាត​ផ្ទៃ​ក្នុង​ប្រទេស​

និយាយ​ទៅកាន់​ទីភ្នាក់​ងារ​សារពត៌មាន​ TASS ​របស់​រុស្ស៊ី​កាលពី​ថ្ងៃច័ន្ទ​ ទី០៨ ​ខែសីហា​​កន្លងទៅ ​នៅក្នុង​ទីក្រុង​ St.​ P​e​t​e​rs​b​u​r​g​​​ បន្ទាប់​ពីបាន​បញ្ចប់​ជំនួប​ផ្លូវ​ការ​មួយ​ជាមួយ​នឹងលោក​ប្រធានាធិបតីរុស្ស៊ី ​Vladimir​ Putin​ លោក​ R​e​c​e​p​ T​a​y​y​i​p​ E​r​d​o​g​a​n​ ​ប្រធានា​ធិបតី​នៃ​ប្រទេស​ទួរគី ​បាន​ថ្លែងថា​៖​ វត្តមាន​នៃ​កិច្ច​សហប្រតិបត្តការ​ជាមួយ​នឹង​មហាអំណាច​សព្វាវុធ​រុស្ស៊ី​នឹង​ជួយ​ឱ្យរដ្ឋា​ភិ​បាល​ទួរគី​ អាច​បោសសម្អាត​ភាព​អសន្តិសុខ ​និង​អសណ្ដាប់​ធ្នាប់​ផ្ទៃ​ក្នុង​ប្រទេស​បាន​យ៉ាងល្អ ​ក្នុងន័យ​សម្ដៅ​ដ​ល់ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​​ទៅលើ​ក្រុម​មនុស្ស​ដែល​រដ្ឋអំណាច​អះអាង​ថា​កំពុង​ចង់​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ ដែលមាន​លោក ​F​e​t​h​u​l​l​a​h​ G​u​l​e​n​ ​មេ​ដឹក​នាំ​ចលនា​សាសនា​អ៊ីស្លាម​ជាប្រមុខ​ ។​​
“​លើសពី​ការ​ពង្រឹង​ចំណង​មិត្តភាព​,​ សេដ្ឋកិច្ច​,​ និងកិច្ច​សហប្រតិបត្តការ​ល្អរវាង​ប្រទេសទាំងពីរ​,​ ការ​សហការ​ជាមួយ​នឹង​ប្រទេសរុស៊្សី​គឺជា​មហាកិត្តិយស​ណាស់​សម្រាប់​ជាតិទួរ​គី​យើង ​និងជា​ពិសេស​គឺ​ដើម្បី​ចូលរួម​ចំណែក​ជាមួយ​ជាតិ​យើង​ ក្នុង​ការ​បោសសម្អាត​បញ្ហា​ផ្ទៃក្នុង​ទាំងឡាយ​!​”​ លោក​ E​r​d​o​g​a​n​ ថ្លែង ​។ ​សូម​ជម្រាប​ជូនថា​៖​ មុននឹង​ទួរគី​បាន​និយាយ​សរសើរ​បញ្ចើ​ច​បញ្ជោរ​រុស្ស៊ី​យ៉ាង​ដូច្នេះ​ កាល​ពីចុង​ឆ្នាំ២០១៥​កន្លង​ទៅ​ ទួរគី​ខ្លួន​ឯង​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​មួយគ្រឿង​របស់​កងទ័ព​រុស្ស៊ី ​ដែលកាល​ណោះ​បានធ្វើ​ឱ្យរុស្ស៊ី​ក្ដៅក្រហាយ​ជាខ្លាំង​ ប៉ុន្តែ​ដើម្បី​ផលប្រយោជន៍​នៅ​ចំពោះ​មុខក្នុង​ហេតុផល​ចង់ឱ្យ​រុស្ស៊ី​ជួយសហការ​ដើម្បី​កម្ចាយ​ក្រុម​មនុស្ស​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទួរគី​ គឺ​រដ្ឋាភិបាល​របស់លោក​ E​r​d​o​g​a​n​ ត្រូវតែ​ច្រៀង​ឱ្យពិរោះ​ដើម្បី​លួងចិត្ត​ក្មេងធំ​តែ​មាឌដូច​ជារុស្ស៊ី​ ។​
រាប់​ចាប់​តាំង​ពីថ្ងៃ​ទី១៥​ ខែកក្កដា ​ឆ្នាំ២០១៦​រហូត​​មកដល់​ពេលនេះ​ មាន​មនុស្ស​យ៉ាង​ហោចណាស់​ជាង៦ម៉ឺន​​នាក់ហើយ​ ដែល​រដ្ឋាភិបាល​ផ្ដាច់ការ​ទួរគី​បានចាប់​ខ្លួ​នពួក​គេឃុំឃាំង​ ធ្វើ​ទារុណ្ឌកម្ម ​និង​ចាប់​រំលោភជាដើម​ ដែល​ជនជាប់​ឃុំទាំង​នោះ​មាន​តាំង​ពីថ្នាក់​ឧត្តមសេនីយ៍ ​រហូត​មកដល់​ប្រជារាស្រ្ត​សាមញ្ញ​ ។ រីឯលោក​ G​u​l​e​n​ ​​ដែលធ្លាប់​ជាបុរស​មួយរូប​ដែល​រិះគន់​រដ្ឋាភិបាល​ទួរគី​ឥតសំចៃ​មាត់​ ដែល​រដ្ឋាភិបាល​ទួរគី​បាន​កំពុង​ចោទ​ថា​ជាមេ​ក្លោង​នៅពី​ក្រោយ​ចលនា​បះបោរ​ទម្លាក់​រដ្ឋាភិបាល​នោះ​ លោកបាន​ភៀស​ខ្លួនទៅ​កាន់​បរទេស​តាំងពី​ឆ្នាំ១៩៩៩​មកម៉្លេះ​ ដើម្បី​គេច​ខ្លួន​ចេញ​ពី​ការ​តាម​ចាប់​របស់​រដ្ឋអំណាច​ផ្ដាច់​ការរបស់​លោក​ E​r​d​o​g​a​n​ ​​៕​​

E​r​d​o​g​a​n​​​៖​ ​ចំណង​មិត្តភាព​ជាមួយ​រុស្ស៊ី​គឺ​ដើម្បី​បោស​សម្អាត​ផ្ទៃ​ក្នុង​ប្រទេស​ ដោយ៖ ឈូក ស
ប្រភព៖ presstv