កម្មវិធីប្រដាល់របស់ PNN កើនអ្នកមកទស្សនាផ្ទាល់ គួរឲ្យកត់សម្គាល់

ភ្នំពេញ៖ ប្រដាល់ប្រចាំសប្តាហ៍របស់ PNN ដែលផ្សាយផ្ទាល់ រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៤ ដល់៦ ល្ងាច កម្មវិធីសមរភូមិអ្នកប្រយុទ្ធភេសជ្ជៈគោជល់ ទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពី ទស្សនិកជន ពោលគឺមានការកើនឡើងចំនួនអ្នកចូលទស្សនាផ្ទាល់គួរឲ្យកត់សម្គាល់ រយៈពេល២សប្តាហ៍ចុងក្រោយនេះ។ ជាក់ស្តែង កាលពីថ្ងៃអាទិត្យ សប្តាហ៍មុននេះ ចំនួនអ្នកចូល ទស្សនាផ្ទាល់នៅសង្វៀនភីអិនអិនព្រែកព្នៅ មានចំនួនជិត ១០០០ នាក់។ តួលេខនេះ មិនធ្លាប់មានឡើយពីមុនមក។

លោក សំណព្វ ប្រធានផ្នែកកីឡាប្រចាំស្ថានីយទូរទស្សន៍ PNN បានឲ្យដឹងថា៖ «តួលេខអ្នកមកគាំទ្រផ្ទាល់នៅសង្វៀនរបស់យើង មានច្រើនឡើងៗ ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍។ ពិសេសបំផុត អាទិត្យកន្លងទៅនេះ ពួកគាត់នាំគ្នាមកអបអរសាទរកីឡាករខ្មែរយើងរហូតដល់ជិត១០០០នាក់ឯណោះ»។

គួរជម្រាបជូនថា កាលពីថ្ងៃអាទិត្យ ទី០៧ ខែសីហា កម្មវិធីសមរភូមិអ្នកប្រយុទ្ធភេសជ្ជៈគោជល់ មានការប្រកួតមិត្តភាពអន្តរជាតិ ដែលមិនធ្លាប់មាននៅកម្ពុជា គឺអ្នកលេងគុនខ្មែរលំដាប់ជួរ មុខបងប្អូនបង្កើតឡៅ ចន្ទ្រា និង ឡៅ ចិត្ត្រា ជួបជាមួយជម្រើសជើងខ្លាំងមកពីថៃ។ ជាលទ្ធផលអ្នកប្រដាល់ខ្មែរទាំងពីរនាក់ ទទួលបានជ័យជម្នះ។
ដោយឡែក សម្រាប់ថ្ងៃអាទិត្យ ទី១៤ ខែសីហា នេះវិញ អ្នកស្នេហាវិស័យកីឡាប្រដាល់នឹងបានជក់ចិត្តដិតអារម្មណ៍ជាមួយ នឹងការប្រកួតដណ្តើមខ្សែក្រវាត់ទចំនួនពីរគូ គឺ ឡេះ តើក និងឡុង សុវណ្ណឌឿន ត្រូវតតាំងជាមួយអ្នកខ្លាំងថៃ។ លើសពីនេះ លោកអ្នកនឹងបានទស្សនាការប្រកួតម៉ារ៉ាតុនជើងឯកប្រចាំសប្តាហ៍ ប្រភេទទម្ងនន់៦០គីឡូក្រាម ចំនួនពីរគូទៀតផងដែរ។

បងប្អូនដែលស្នេហាគុនខ្មែរ ក្រៅពីទស្សនាកម្មវិធីសមរភូមិ អ្នកប្រយុទ្ធភេសជ្ជៈគោជល់នៅតាមគេហដ្ឋាន លោកអ្នកក៏អាចអញ្ជើញ ចូលរួមហ៊ោដោយផ្ទាល់នៅរៀងរាល់ថ្ងៃអាទិត្យ ដោយឥតគិតថ្លៃ នៅសង្វៀនភីអិនអិនព្រែកព្នៅចាប់ពីម៉ោង៤រសៀលតទៅ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កម្មវិធីប្រដាល់របស់ PNN កើនអ្នកមកទស្សនាផ្ទាល់ គួរឲ្យកត់សម្គាល់

កម្មវិធីប្រដាល់របស់ PNN កើនអ្នកមកទស្សនាផ្ទាល់ គួរឲ្យកត់សម្គាល់

កម្មវិធីប្រដាល់របស់ PNN កើនអ្នកមកទស្សនាផ្ទាល់ គួរឲ្យកត់សម្គាល់