Real Madrid លើកពាន UEFA Super Cup ក្រោយឈ្នះ Sevilla ៣-២ នៅចុងម៉ោង វគ្គ Extra Time (មានវីដេអូ)

ន័រវេស៖ កាលពីរាត្រីយប់មិញនេះ ក្លិបខ្លាំងរបស់ប្រទេសអេស្ប៉ាញ ២ក្រុម ឡើងប៉ះគ្នាក្នុងជំនួបនៃពានរង្វាន់ UEFA Super Cup ដែលជាពានរង្វាន់ដែលគូផ្គងឡើងរវាងក្លិបដែលឈ្នះពាន UEFA Champions League ជាមួយនឹងពាន Europa League។ ក្នុងនោះម្ចាស់ជើងឯក Champions League ឆ្នាំ២០១៦ Real Madrid បានយកឈ្នះលើក្រុមម្ចាស់ជើងឯក Europa League ឆ្នាំ២០១៦ Sevilla ក្នុងលទ្ធផល ៣-២ ក្នុងវគ្គបន្ថែមម៉ោង Extra Time។

ការប្រកួតនៃពានរង្វាន់ UEFA Super Cup នេះបានប្រារព្ធឡើងនៅក្នុងកីឡដ្ឋាន Lerkendal Stadion របស់ប្រទេសន័រវេស ដែលជាការប្រកួតរវាងក្លិប Real Madrid និង Sevilla ។ គួរបញ្ជាក់ផងដែរថា ការប្រកួតយប់មិញនេះ Real មិនបានដាក់កីឡាករសំខាន់ចូលលេងទេ ដូចជា Ronaldo, Bale, Toni Kross ជាដើម ។

មកមើលសកម្មភាពទាក់ទងនឹងការប្រកួតវិញ ឃើញថា Real ដែលជាម្ចាស់ជើងឯក Champions League បាននាំមុខមុននៅក្នុងតង់ទី១ ដែលស៊ុតបញ្ចូលទីដោយកីឡាករ Marco Asensio នៅនាទី២១ ប៉ុន្តែចូលមកដល់នាទី៤១ Sevilla បានតាមយកស្មើវិញដោយកីឡាករ Franco Vazquez ដែលធ្វើឲ្យលទ្ធផលក្នុងតង់ទីមួយ បានត្រឹមស្មើគ្នា ១-១ ។

ចូលដល់តង់ទី២ Sevilla បានដាក់គំនាបទៅលើ Real ដោយបាននាំមុខ១គ្រាប់ទៀត នៅនាទី៧២ ដោយការស៊ុតបាល់ពិន័យប៉េណាល់ទី ពីកីឡាករ Yevheniy Konoplyanka ។ លទ្ធផលនាំមុខ ២-១ របស់ Sevilla បានរក្សាជិតនឹងបញ្ចប់ការប្រកួតទៅហើយ តែចុងក្រោយ គ្មានសំណាងធ្វើឲ្យ Real តាមយកស្មើវិញ នៅនាទី៩០+៣ ដោយការតែតបាល់បញ្ចូលទី របស់ប្រធានក្រុម Sergio Ramos ដែលធ្វើឲ្យលទ្ធផលបញ្ចប់ការប្រកួត៩០នាទី បានត្រឹម ២-២ ។

គួររំលឹកផងដែរថា ប្រធានក្រុមរបស់ Real Madrid កីឡាករ Sergio Ramos រូបនេះ ភាគច្រើនជាកីឡាករនាំសំណាងនៅចុងម៉ោង ដោយកាលពីឆ្នាំ២០១៤ នៅ UEFA Champions League កីឡាករ Ramos ក៏ធ្លាប់ជួយឲ្យ Real បានឈ្នះពាន ដោយសារគ្រាប់បាល់ចុងម៉ោងរបស់គេផងដែរ។

ក្រលេកមកមើលវគ្គបន្ថែមម៉ោង Extra Time វិញ ឃើញថាការសម្រុកគ្នានៅតែមាន ប៉ុន្តែនៅនាទី៩៤ កីឡាកររបស់ Sevilla បានទទួលការពិន័យកាតលឿង២ដង ដែលស្មើនឹងកាតក្រហម គឺកីឡាករ Thimothee Kolodziejczak ដែលធ្វើឲ្យ Real មានប្រៀបជាងវិញ រហូតដល់នាទី១១៩ ជិតនឹងបញ្ចប់ការប្រកូតទៅហើយ Daniel Carvajal បានស៊ុតបញ្ចូលទី ជួយឲ្យ Real Madrid លើកពាន UEFA Super Cup ក្នុងឆ្នាំ២០១៦នេះ នៅក្នុងលទ្ធផល ៣-២៕

ទស្សនាវីដេអូ Highlight៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត