ក្នុង​រដូវវស្សា​កុមារ​មាន​ជម្ងឺ​ទូទៅ​ច្រើន​សូម​ឪពុកម្តាយ​យកចិត្តទុកដាក់​មើល​កូនចៅ​

​ខេត្តកំពង់ឆ្នាំង​៖ លោកស្រី ភុល ធរនី ប្រធាន​សាល​ព្យាបាល​ជម្ងឺ​កុមារ​នៃ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​​បាន​និយាយ​អោយដឹងថា​៖ « នៅក្នុង​រដូវវស្សា​ដើមខែ​សីហា​នេះ កុមារ​ច្រើន​មាន​ជម្ងឺ​ទូរ​ទៅ​ច្រើន​សូម​លោ​​ក​ឪពុក អ្នក​ម្តាយ​យកចិត្តទុកដាក់​មើល​កូនចៅ និង​បើ​មាន​ជម្ងឺ​សូម​ប្រញាប់​យកមក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង » លោកស្រី​នី​យាយ​បែបនេះ​ខណៈ​នៅ​ដើមខែ​សីហា​នេះ មានការ​កើនឡើង​កុ​​មារ​មក​សំរាល​ព្យា​ល​បាលជ​ម្ងឺ​នៅក្នុង​អាគារ​កុមារ​ក្នុង​ថ្ងៃៗ​ជាង​១០​នាក់ ខុសពី​ខែ​មុនៗ​ដែលមាន​ក្នុង​១​ថ្ងៃ ៗ​តែ​៦​ទៅ​៧​នាក់​តែប៉ុណ្ណោះ​។​

លោកស្រី ភុល ធរនី បាន​អោយដឹងទៀតថា​៖ កុមារ​មាន​ជម្ងឺ​ទូទៅ​ដែល​នៅ​សំរាក​នៅក្នុង​អាគារ​កុ​​មារ​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៦​នេះ មាន​ចំនួន​៥០​នាក់ ក្នុងនោះ​មាន​ជម្ងឺគ្រុនឈាម ជម្ងឺ​ផ្លូវដង្ហើម និង​ជម្ងឺ​រាករូស ដោយ​ឡេ​ក​កុមារ​មាន​ជម្ងឺ​គ្រុម​ឈាម​មានតែ​៨​នាក់​ប៉ុណ្ណោះ​។​នៅក្នុង​រយះពេល​៨​ខែ​ដើមឆ្នាំ​២០ ១៦​នេះ គឺ​ក្នុង​ខែសីហា​នេះ​កុមារ​មាន​ជម្ងឺ​មក​សំរាក​ក្នុង​មន្ទីរពេទ្យ​ច្រើនជាងគេ និង​ក្នុង​១​ថ្ងៃៗ​មាន​កុមារ​ចូ ល​ព្យាបាល​ជម្ងឺ និង​ព្យា​ល​បាល​ជា​ត្រឡប់ទៅផ្ទះ​វិញ​ជាង​១០​នាក់​។ ដោយឡែក​សេវា​ថ្លៃ​ព្យាបាល​ជម្ងឺ​វិញ​មួយ​ជា​ក្នុង​ម្នាក់ៗ​៧​ម៉ឺន​រៀល ដែល​គេ​ត្រូ​សំរាក​ព្យាបាល​ពី​២​ថ្ងៃ​៥​ថ្ងៃ​ឬក៏​១​អាទិត្យ​។

​ជាធម្មតា​នៅ​រៀងរាល់ឆ្នាំ​លោកស្រី​តែង​ពិនិត្យឃើញ​នៅក្នុង​ខែវស្សា​កុមារ​ច្រើន​កើត​ជម្ងឺ​ច្រើនជាង​​រដូវប្រាំង ហេតុនេះ​លោកស្រី​ក៏​សុំ​អំពាវនាវ​ដល់​មាតាបិតា និង​អាណាព្យាបាល​កុមារ​ទាំងអស់​ត្រូវធ្វើ​អ​នា​​ម័​យ​ក្នុងផ្ទះ​ជុំវិញ​ផ្ទះ​កុំ​អោយមាន​សំរាម កុំអោយ​មានទឹក​ដក់​ដែលជា​ជម្រក​សត្វ​មូស​ខ្លា ដែលជា​មូស​ចម្លង​ជម្ងឺគ្រុនឈាម​ដល់​កុមារ និង​ត្រូវអោយ​ហូ​ហ​ទឹក​ឆ្អិន កុមារ​ត្រូវ​គេង​ក្នុង​មុង​ទាំងថ្ងៃទាំងយប់ និង​បើ​មាន​កុមារ​ឈឺ​ត្រូវ​ដឹកបញ្ជូន​មក​ប​ណ្ឌ​ល​សុខភាព ឬ​មន្ទីរពេទ្យ​ខេត្ត​អោយបាន​រួសរាន់ កុំ​ទុកអោយ​ជម្ងឺ​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ពិបាក​ព្យា​ល​បាល​។​

​លោកស្រី​បានបញ្ជាក់​ទៀតថា​៖ នៅ​ក្នុ​អាគារ​កុមារ​មាន​បុគ្គលិក​ពេទ្យ​សរុប​ចំនួន​១០​នាក់ ក្នុងនោះ​មាន​គ្រូពេទ្យ​តែ​២​នាក់​តែប៉ុណ្ណោះ ហើយ​ការ​ព្យា​ល​បាល​ត្រូវ​ទទួល​ខុ​ស្រូវ​២៤​ម៉ោង​ផ្លាស់ប្តូរ​វេន​គ្នា​នៅ​ពេ លយ​ប់ កន្លងមក​ការទទួលខុសត្រូវ​ព្យាបាល​ទទួលបាន​ជោគជ័យ គឺ​ជម្ងឺ​ភាគច្រើន​៩៧​ភាគរយ​បានជា​សះស្បើយ​វិញ​ទៅផ្ទះ​វិញ និង​៣​ភាគរយ​បាន​បញ្ជូនទៅ​ម​ន្ទិ​រ​ពេទ្យ​ក្រុងភ្នំពេញ​៕ កង្រី

- 010a4 010a5 010a6

​ ​