ល្បីថាតារាស្រីថៃទាំងនេះ មានជើងស្រឡូនស្អាត ឃើញហើយ ទ្រាំមិនច្រណែនស្ទើរមិនបាន!

ថៃ៖ មនុស្សយើងកើតមក តម្រូវឱ្យមានរូបរាងខុសៗគ្នា ព្រមទាំងមានគុណសម្បត្តិ និងគុណវិបត្តិជារបស់ខ្លួនផ្ទាល់រៀងៗខ្លួន។

អ្នកខ្លះកើតមកមានសម្រស់ស្រស់ស្អាតតាំងពីកំណើត អំណោយផលពីធម្មជាតិតែម្តង  ឯអ្នកខ្លះទៀត មិនសូវជាមានរូបសម្ផស្សស្រស់ស្អាតប៉ុន្មានទេ តែវាក៏លែងជាបញ្ហាអ្វីធ្ងន់ធ្ងរខ្លាំងណាស់ដែរ ពីព្រោះអ្នកទាំងអស់នោះ អាចទៅហាងកែសម្ផស្សបានគ្រប់ពេល ឬកែកុនបន្ថែមបន្តិច  ភាពស្រស់ស្អាតក៏មានឡើងបានយ៉ាងងាយ។

យ៉ាងណាមិញថ្ងៃនេះខ្មែឡូតបានពាំនាំយកតារាស្រីថៃ ដែលមានជើងស្រឡូនស្អាត មួយចំនួន ឃើញហើយទ្រាំមិនច្រណែនស្ទើមិនបាន ដែលពួកគេស្លៀកពាក់បែបណាក៏ស្អាត មិនថាសំពត់ខ្លី ខោខូវប៊យខ្លី  ឬរ៉ូបខ្លីនោះទេ។

តោះទៅមើលពួកគេទាំងអស់គ្នាថាស្រស់ស្អាតប៉ុណ្ណា?

១.នាង Oomsakaojai៖ ត្រូវលើកតំណែងនារីជើងស្រឡូនឱ្យនាងទើបបាន ព្រោះថា Sakaojai ជាតារាបង្ហាញម៉ូដម្នាក់ ដ៏ពេញនិយម  ពិសេសនាងចូលចិត្តស្លៀកពាក់អ្វី ដែលខ្លីៗ  ដើម្បីឱ្យនាងមើលទៅ ជាមនុស្សវ័យក្មេងជាងមុន។

២.នាង Davika៖ ក្រៅពីមានមុខមាត់ស្អាតហើយ តារាស្រីរូបនេះ ក៏មានកំភួនជើង ស្រស់ស្អាតមិនចាញ់នាង Sakaojai ប៉ុន្មានដែរ។  នាងជានារីដ៏គួរឱ្យស្រឡាញ់ពេល ដែលស្លៀកសំពត់ខ្លី បង្ហាញជើងស្រឡូន ស៊ីជាមួយនឹងចង្កេះតូច ធ្វើឱ្យនាងកាន់តែ មានរាងខ្ពស់ស្ដើង និងភាពសិចស៊ីផងដែរ។

៣. នាងNatapohn Tameeruk៖ ជាអំណោយផ្តល់ពីធម្មជាតិ Nattaporn ត្រូវបានគេមើលឃើញថា មានជើងស្រស់ស្អាតណាស់ ពេលដែលនាងពាក់អាវយឺត ជាមួយនឹងខោខូវប៊យខ្លី។

៤. នាង Min Peach Jaya៖ បន្ថែមពីលើភាពស្រស់ឆើតឆាយរបស់នាង ជើងដ៏ស្រឡូន និងរាងកាយដ៏ស៊ិចស៊ី មើលទៅនាងជាមនុស្សមានភាពថ្លៃថ្នូរណាស់។

៥. នាង Peakpattarasaya ៖ ពេលនាងស្លៀកពាក់ខ្លី បង្ហាញថាជើងរបស់នាង គឺពិតជាស្អាតមែន ជាមួយនឹងឥរិយាបថ ដ៏ផ្អែមល្ហែម និងគួរឱ្យស្រលាញ់។

៦. នាង Pimtdao ៖ ជាតារាស្រីមួយដួងដែលពេលស្លៀកពាក់ បែបណាក៏ស្អាត ពិសេសពេល ពាក់ខោខ្លីបញ្ចេញជើង បង្ហាញថានាងមានជើងស្រឡូនមើលទៅ ស្រស់ស្អាតគួរឱ្យទាក់ទាញណាស់។

៧. នាង Bow Maylada៖ ត្រូវបានគេស្គាល់ថាជាតារា Super Model ដែលមានសម្រស់ ស្រស់ស្អាតម្នាក់ ហើយពេលដែលនាងបង្ហាញខ្លួន ជាមួយនឹងការស្លៀខោខូវប៊យ ជើងខ្លីនាងពិតជាមានជើង តូចស្អាតខ្លាំងណាស់។

៨. នាង Applelapisara៖ ស្ថិតក្នុងអាវយឺតពណ៌ខ្មៅ ពាក់ជាមួយនឹងខោខូវប៊យជើងខ្លី ពិតជាបានបង្ហាញថា ជើងរបស់នាងតូចស្រឡូនស្អាតណាស់ សាកសមជាតារា វ័យក្មេង ដែលមានជើងស្អាតគួរឱ្យច្រណែន៕

ប្រភព ៖
បរទេស

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload