នេះរូបរាង​ទូរសព្ទ​ដំបូង​គេ ​ដើរ​ដោយ​ Android 7.0

កន្លង​មក​ LG បាន​បញ្ជាក់​ហើយ​ថា​​ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​របស់​ខ្លួន​ម៉ូដែល​ V20 នឹង​ជា​ស្មាតហ្វូន​ដំបូង​គេ​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 7.0 Nougat ដែល​នឹង​បង្ហាញ​ថ្ងៃ​ទី​ ៦ ខែ​កញ្ញា​​ខាង​មុខ។

 

នេះរូបរាង​ទូរសព្ទ​ដំបូង​គេ ​ដើរ​ដោយ​ Android 7.0

 

​ក្រោយ​ពី​ការ​បញ្ជាក់​នេះ ​គេ​បាន​​ប្រទះ​ឃើញ​រូបរាង​ Render ​នៃ​​ទូរសព្ទ​ជំនាន់​ចុង​ក្រោយ​របស់​ LG ត្រូវ​បាន​ចែក​ចាយ​នៅ​លើ​អនឡាញ។ តាម​រូប​ភាព​បង្ហាញ​ពី​ចំណុច​ពិសេស​មួយ​ចំនួន​របស់​ LG V20 មាន​ដូច​កាមេរ៉ា​ភ្លោះ​នៅ​ផ្នែក​ខាង​ក្រោយ​ ហើយ​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ទូរសព្ទ​ទំនង​ជា​អាច​ដោះ​ចេញ​បាន​ដូច​ជា​ម៉ូដែល​ LG G5 ដែរ។

 

នេះរូបរាង​ទូរសព្ទ​ដំបូង​គេ ​ដើរ​ដោយ​ Android 7.0

 

ពាក្យ​ចចាមអារ៉ាម​កន្លង​មក​ពី​លក្ខណៈ​សម្បត្តិ​របស់​ LG V20 មាន​ដូច​ជា​ អេក្រង់​ QuadHDទំហំ​ ៥,៧ អ៊ីញ, បំពាក់​ដោយ​បន្ទះ​ Chip Snapdragon 820 និង​ RAM មាន​ទំហំ​ ៤ GB ជា​ដើម៕

 

ចុច​អាន៖ ​ទូរសព្ទ​ប្រើ​ Android 7.0 Nougat ដំបូង​គេ​នឹង​បង្ហាញ​ខ្លួន​​ដើម​ខែ​ក្រោយ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ GSMArena​​​​