​ចេញពីទូ ATM វិញ ​ស្រែក​ចោរៗ​ បាញ់៣គ្រាប់​ស្តូក​ស្តឹង​

រាជ​ធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ចូល​ដក​លុយ​​ក្នុង​ទូ​ ATM គ្រា់តែ​​ដើរ​ចេញ​មក​វិញ​​បម្រុង​ឡើង​ជិះ​ម៉ូតូ​ ក៏​ត្រូវ​ជនប្រដាប់អាវុធ​បាញ់​៣​គ្រាប់​​ដេក​ដួល​ក្នុង​ថ្លុកឈាម ​ហើយ​​យក​លុយ​​និង​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព ​ដែល​ហេតុការណ៍​នេះ បង្ក​ឱ្យ​​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០១ ​និង​៣០​នាទី​រំលងអធ្រាត្រ​​ ឈាន​ចូល​ថ្ងៃ​ទី​១០ ​សីហា ២០១៦ ស្ថិតនៅ​មុខ​ទូ​ATM​របស់​ធនាគារ​ឥណ្ឌូ​ឆាយ​ណា ​​តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ កែង​​​ផ្លូវ​លេខ​១១៣ ​​ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន ។

ប្រភព​​​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បាន​​ជិះ​មក​ឈប់​ម៉ូតូ​នៅ​មុខ​កន្លែង​ដក​លុយ​ទូ ATM របស់​ធនាគារ​​ចូល​ទៅ​ដក​លុយ​​បាន​ហើយ​ដើរ​ចេញ​មក​វិញ​ បាន​ប្រមាណ​៦​ម៉ែត្រ​ ឡើង​អង្គុយ​លើ​ម៉ូតូ​បម្រុង​ជិះ​ចេញ​ទៅ​ហើយ ​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​២០១៦ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខបាន​ជិះ​មក​ដល់វាយ​ទៅ​លើ​ជន​រង​គ្រោះ​ ដើម្បី​ប្លន់​យក​ម៉ូតូ​ និង​យក​លុយ​ដែល​ទើបនឹង​ដក​ពី​ទូ​ ATM តែ​ជនរង​គ្រោះ​មិន​ព្រម​ឱ្យ​តាម​សម្រួល​ទេ​ បាន​ប្រតាយប្រតប់​ជាមួយ​ជនសង្ស័យ​ហើយ​ស្រែ​កថា «ចោរ​ៗ» ​ទើប​ជនសង្ស័យ​ដក​កាំភ្លើងខ្លី​មួយ​ដើម​បាញ់​សំដៅ​ជន​រង​គ្រោះ​ចំនួន​៣​គ្រាប់ តែ​មួយ​គ្រាប់​ដំបូង​អត់ផ្ទុះ​​​បាញ់​២​គ្រាប់​ទៀត ​បណ្តាល​ឲ្យ​របួស​ចំ​ស្មា​មួយ​គ្រាប់ និង​ភ្លៅ​មួយ​ហូរ ឈាម​ពេញ​ខ្លួន​ដេក​ដួល​ក្នុង​ថ្លុកឈាម​នៅ​នឹង​កន្លែង​កើតហេតុ ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​ដែល​ជន​រង​គ្រោះ​ប្រតាយប្រតប់​ជាមួយ​ជនសង្ស័យ​ហើយ​ស្រែ​កថា​ចោរ​ៗ អ្នក​ឃើញ​ហេតុការណ៍​ បម្រុងរ​ត់ទៅ​ជួយ​ដែរ តែឃើញ​ជនសង្ស័យ​ដក​កាំភ្លើង​បាញ់​សំដៅ​ជន​រង​គ្រោះ​ម្នាក់​ៗ​ លែង​ហ៊ាន​ចូល​ទៅ​ជួយ ទាល់ តែ​ជនសង្ស័យ​ប្លន់​យក​ម៉ូតូ​និង​លុយ​ទៅ​បាត់​អស់ ទើប​នាំ​គ្នា​ចូល​ទៅ​មើល​ជន​រង​គ្រោះ​ដែល ដេក​ដួល​ក្នុង​ថ្លុកឈាម​សន្លប់​ស្តូកស្តឹង ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​បាន​ត្រឹម​មក​ឈរ​មើល​ជន​រង​គ្រោះ​ដេក​ដួល​ក្នុងថ្លុក​ឈាម​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ប៉ុណ្ណោះ  ។​