Man City បំពេញការចុះហត្ថលេខាជាមួយនឹង John Stones ពីក្លិប Everton (មានវីដេអូ)

ទីបំផុត Man City បំពេញការចុះហត្ថលេខាជាមួយនឹង John Stones ពីក្លិប Everton តាមរយៈការចំណាយប្រាក់៤៧,៥លានផោន (ស្មើនឹង៦១,៦លានដុល្លារអាមេរិក) ដើម្បីធ្វើឲ្យកីឡាករវ័យ២២ឆ្នាំរូបនេះក្លាយជាខ្សែការពារមានតម្លៃខ្លួនខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពី David Luiz។

John-Stones-ft2016

ការបំពេញការផ្ទេរមួយនេះ ដែលបានអូសបន្លាយអស់រយៈពេលដ៏យូរអង្វែង ត្រូវបានទម្លាយដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) កាលពីព្រឹកថ្ងៃអង្គារម្សិលមិញ នៅពេលដែលពួកគេបានចេញផ្សាយសមាជិកក្រុមដែល Man City បញ្ជូនសម្រាប់ការប្រកួតជម្រុះក្របខ័ណ្ឌ Champions League ជាមួយនឹងក្រុម Steaua Bucharest នៅសប្តាហ៍ក្រោយ។

ឈ្មោះរបស់ខ្សែការពារកណ្តាលរបស់ក្លិប Everton រូបនេះមិនត្រឹមតែស្ថិតក្នុងបញ្ជីឈ្មោះក្រុមប៉ុណ្ណោះទេ ប៉ុន្តែ រូបគេក៏ត្រូវបានដាក់ឲ្យពាក់លេខ២៤ផងដែរ។ Everton ហាក់ដូចជាខកចិត្តចំពោះការផ្ទេរមួយនេះ បើទោះបី Stones កំពុងតែស្ថិតក្នុងទីក្រុង Manchester រួចហើយក៏ដោយ ហើយ Man City បានធ្វើការប្រកាសពីការចុះហត្ថលេខានេះក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយមក។

John Stones (Best defensive skills) Everton F.C. 2016 Overall

ខ្សែការពារអន្តរជាតិអង់គ្លេសរូបនេះ ដែលចង់បានដោយលោក Jose Mourinho ក្នុងពេលស្ថិតក្នុងនាមជាគ្រូបង្វឹករបស់ Chelsea កាលពីឆ្នាំមុននោះ បានចុះហត្ថលេខារយៈពេល៦ឆ្នាំ ហើយបើទោះបីក្លិប Everton បានខិតខំព្យាយាមរក្សាទុករូបគេកាលពីរដូវកាលមុនក៏ដោយ ប៉ុន្តែ ពួកគេបានទទួលយកការដាក់សំណើនេះ និងអាចទទួលបានប្រាក់ចំណេញជាច្រើនទៅលើកីឡាករដែលលោក David Moyes បានទិញពីក្លិប Barnsley កាលពី៣ឆ្នាំមុនក្នុងតម្លៃខ្លួនប្រមាណជា៣លានផោន៕

ប្រភពព័ត៌មាន៖ The Guardian

The post Man City បំពេញការចុះហត្ថលេខាជាមួយនឹង John Stones ពីក្លិប Everton (មានវីដេអូ) appeared first on CamboSport.