គ្រាប់បាល់នៅនាទីបន្ថែម ជួយឲ្យ Real ផ្តួល Sevilla ដើម្បីលើកពាន SuperCup

ក្រុម Real Madrid បានផ្តួលក្រុម Sevilla ក្នុងលទ្ធផល ៣-២ ក្នុងការប្រកួតពាន Supercup របស់អឺរ៉ុប ក្រោមដំណក់ទឹកភ្លៀងក្នុងទីក្រុង Trondheim កាលពីថ្ងៃអង្គារ ក្រោយពីមានគ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អពីសំណាក់ខ្សែការពារ Dani Carvajal នៅនាទីចុងក្រោយនៃនាទីបន្ថែម១៥នាទីពីរដង។

Yevhen-Konoplyanka-ft16

Sevilla ហាក់ដូចជាបានស្ថិតយ៉ាងប្រកៀកក្នុងការទទួលជ័យជម្នះក្នុងលទ្ធផល ២-១ ទៅហើយនៅមុនពេលខ្សែការពារ Sergio Ramos បានរកគ្រាប់បាល់តាមស្មើនៅនាទី ទី៩៣ នៃម៉ោងធម្មតា ដើម្បីធ្វើឲ្យគូប្រកួតរបស់ខ្លួនរងនូវការខកចិត្តយ៉ាងខ្លាំង នៅពេលដែល Carvajal បានរកគ្រាប់បាល់ឈ្នះនៅនាទីបន្ថែម១៥នាទីពីរដង។

កីឡាករ Marco Asensio បានជួយឲ្យក្រុម Real Madrid មានគ្រាប់បាល់នាំមុខមុនជាមួយនឹងការស៊ុតបាល់បញ្ចូលទីយ៉ាងល្អ នៅមុនពេលកីឡាករ Franco Vazquez បានរកគ្រាប់បាល់តាមស្មើវិញក្នុងរយៈពេលដ៏ខ្លីនៅមុនពេលបញ្ចប់តង់ទីមួយ។ Ramos បានធ្វើឲ្យមានកំហុសតាមរយៈការបណ្តោយឲ្យមានគ្រាប់បាល់ប៉េណាល់ទី ខណៈដែល Yevhen Konoplyanka បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អពីចំណុច១១ម៉ែត្រនៅនាទី ទី៧២ដើម្បីជួយឲ្យក្រុម Sevilla ម្ចាស់ជើងឯក Europa League ស្ថិតយ៉ាងប្រកៀកក្នុងការទទួលជ័យជម្នះ។

ខ្សែប្រយុទ្ធ Lucas Vazquez របស់ Real Madrid បានប្រាប់ UEFA បន្ទាប់ពីការប្រកួតថា៖ «គ្រាប់បាល់នេះបានកើតឡើងពីការព្យាយាមម្តងហើយម្តងទៀត។ គ្រាប់បាល់របស់ Dani Carvajal ពិតជាគ្រាប់បាល់ល្អ ហើយរូបគេគួរតែរកបានច្រើនជាងនេះ»៕

ប្រភពព័ត៌មាន៖ Channel News Asia

The post គ្រាប់បាល់នៅនាទីបន្ថែម ជួយឲ្យ Real ផ្តួល Sevilla ដើម្បីលើកពាន SuperCup appeared first on CamboSport.