កីឡា​ការិនី​​លេខ​១​លើ​លោក​ Serena Williams ​ធ្លាក់​​ត្រឹម​ជុំ​ទី​៣ នៅ​អូឡាំពិក

កីឡា​ការិនី​វាយ​កូន​បាល់​លំដាប់​លេខ​១​លើ​ពិភពលោក​របស់​អាមេរិក​ Serena Williams ​បាន​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍​អូឡាំពិក​​ លើ​វិញ្ញាសា​វាយ​ទោល​នារី ​ត្រឹម​ជុំ​ទី​៣ បន្ទាប់​ពី​ចាញ់​​កីឡា​ការិនី​អ៊ុយក្រែន​ Elina Svitolina ​​ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​២០​លើ​ពិភពលោក​ ក្នុង​លទ្ធផល​ ៦-៤ ​និង​ ៦-៣។

 

កីឡា​ការិនី​​លេខ​១​លើ​លោក​ Serena Williams ​ធ្លាក់​​ត្រឹម​ជុំ​ទី​៣ នៅ​អូឡាំពិក

Serena Williams ខក​ចិត្ត​​ បន្ទាប់​ពី​ធ្លាក់​ត្រឹម​ជុំ​ទី​៣

 

Williams គឺជា​កីឡា​ការិនី​​​​ការពារ​តំណែង​​ជើង​ឯក​ ដោយ​ព្រឹត្តិការណ៍​អូឡាំពិក​២០១២​នៅ​ទីក្រុង​ឡុងដុង​ នាង​ឈ្នះ​មេដាយ​មាស​ទាំង​វិញ្ញាសា​វាយ​ទោល និង​វាយ​គូ។ ប៉ុន្តែ​នៅ​អូឡាំពិក​ទីក្រុង​ Rio ប្រទេស​ប្រេស៊ីល​នេះ​ ​កីឡា​ការិនី​វ័យ​​៣៤​ឆ្នាំ​រូប​នេះ​ ហាក់​គ្មាន​សំណាង​ឡើយ ខណៈ​ដែល​វិញ្ញាសា​វាយ​គូ​នារី​​ ចាប់​ដៃ​គូ​ជាមួយ​​​បង​ស្រី Venus Williams ​ក៏​បាន​ធ្លាក់​​ត្រឹម​ជុំ​ទី​១​ កាល​ពី​ថ្ងៃ​អាទិត្យ​​ដែរ​ បន្ទាប់​ពី​ចាញ់​​កីឡា​ការិនី​សាធារណរដ្ឋឆេក Lucie Safarova និង​ Barbora Strycova៕

 

កីឡា​ការិនី​​លេខ​១​លើ​លោក​ Serena Williams ​ធ្លាក់​​ត្រឹម​ជុំ​ទី​៣ នៅ​អូឡាំពិក

 

កីឡា​ការិនី​​លេខ​១​លើ​លោក​ Serena Williams ​ធ្លាក់​​ត្រឹម​ជុំ​ទី​៣ នៅ​អូឡាំពិក

កីឡា​ការិនី​អ៊ុយក្រែន​ Elina Svitolina

 

កីឡា​ការិនី​​លេខ​១​លើ​លោក​ Serena Williams ​ធ្លាក់​​ត្រឹម​ជុំ​ទី​៣ នៅ​អូឡាំពិក

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ BBC