ប៉ូលិស​២នាក់ ចម្អិន​អាហារ​ឲ្យ​ប្តី​ប្រពន្ធ​វ័យ​ចំណាស់​ហូប ក្រោយ​ពួកគាត់​ស្រែក​យំ​ព្រោះតែ​ឯកោ​ពេក

មន្រ្តី​ប៉ូលិស​អ៊ីតាលី ២នាក់ នៅ​ក្នុង​ទីក្រុង​រ៉ូម បាន​សម្ដែង​នូវ​ទង្វើ​សប្បុរស ដែល​ធ្វើ​ឲ្យ​អ្នកនិយម​ប្រើប្រាស់​អ៊ីនធឺណិត​ជាច្រើន​នាក់​រំជួល​ចិត្ត​យ៉ាងខ្លាំង ដោយ​ បាន​ចម្អិន​អាហារ​បែប​អ៊ីតាលី (Spaghetti) ជូន​ប្តីប្រពន្ធ​វ័យ​ចំណាស់​មួយ​គូ ដែល​បាន​ស្រែកយំ​ដោយសារ​តែ​ឯកោ​ខ្លាំងពេក រហូត​ចាក់ដោត​ដួងចិត្ត​របស់​អ្នក​ជិតខាង ឲ្យ​រាយការណ៍​ទៅ​ប៉ូលិស​តែម្តង។

 

ប៉ូលិស​២នាក់ ចម្អិន​អាហារ​ឲ្យ​ប្តី​ប្រពន្ធ​វ័យ​ចំណាស់​ហូប ក្រោយ​ពួកគាត់​ស្រែក​យំ​ព្រោះតែ​ឯកោ​ពេក

 

ប៉ូលិស​ទទួល​បាន​សេចក្តី​រាយការណ៍ ពី​អ្នក​ជិតខាង​របស់ លោកតា Michele វ័យ៩៤ឆ្នាំ និង​លោកយាយ Jole វ័យ៨៩ឆ្នាំ ដែល​ពួកគាត់​ទាំង២នាក់​បាន​រៀបការ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​កម្រ​នឹង​មាន​ភ្ញៀវ​មក​លេង​ពួកគាត់​ណាស់។ ក្រោយមក ប៉ូលិស​២នាក់​ខាងលើ បាន​ទៅ​ដល់​ផ្ទះ​របស់​ពួកគាត់ ហើយ​សម្គាល់​ឃើញ​ថា ប្តីប្រពន្ធ​វ័យចំណាស់​មួយគូ​នេះ មិនមាន​សល់​អាហារ​ច្រើន​នៅក្នុង​ផ្ទះ​ឡើយ ដូច្នេះ​ប៉ូលិស​ចិត្តធម៌​២នាក់​នោះ ក៏​សម្រេចចិត្ត​ចម្អិន​អាហារ​បែប​អ៊ីតាលី (Spaghetti) ជាមួយ​ប៊័រ និង​ឈីស ជូន​ពួកគាត់​ទាំង២​ហូប​តែម្តង។

 

ជាមួយគ្នានេះដែរ ដើម្បី​សុវត្ថិភាព ប៉ូលិស​បាន​ហៅ​រថយន្ត​សង្គ្រោះ មក​កាន់​ផ្ទះ​របស់​ពួកគាត់ ដើម្បី​ប្រាកដ​ថា​លោកតា Michele និង​លោកយាយ Jole មាន​សុខភាព​ល្អ មុន​ពេល​ហូប​អាហារ​ទាំងនោះ៕

 

ប៉ូលិស​២នាក់ ចម្អិន​អាហារ​ឲ្យ​ប្តី​ប្រពន្ធ​វ័យ​ចំណាស់​ហូប ក្រោយ​ពួកគាត់​ស្រែក​យំ​ព្រោះតែ​ឯកោ​ពេក

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ dailymail