វីង ឈ្នះ​ពាន​រង្វាន់​និយោជក​ឆ្នើម ក្នុង​កម្មវិធី Asia Best Employer Brand លើក​ទី​៧

វីង ដែល​ជា​ធនាគារ​ឯកទេស​ឈាន​មុខ​គេ​លើ​សេវាកម្ម​វេរ​ប្រាក់​ចល័ត​ ទទួល​បាន​ពាន​រង្វាន់​និយោជក​ឆ្នើម​ប្រចាំ​តំបន់​អាស៊ី ក្នុង​កម្មវិធី Asia Best Employer Brand Awards 2016 កាល​ពី​ថ្ងៃ​ទី៤ សីហា ២០១៦ ដែល​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន Employer Branding នៅ​សិង្ហបុរី។ ពាន​រង្វាន់​ត្រូវ​បាន​ផ្ដល់​ជូន​ទៅ​លោក ចូចូ ម៉ាឡូឡូស អគ្គនាយក​ធនាគារ​ឯកទេស​វីង និង​លោក ឡោ សៀងហៃ នាយក​ផ្នែក​ធនធាន​មនុស្ស។

 

លោក ចូចូ ម៉ាឡូឡូស បាន​ឲ្យ​ដឹង​ថា៖ “ការ​ឈ្នះ​ពាន​រង្វាន់​នេះ​បង្ហាញ​ថា វីង គឺ​មិន​ត្រឹម​តែ​ជា​ធនាគារ​ផ្ដល់​សេវា​ផ្ទេរ​ប្រាក់​ចល័ត​នាំ​មុខ​គេ​ជា​លើក​ដំបូង​ និង​ត្រូវ​បាន​ជឿ​ទុក​ចិត្ត​បំផុត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ក្រុមហ៊ុន​មួយ​ដែល​ប្រជាជន​កម្ពុជា​កំពុង​ស្វែង​រក​ដើម្បី​បង្កើត អភិវឌ្ឍ និង​លើក​កម្ពស់​អាជីព​របស់​ខ្លួន។ ជ្រុង​មួយ​នៃ​បេសកកម្ម​របស់​ វីង គឺ​បង្កើត​កន្លែង​មួយ​សម្រាប់​បុគ្គលិក​ ដើម្បី​ពង្រីក​អាជីព​របស់​ពួកគេ ការ​អភិវឌ្ឍ​ជំនាញ និង​សមត្ថភាព​របស់​ពួកគេ ព្រោះ​បុគ្គលិក​បាន​ដើរ​តួនាទី​ យ៉ាង​សំខាន់​ក្នុង​ចក្ខុ​វិស័យ​របស់​ក្រុមហ៊ុន​នេះ ដោយ​ផ្ទល់​ឲ្យ​ប្រជាជន​កម្ពុជា​ជាមួយ​នឹង​ដំណើរការ​សេវា​ហិរញ្ញ​វត្ថុ​ចល័ត ដើម្បី​កែ​លម្អ និង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ”។

 

វីង ឈ្នះ​ពាន​រង្វាន់​និយោជក​ឆ្នើម ក្នុង​កម្មវិធី Asia Best Employer Brand លើក​ទី​៧

 

លោក​បាន​បន្ត​ទៀត​ថា៖ “កម្មវិធី​នេះ​បាន​ជំរុញ​ការ​លើក​ទឹក​ចិត្ត​ដល់​ក្រុមហ៊ុន​ឲ្យ​ខិត​ខំ​បង្កើត​អ្វី​ដែល​ថ្មី​បន្ថែម​ទៀត និង​ផ្ដល់​ឱកាស​ឲ្យ​បុគ្គលិក​ពង្រឹង​សមត្ថភាព និង​ដុង​របស់​ពួកគេ ក៏​ដូចជា​ជំរុញ​ឲ្យ​មាន​ បរិយាកាស​មួយ​ដែល​ធ្វើ​ឲ្យ​បុគ្គលិក​មាន​ការ​ចូលរួម ខិតខំ​ប្រឹង​ប្រែង ចេះ​ច្នៃប្រឌិត មាន​វិជ្ជាជីវៈ និង​ការ​តាំង​ចិត្ត។ វីង មិន​ត្រឹមតែ​មាន​បំណង​ក្លាយ​ជា​សេវាកម្ម​ហិរញ្ញ​វត្ថុ​ឈាន​មុខ​គេ​ក្នុង​ទីផ្សារ​នោះ​ទេ ប៉ុន្តែ វីង នឹង​នៅ​តែ​បន្ត​ជា​បុគ្គលិក​ឆ្នើម​ឈាន​មុខ​គេ​នៅ​កម្ពុជា ដោយ​ឲ្យ​បុគ្គលិក​ទាំង​អស់​អាច​ទទួល​បាន​ការ​គាំទ្រ​ពេញ​លេញ និង​បរិយាកាស​ដែល​ល្អ​បំផុត”។

 

ASIA Best Employer Brand Awards គឺ​ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ ដែល​បាន​ចាប់​ផ្ដើម​ក្នុង​ឆ្នាំ​២០១០ និង​មាន​ក្រុមហ៊ុន​និយោជក​ និង​អ្នក​ជំនាញ​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ក្រុមហ៊ុន​ដែល​ជា​មេដឹកនាំ​ក្នុង​ការ​បង្កើត​បទ​ពិសោធន៍​ដ៏​ល្អ​ដល់​បុគ្គលិក ដោយ​ផ្ដោត​លើ​ការ​ថែ​រក្សា និង​ទំនាក់ទំនង ដោយ​មើល​លើ​ការ​គ្រប់គ្រង​ល្អ ការ​អភិវឌ្ឍ និង​ការ​ច្នៃប្រឌិត។ កម្មវិធី​ពាន​រង្វាន់​និយោជក​ឆ្នើម​ប្រចាំ​អាស៊ី​លើក​ទី​៧ នេះ មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​ពី​ក្រុមហ៊ុន និង​បុគ្គល​មក​ពី​ប្រទេស​ផ្សេងៗ​គ្នា៕

 

អត្ថបទ៖ ពាណិជ្ជកម្ម