ស្ត្រីម្នាក់ត្រូវសត្វពស់ពព្លាក់ក្រឡាធំចឹក បណ្ដាលឲ្យ ចុក ហើម ក្អួតចង្អោរ វិលមុខ ក្រុមគ្រួសារបញ្ជូនចូលពេទ្យខេត្ត

ស្ត្រីម្នាក់ត្រូវសត្វពស់ពព្លាក់ក្រឡាធំចឹក បណ្ដាលឲ្យ ចុក ហើម ក្អួតចង្អោរ វិលមុខ ក្រុមគ្រួសារបញ្ជូនចូលពេទ្យខេត្ត

ខេត្តប៉ៃលិន៖ ស្ត្រីខ្មែរ ឥស្លាមម្នាក់ត្រូវសត្វពស់ពព្លាក់ក្រឡាំធំចឹកចំម្រាមដៃខាងស្តាំ ខណៈដែលស្ត្រីរងគ្រោះទៅបោចស្មៅនៅខាងក្រោយផ្ទះ បណ្តាលឲ្យរងរបួស ចុក ហើម ក្អួតចង្អោរ និងវិលមុខ ហើយត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥៥នាទីព្រឹក ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិ បរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ស្ត្រីរងគ្រោះឈ្មោះ ម៉ាន់ ម៉ានី អាយុ៣២ឆ្នាំ មុខរបរ មេផ្ទះ ជាខ្មែរ ឥស្លាម ។

ស្ត្រីរងគ្រោះបានរៀបរាប់ថា មុនពេលកើតហេតុ គាត់បានដើរទៅបោចស្មៅដុះនៅលើរបង លុះដើរ បោចបានពាក់កណ្ដាល ស្រាប់តែមិនដឹងសត្វអ្វីចឹកដៃ រួចក៏ដើរទៅយកកាំបិតមក ក៏ឃើញសត្វ ពស់វែកពព្លាក់មួយក្បាលនៅក្រោមស្មៅ ធំប៉ុនមេជើង ហើយគាត់ក៏យកកាំបិតនោះវាយសត្វពស់នោះ ងាប់តែម្ដង ។ ក្រោយមក ទើបគាត់ដឹងថា សត្វពស់ពព្លាក់នេះបានចឹករូបគាត់ ។

បច្ចុប្បន្ន ស្ត្រីរងគ្រោះកំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ៕ ស សារ៉េត

ប្រភព៖ Nokorwatnews

  • ស្ត្រីម្នាក់ត្រូវសត្វពស់ពព្លាក់ក្រឡាធំចឹក បណ្ដាលឲ្យ ចុក ហើម ក្អួតចង្អោរ វិលមុខ ក្រុមគ្រួសារបញ្ជូនចូលពេទ្យខេត្ត已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/10  Category:ជីវិតនិងសង្គម
Tags: