Olympic Game ឯកសណ្ឋាន​អត្តពលិក​កម្ពុជា​​ជាប់​ជាឯកសណ្ឋាន​ស្អាត​ចំណោម​២៤​ប្រទេស​

ភ្នំពេញ៖ ឯកសណ្ឋានរបស់ក្រុមអត្តពលិកកម្ពុជា បានជាប់ឈ្មោះជាឯកសណ្ឋានស្អាតជាងគេ ក្នុងចំណោម២៤ប្រទេស (Top 24 Countries) លើប្រទេសដែលចូលរួមទាំងអស់សរុបប្រមាណជាង២០០ប្រទេស នៅអំឡុងពេលបើកកម្មវិធីអូឡាំពិក កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦កន្លងទៅ។

Olympic Game ឯកសណ្ឋាន​អត្តពលិក​កម្ពុជា​​ជាប់​ជាឯកសណ្ឋាន​ស្អាត​ចំណោម​២៤​ប្រទេស​

នេះបើយោងតាម ប្រសាសន៍របស់ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម ថោង ខុន ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយកាលពីថ្ងៃទី០៩ ខែសីហា ម្សិលមិញ។ ហើយការស្លៀកពាក់បែបសាមញ្ញនាំឯកសណ្ឋានពណ៌ស្វាយ ក្នុងកម្មវិធីបើកអូឡាំពិកក្រុមកម្ពុជា ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលស្លៀកពាក់បែបនេះមើលទៅប្លែកនិងខុសគេផងដែរ។

ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដដែលនេះ បានបញ្ជាក់ថា នេះគឺជាមោទនភាពរបស់ជាតិយើងទាំងអស់គ្នា ព្រោះត្រូវបានអន្តរជាតិលើក តម្កើនសរសើរវប្បធម៌របស់យើង ជាមួយនឹងការស្លៀកពាក់ប្រកបដោយភាពទន់ភ្លន់។

ចំពោះការប្រកួតចាញ់ឈ្នះជាបញ្ហាសំខាន់មួយ ប៉ុន្តែការទទួលបានជោគជ័យលើ សម្លៀកបំពាក់ប្រកបដោយសេចក្តីថ្លៃថ្នូរនេះជា ការលើកទឹកចិត្តមួយដល់កីឡាកររបស់យើងយ៉ាងខ្លាំង ក្នុងនាមប្រទេសមួយដែលមានឯករាជ្យភាពពិតប្រាកដ និងមានភាពស្មើមុខ ស្នើសិទ្ធិនៅលើឆាកអន្តរជាតិ៕

Olympic Game ឯកសណ្ឋាន​អត្តពលិក​កម្ពុជា​​ជាប់​ជាឯកសណ្ឋាន​ស្អាត​ចំណោម​២៤​ប្រទេស​

Olympic Game ឯកសណ្ឋាន​អត្តពលិក​កម្ពុជា​​ជាប់​ជាឯកសណ្ឋាន​ស្អាត​ចំណោម​២៤​ប្រទេស​

Olympic Game ឯកសណ្ឋាន​អត្តពលិក​កម្ពុជា​​ជាប់​ជាឯកសណ្ឋាន​ស្អាត​ចំណោម​២៤​ប្រទេស​

Olympic Game ឯកសណ្ឋាន​អត្តពលិក​កម្ពុជា​​ជាប់​ជាឯកសណ្ឋាន​ស្អាត​ចំណោម​២៤​ប្រទេស​
ប្រភព៖ kqube

  • Olympic Game ឯកសណ្ឋាន​អត្តពលិក​កម្ពុជា​​ជាប់​ជាឯកសណ្ឋាន​ស្អាត​ចំណោម​២៤​ប្រទេស​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/10  Category:កំសាន្ត
Tags: