អង្គរក្ស​លោក ថោង សារ៉ាត់ កែប្រែការ​ផ្តល់​សក្ខីកម្ម​​ក្នុងសវនាការ

កុយ ចន្ធុល អង្គរក្សដែលត្រូវបានចោទប្រកាន់ថា ជាអ្នកសមគំនិតចំពោះការធ្វើឃាតលោកឧកញ៉ា អឹុង ម៉េងជឺ កាលពីឆ្នាំ២០១៤ បានឡើងសវនាការជាលើកទី២កាលពីម្សិលមិញ នៅសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធអង្គរក្សបួននាក់ និងចៅហ្វាយនាយរបស់ខ្លួនគឺអតីតឧត្តមសេនីយ៍យោធា ថោង សារ៉ាត់។ កុយ ចន្ធុល បានកែប្រែការផ្តល់សក្ខីកម្មពីមុនដែលខ្លួនបានផ្តល់ឱ្យនគរបាល និងចៅ ក្រម ដោយនិយាយថា ខ្លួនភ័យខ្លាចទើបផ្តល់សក្ខីកម្មក្លែងក្លាយ។ លោក ថោង សារ៉ាត់ អាយុ៣៨ឆ្នាំ អតីតឧត្តមសេនីយ៍ទោដែលមានក្រុមហ៊ុនអាជីវកម្មធំៗ ដូចជាក្រុមហ៊ុនអចលនទ្រព្យជាដើម ត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុនបន្ទាប់ពីមានការតាមប្រមាញ់រយៈពេលមួយខែមក។ គាត់ប្រឈមការចោទប្រកាន់ពីបទញុះញង់ឱ្យមានការធ្វើឃាតនេះ។ យោងតាមនគរបាលបានឱ្យដឹងថា អង្គ រក្សឈ្មោះ លី សៅ និងសៀង វាសនា ដែលត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត ដោយ គិតទុកជាមុននោះ បានសារភាពក្រោមការសាកសួរចំពោះការបើកបរទៅកាន់ហាងលក់ផ្លែឈើ ទីដែល សៀង វាសនា បានបាញ់ លោក អឹុង ម៉េងជឺ ចំនួន៦គ្រាប់ខណៈដែលលោកបានចេញពីរថយន្តម៉ាក ឡិចស៊ីស កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤។ សៀង វាសនា អះអាងថា ខ្លួនមិនមានទោសទេ។ លី សៅ បានស្លាប់ដោយសាររោគរលាកខួរក្បាលកាលពីខែមិថុនា។ យោងតាមនគរបាលបានឱ្យដឹងថា កុយ ចន្ធុល មាស សម្បត្តិ និង ឈុន ចិត្រា ត្រូវបានចោទប្រកាន់ពីបទសមគំនិត បន្ទាប់ពីសារភាព ថា បានចាំមើលផ្លូវអំឡុងឃាតកម្មនោះ។ ចម្លើយសារភាពនៅតែជាភ័ស្តុតាងតែមួយគត់ប្រឆាំងជនសង្ស័យទាំងនេះ បើទោះជាមេធាវីការពារនិយាយថា រូបភាពវីដេអូបង្ហាញថា កូនក្តីរបស់ខ្លួននៅកន្លែងផ្សេងនៅពេលបទល្មើសកើតឡើងក៏ដោយ។ អង្គរក្សដែលនៅរស់ទាំងបួននាក់អះអាងថាចម្លើយសារភាពរបស់ពួកគេ ត្រូវបានគេ បង្ខិតបង្ខំ។ […]

The post អង្គរក្ស​លោក ថោង សារ៉ាត់ កែប្រែការ​ផ្តល់​សក្ខីកម្ម​​ក្នុងសវនាការ appeared first on The Cambodia Daily.