ភរិយានាយករដ្ឋមន្ដ្រីជប៉ុន ចូលរួមបាតុកម្ម ប្រឆាំងរដ្ឋាភិបាល

ស្រ្ដីទីមួយរបស់ជប៉ុន Akie Abe ប្រកាសថា បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមនឹងការរិះគន់បន្ទាប់ពីបានចូលរួមធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលដែលបានអនុញ្ញាតឱ្យសាងសង់ព្រលានយន្ដហោះថ្មីនៅមូលដ្ឋានទ័ពអាមេរិក នៅ Okinawa។

ទំព័រ RT រាយការណ៍ថា លោកស្រី Akie Abe បានធ្វើដំណើរទៅកាន់ Okinawa ដើម្បីតាមដានបាតុកម្មមួយរបស់អ្នកស្រុក ប្រឆាំងទៅនឹងការសាងសង់បណ្ដាព្រលានយន្ដហោះឧទ្ធម្ភាគចក្រយោធាអាមេរិកនៅក្បែរភូមិមួយនៅជនបទ។

លោកស្រី Akie Abe បានសរសេរនៅលើទំព័រ Facebook របស់ខ្លួន កាលពីថ្ងៃទី ៧សីហាថា “នេះគឺជាការបោះជំហានដំបូងរបស់ខ្ញុំ ដើម្បីបង្កើតពិភពថ្មីនៃក្ដីស្រឡាញ់ និងការផ្សះផ្សាជាតិ”។ លោកស្រីបន្ថែមថា ស្វាមីលោកស្រីគឺនាយករដ្ឋមន្ដ្រី Shinzo Abe មិនបានដឹងមុនអំពីការចូលរួមបាតុកម្មរបស់លោកស្រី ហើយថា លោកស្រីបាន “ត្រៀមខ្លួនជាស្រេចដើម្បីប្រឈមនឹងការរិះគន់”។

ព្រលានឧទ្ធម្ភាគចក្រចំនួន ៦កន្លែង តាមគម្រោងនឹងត្រូវសាងសង់នៅក្នុង Gonsalves ដែលជាមូលដ្ឋានទ័ពជើងទឹកអាមេរិក នៅភាគខាងជើង Okinawa ។ មូលដ្ឋាននេះ លាតទន្ធឹងនៅលើភូមិចំនួនពីរ គឺភូមិ Kunigami និង Higashi។ នេះគឺជាមួលដ្ឋានហ្វឹកហាត់ធំបំផុតរបស់កងទ័ពអាមេរិកនៅ Okinawa។

បណ្ដាព្រលានយន្ដហោះនេះ ត្រូវបានសាងសង់ឡើងជាមួយនឹងកន្លែងហ្វឹកហាត់ នឹងត្រូវបានប្រគល់មកឱ្យជប៉ុន ទៅតាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពី កាលពីឆ្នាំ ១៩៩៦។ ដំណើរការនៃការសាងសង់បានចាប់ផ្ដើមតាំងពីឆ្នាំ ២០០៧ ប៉ុន្តែ មកដល់ពេលនេះ មានតែព្រលានយន្តហោះចំនួនពីរប៉ុណ្ណោះដែលត្រូវបានសងសង់រួចរាល់ ដោយសារតែមានបាតុកម្មប្រឆាំង និងបញ្ហាផ្លូវច្បាប់។

ថ្មីៗនេះ ការសាងសង់ត្រូវបានធ្វើឡើងវិញ ប៉ុន្តែ អ្នកភូមិ Higashi យល់ថា បណ្ដាព្រលានយន្តហោះនេះស្ថិតនៅជិតតំបន់ដែលមានមនុស្សរស់នៅច្រើន។ អ្នកភូមិព្រួយបារម្ភថា យន្តហោះ MV-22 Ospreyនិងសកម្មភាពរបស់កងទ័ពអាមេរិកក្នុងតំបន់ នឹងត្រូវធ្វើឡើងច្រើនជាងមុន។

សូមបញ្ជាក់ថា កងទ័ពអាមេរិកប្រមាណជា ៣/៤ បានបោះទីតាំងនៅលើកោះ Okinawa។

ប្រជាជនបានបិទផ្លូវ រារាំងរថយន្តដឹកវត្ថុធាតុចូលទៅក្នុងការដ្ឋាន និងបានធ្វើបាតុកម្មដោយអង្គុយនៅនឹងកន្លែង។

បន្ទាប់ពីការចូលរួមបាតុកម្មខាងលើ លោកស្រី Akie ក៏បានទៅកាន់ Fukushima ដើម្បីសំដែងការអាណិតអាសូរចំពោះជនរងគ្រោះនៃគ្រោះថា្នក់នុយក្លេអែរ កាលពីឆ្នាំ ២០១១ផងដែរ។

ប្រភព៖ camnews

 


ភរិយានាយករដ្ឋមន្ដ្រីជប៉ុន ចូលរួមបាតុកម្ម ប្រឆាំងរដ្ឋាភិបាល

ប្រពន្ធលោកបណ្ឌិត កែម ឡី និងកូនៗមកសួរសុខទុក្ខពលរដ្ឋខេត្តកោះកុង រងគ្រោះរឿងដីធ្លី នៅវត្តសាមគ្គី រង្ស៊ី

ភរិយានាយករដ្ឋមន្ដ្រីជប៉ុន ចូលរួមបាតុកម្ម ប្រឆាំងរដ្ឋាភិបាល

ប្រទេសកម្ពុជានាំចូលអង្ករពីប្រទេសវៀតណាមលើសការនាំចេញរបស់ខ្លួន