ឌី លីនដា វិល​​វិញ មិនមែន​ព្រោះ​តែ​ប្រាក់

ថ្លែង​ក្នុង​ឱកាស​សម្ពោធ​រឿង “បំភ្លេច​មិន​បាន” អតីត​ពិធី​ការិនី​ល្បី​ឈ្មោះ​អ្នកនាង ឌី លីនដា បាន​ឲ្យ​ដឹង​ថា​​ការ​វិល​ត្រឡប់​មក​​រក​វិថី​សិល្បៈ​នេះ​​​វិញ​ បន្ទាប់​ពី​ចាក​ចេញ​ប្រមាណ​១០​ឆ្នាំ​នោះ មិន​មែន​ព្រោះ​តែ​ប្រាក់​ឡើយ។

 

ឌី លីនដា វិល​​វិញ មិនមែន​ព្រោះ​តែ​ប្រាក់

 

“ចា៎​អូន​ បង​វិល​ត្រឡប់​មក​វិញ​នេះ​មិនមែន​ព្រោះ​តែ​ដើម្បី​រក​ប្រាក់​ឡើយ ព្រោះ​បង​និង​គ្រួសារ​មាន​ជំនួញ​ជាច្រើន​មុខ​ត្រូវ​មើល​ការ​ខុស​ត្រូវ​ដែរ តែ​ព្រោះ​ការ​ស្រលាញ់​ចេញ​ពី​បេះដូង ដូច​គេ​ថា​អ្នក​សិល្បៈ​ទៅ​ដល់​ទីណា អាយុ​ប៉ុន្មាន​ហើយ​ក៏​នៅ​តែ​មាន​ចិត្ត​ស្រលាញ់​រហូត”។

 

តារា​ស្រី​កូន​ពីរ​ខាង​លើ​បាន​បន្ថែម​ទៀត​ថា​កាលពី​ជំនាន់​នៅ​ធ្វើ​ពិធី​ករ  នាង​គ្មាន​ឱកាស​បាន​សម្ដែង​រឿង​អ្វី​សូម្បី​មួយ តែ​ពេល​នេះ​មាន​ឱកាស​នាង​នឹង​ប្រឡូក​ឲ្យ​អស់​ដៃ។ លីនដា បាន​បន្ត​ថា គ្រាន់តែ​នាង​ប្រកាស​ថា​វិល​វិញ​ នាង​ថត​ភាព​យន្ត​បាន ៧ រឿង​ហើយ  និង​មាន​ផលិតករ​ទាក់ទង​មក​បន្ត​ទៀត តែ​ខ្លះ ​ក៏​បដិសេធ​ព្រោះ​មិន​មាន​ពេល​គ្រប់គ្រាន់។

 

កន្លង​មក  ឌី លីនដា គឺជា​ពិធី​ការិនី​ទូរទស្សន៍​ល្បី​ឈ្មោះ​មួយ​រូប ​ក្នុង​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ​លេខ ៥ ប៉ុន្តែ​ក្រោយ​បាន​ឈប់​វិញ តាំង​ពី​ឆ្នាំ ២០០៦ ជាមួយ​មូលហេតុ​នាង​ពរពោះ​កូន​ដំបូង ផ្សំ​នឹង​រវល់​មើល​ការ​ខុស​ត្រូវ​ជំនួញ​ខ្លះ​ផង។ យ៉ាង​ណា ការ​ចេញ​មុខ​វិញ​លើក​នេះ លីនដា បញ្ជាក់​ថា ទី​១​ចិត្ត​ស្រឡាញ់ និង​ទី​២ គាប់​ជួន​ជា​មាន​ពេល​ជាង​មុន​ផង ក៏​ទទួល​ការ​សម្ដែង​តែ​ម្ដង​ទៅ៕

 

 

ត្ថបទ៖ទ្រី រ៉ាវី