អតីត​មិត្ត​ស្រី​ឆេះដុំ​រឿង​គេ​ចោទ​ថា​យំ​បោក​​ខ្លួន​ថ្ងៃ Wallace Huo ចូល​រោងការ

តារា​សម្ដែង​តៃវ៉ាន់ Joe Chen បាន​ផ្ទុះ​កំហឹង​ជា​ខ្លាំង​ក្រោយ​មាន​ព័ត៌មាន​ចុះ​ផ្សាយ​ថា​ខ្លួន​យំ​មិន​ស្រាកស្រាន្ត​ព្រោះ​នៅ​ស្រណោះ​អាល័យ​ស្នេហ៍​ចាស់។

 

អតីត​មិត្ត​ស្រី​ឆេះដុំ​រឿង​គេ​ចោទ​ថា​យំ​បោក​​ខ្លួន​ថ្ងៃ Wallace Huo ចូល​រោងការ

 

ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Joe Chen បាន​ក្លាយ​ជា​ប្រធានបទ​ជជែក​វែកញែក​ជា​ច្រើន​របស់​អ្នក​ប្រើ​អ៊ីនធឺណិត ត្បិត​មាន​ពាក្យ​ចចាមអារ៉ាម​ថា​តួ​រឿង “My Pretty Girl” បាន​ស្ដាយ​ស្រណោះ​យ៉ាង​ខ្លាំង​ថ្ងៃ​នៅ​ពេល​ដែល​អតីត​មិត្ត​ប្រុស​របស់​ខ្លួន តារា​សម្ដែង Wallace Huo បាន​ដឹក​ដៃ​តារា​សម្ដែង​ស្រី Ruby Lin ចូល​រោងការ។ សារ​ព័ត៌មាន​ថែម​ទាំង​បាន​ទម្លាយ​ថា ស្រី​ស្អាត​វ័យ ៣៧​ឆ្នាំ​រូប​នេះ​បាន​ផឹក​ស្រា​ដាច់​យប់​និង​យំ​យ៉ាង​ខ្លាំង​កាល​ពី​ថ្ងៃ​ទី ៣១​ខែ​កក្កដា​កន្លង​ទៅ​នេះ​ដែល​ជា​ថ្ងៃ ចៀវៃ​និង​ស្វាមី​រៀប​ការ​នៅ​លើ​កោះ​បាលី។

 

អតីត​មិត្ត​ស្រី​ឆេះដុំ​រឿង​គេ​ចោទ​ថា​យំ​បោក​​ខ្លួន​ថ្ងៃ Wallace Huo ចូល​រោងការ

 

ទាក់ទិន​នឹង​ព័ត៌មាន​នេះ Joe Chen បាន​ខឹង​យ៉ាង​ខ្លាំង​និង​បាន​ចេញ​មុខ​មក​បកស្រាយ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន។ តារា​កើត​ឆ្នាំ ១៩៧៩​បាន​សរសេរ​នៅ​លើ Weibo ថា៖ “ពិត​ជា​មិន​យល់​ទាល់​តែ​សោះ និយាយ​លែង​ចេញ​តែ​ម្ដង។ ពួក​សារ​ព័ត៌មាន​លាប​ពណ៌ សង្ឃឹម​ថា​រាល់​ពេល​អ្នក​ឯង​ប្រឌិត​រឿង សូម​គិត​ដល់​វិជ្ជាជីវៈ​ការងារ​របស់​ខ្លួន​ឯង​ផង។ ខ្ញុំ​គ្រាន់​តែ​ជា​មនុស្ស​ធម្មតា​ម្នាក់ គ្រាន់​តែ​ចង់​ឲ្យ​ពិភព​សិល្បៈ​ដ៏​គួរ​ឲ្យ​ខ្លាច​នេះ​ដំណើរ​ការ​ឲ្យ​តែ​រលូន​ប៉ុណ្ណោះ”។ ចុង​ក្រោយ Joe Chen ក៏​មិន​ភ្លេច​ជូន​ពរ​អ្នក​ទាំង​អស់​គ្នា៖ “រីករាយ​ថ្ងៃ​នៃ​សេចក្ដី​ស្រលាញ់” (ថ្ងៃ​ទី ៩​ខែ​សីហា​គឺ​ជា​ថ្ងៃ​នៃ​សេចក្ដី​ស្រលាញ់​របស់​ចិន)៕

 

អតីត​មិត្ត​ស្រី​ឆេះដុំ​រឿង​គេ​ចោទ​ថា​យំ​បោក​​ខ្លួន​ថ្ងៃ Wallace Huo ចូល​រោងការ

 

អតីត​មិត្ត​ស្រី​ឆេះដុំ​រឿង​គេ​ចោទ​ថា​យំ​បោក​​ខ្លួន​ថ្ងៃ Wallace Huo ចូល​រោងការ

 

អតីត​មិត្ត​ស្រី​ឆេះដុំ​រឿង​គេ​ចោទ​ថា​យំ​បោក​​ខ្លួន​ថ្ងៃ Wallace Huo ចូល​រោងការ

 

ចុចអាន៖អតីត​មិត្ត​ស្រី​យំ​បោក​ខ្លួន​ យក​ស្រា​រំដោះ​ទុក្ខ​ថ្ងៃ Wallace Huo ចូល​រោងការ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖kenh14