សោភ័ណ្ឌ លីនដា ទាក់​ភ្នែក​​អន្តរជាតិ ដោយ​សារ​ស្នាម​សាក់រូប​​​អង្គរវត្ត​

ក្នុង​ពិធី​ខួប​កំណើត​គម្រប់​ខួប​ ២៣​ឆ្នាំ​ យប់​មិញ នៅ​ភោជនីយដ្ឋាន​វីហ្វ្រេន​បឹង​ត្របែក ​តារា​សម្ដែង សោភ័ណ្ឌ លីនដា ​បានបញ្ចេញស្នាម​សាក់រូប​អង្គរ​នៅ​ដៃ​ខាង​ឆ្វេង​ ។ ស្នាម​សាក់​នេះ សាមី​ខ្លួន​បញ្ជាក់​ថា ធ្វើ​ឲ្យ​នាង​មាន​មោទនភាព​បំផុត ព្រោះ​បាន​ធ្វើឲ្យ បរទេស​​​ស្គាល់​ថា​ ចាប់​អារម្មណ៍​នាង​ ថាជនជាតិ​ខ្មែរ ​កាល​​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​អូស្រ្តាលី។

 

សោភ័ណ្ឌ លីនដា ទាក់​ភ្នែក​​អន្តរជាតិ ដោយ​សារ​ស្នាម​សាក់រូប​​​អង្គរវត្ត​

 

“កាល​ខ្ញុំ​ទៅ​ធ្វើ​ការ​នៅ​ អូស្ត្រាលី​ជាមួយ​បងស្រី​ ហើយ​ពេល​នោះ​ទៅ​ណា​មក​ណា​ ជនជាតិ​បរទេស​តែង​សួរ​ខ្ញុំ​ថា​ ខ្ញុំកូន​ខ្មែរ​មែន​។ ខ្ញុំ​សប្បាយ​ចិត្ត​ ព្រោះ​សាក់​នេះ​បាន​ធ្វើ​ឲ្យ​គេ​ស្គាល់​ថា​ខ្ញុំ​ ថា​ជា​ជនជាតិ​ខ្មែរ”។ លីនដា និយាយ​ដូច្នេះ។

 

មិន​តែ​ប៉ុណ្ណោះ​ នៅ​មាន​ស្នាម​សាក់​ ២​កន្លែង​ទៀត​នៅ​ដៃ​ខាង​ស្តាំ និង​​នៅ​ស្មា​ខាង​ស្តាំ​ទៀត ដែល​ស្នាម​សាក់​នីមួយ​សុទ្ធ​តែ​បង្កប់​​អត្ថន័យ​ជ្រាល​ជ្រៅ។ ទស្សនា​វីដេអូ សោភ័ណ្ឌ លីនដា បង្ហាញ​​អត្ថន័យ​ស្នាម​សាក់​ខាង​ក្រោម៖

 

 

ជាមួយ​គ្នា​នេះ​ផង​ដែរ​តារា​ស្រី មក​ពី​ខេត្ត​ព្រៃ​វែង​ បន្ត​ឲ្យ​ដឹង​ទៀត​ថា​ក្នុង​​ឱកាស​ខួប​យប់​មិញ​នាង​អញ្ជើញ​ភ្ញៀវ​១៥​តុ ដែល​ភាគ​ច្រើន​ជា​ភ្ញៀវ​អ្នក​រកស៊ី​របស់​ឪពុក​ម្តាយ​នាង​ ក្នុង​នោះ​មាន​អ្នក​សិល្បៈ​តិចតួច​ប៉ុណ្ណោះ​៕​​

 

សោភ័ណ្ឌ លីនដា ទាក់​ភ្នែក​​អន្តរជាតិ ដោយ​សារ​ស្នាម​សាក់រូប​​​អង្គរវត្ត​

 

សោភ័ណ្ឌ លីនដា ទាក់​ភ្នែក​​អន្តរជាតិ ដោយ​សារ​ស្នាម​សាក់រូប​​​អង្គរវត្ត​

 

សោភ័ណ្ឌ លីនដា ទាក់​ភ្នែក​​អន្តរជាតិ ដោយ​សារ​ស្នាម​សាក់រូប​​​អង្គរវត្ត​

 

សោភ័ណ្ឌ លីនដា ទាក់​ភ្នែក​​អន្តរជាតិ ដោយ​សារ​ស្នាម​សាក់រូប​​​អង្គរវត្ត​

 

សោភ័ណ្ឌ លីនដា ទាក់​ភ្នែក​​អន្តរជាតិ ដោយ​សារ​ស្នាម​សាក់រូប​​​អង្គរវត្ត​

 

អត្ថបទ៖ ថា ម៉ាលីដា