Sandara Park ទម្លាយអំពីប្រជាប្រិយភាពរបស់ខ្លួន កាលនៅហ្វីលីពីន មុនពេលចូលផលិតកម្ម YG! (មានវីដេអូ)

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី៨ ខែសីហា កន្លងទៅនេះ តារាស្រីសាច់ចាំ Sandara Park ដែលជាសមាជិកក្រុម 2NE1 ត្រូវបានគេអញ្ចើញចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី”Abnormal Summit” របស់ស្ថានីយ៍ទូរទស្សន៍កូរ៉េJTBC។

គួរឲ្យដឹងថា នៅកំឡុងពេលកិច្ចសម្ភាស៍នៅក្នុងកម្មវិធីនោះ Sandara នាងបានបង្ហើបប្រាប់អំពីជីវិតរស់នៅឯប្រទេសហ្វីលីពីន មុនពេលនាងចូលក្នុងផលិតកម្ម YG Entertainment។  

នាងបានរៀបរាប់ថា នាងរស់នៅប្រទេសហ្វីលីពីន តាំងពីនាងរៀនថ្នាក់ទី៤ រហូតដល់ធំពេញវ័យអាយុ២០ឆ្នាំ។ នាងបានបន្តថា៖ «ខ្ញុំបានចំណាយពេលយុវវ័យរបស់ខ្ញុំ​ទាំងអស់នៅឯទីនោះ។ ខ្ញុំបានចាប់ផ្តើមអាជីពរបស់ខ្ញុំ ជាតារាល្បីមួយរូបនៅទីនោះ ហើយខ្ញុំក៏បានខិតខំព្យាយាមរហូតដល់ខ្ញុំ មានឱកាសបានចូលទៅហ្វឹកហ្វាក់នៅក្នុង ផលិតកម្ម YG តែម្តង»។

បន្ថែមពីនេះ ពិធីករលោក Jeon Hyun Moo បានសួរទៅកាន់កញ្ញា Sandara Park ថា៖ «កាលជាតារាចម្រៀងនៅហ្វីលីពីន តើនាងមានប្រជាប្រិយភាពល្បីដែរឬទេ?» នាងបានឆ្លើយតបបែបកំប្លែងលេងថា៖ «ខ្ញុំមិនសូវជាល្បីទេ ប៉ុន្តែក៏គួរឲ្យកត់សម្គាល់ដែរ»។

ប្រភព៖ Soompi

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា អ្នកនិយមលេងអុិនធឺណែត ជាច្រើន បានបង្ហោះរូបថត ផ្អែមល្ហែម របស់នាង Sandara Park (2NE1) និងអតីតមិត្តប្រុស របស់នាង ដែលមានរយៈកាល យូរមកហើយ។ 

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា រូបថតបែបផ្អែមល្ហែម របស់តារាចម្រៀងស្រី​ នៃសមាជិកក្រុម 2NE1 នាង Sandarapak និងអតីតមិត្តប្រុស របស់នាង ត្រូវបានគេបង្ហោះ ចែកចាយ ពេញអុិនធឺណែត ដោយអតីតមិត្តប្រុស របស់នាង គឺជាតារាប្រុស ជនជាតិហ្វីលីពីន គឺលោក Joseph Bitangcol

គួរបញ្ជាក់ផងដែរថា លោក Joseph Bitangcol និងនាង Sandara Park បានក្លាយជាគូស្នេហ៍ ក្នុងកំឡុង ឆ្នាំ២០០៩ ប៉ុន្តែក្រោយមក ពួកគេបានចែកផ្លូវគ្នាវិញ ដោយសារ ហេតុផលផ្ទាល់ខ្លួន។

ទោះជាយ៉ាងណា ការប្រេះឆានេះ ហាក់មិនបានធ្វើឲ្យ អ្នកទាំងពីរ មានការគេចវេស រឺស្អប់ខ្ពើម រវាងគ្នា និងគ្នានោះទេ ផ្ទុយមកវិញ ពួកគេបានទទួលយកវា ដោយក្តីស្ងប់ស្ងាត់ និងនៅតែមាន ការណាត់ជួប និង​បន្តទំនាក់ទំនងគ្នា ជាលក្ខណៈមិត្តភក្តិល្អ ទៀតផង៕

ខាងក្រោមនេះ គឺជារូបថត របស់ពួកគេទាំងពីរ៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload