ក្រសួង​មហាផ្ទៃ​៖​​មានតែ​​គ្រួសារ​​លោក​​កែម ឡី​ទេ​​ដែល​អាច​​មើល​វីដេអូ​​ក្នុង​កាមេរ៉ា​​សុ​វត្តិភាព​​បាន​​

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភក័ បានថ្លែងប្រាប់វិទ្យុវាយោនៅថ្ងៃនេះថា ការស៊ើបអង្កេតលើករណីបាញ់សម្លាប់លោក កែម ឡីនៅមិនទាន់មានអ្វីថ្មីនោះទេ។ ដោយឡែកចំពោះការបង្ហាញពីវីដេអូក្នុងកាមេរ៉ាសុវត្តិភាពវិញ ត្រូវបានលោកបញ្ជាក់ថា គឺមានតែមេធាវី និងក្រុមគ្រួសាររបស់លោក កែម ឡីទេ ដែលអាចមើលបាន។

ឆ្លើយតបចំពោះការទាមទាពីប្រជាពលរដ្ឋ ដើម្បីបើកកាមេរ៉ាសុវត្តិភាពជំវិញឃាតកម្មលើលោក កែម ឡីលោក ខៀវ សុភក័ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា អាជ្ជាធរមិនអាចបង្ហាញវីដេអូក្នុង កាមេរ៉ាសុវត្តិភាពបានទេ ហើយអ្នកដែលអាចមើលបាន គឺមានតែមេធាវី និងក្រុមគ្រួសាររបស់លោក កែម ឡីតែប៉ុណ្ណោះ។

លោក ខៀវ សុភក័ បានពន្យល់ថា មូលហេតុដែលអាជ្ជាធរមិនបង្ហាញជាសាធារណៈ គឺដើម្បីទុកពេលដល់សមត្ថកិច្ចធ្វើការស៊ើបអង្កេត ហើយម្ប៉ាងវិញទៀតក្រុមគ្រូសារ និងមេធាវីរបស់លោក កែម ឡីនៅមិនទាន់បានមើលវីដេអូនេះនៅឡើងទេ។ បើតាមលោកខៀវ សុភក័ បានអះអាង វីដេអូក្នុង កាមេរ៉ាសុវត្តិភាពអាចបង្ហាញបានលុះត្រាតែក្រុមគ្រូសារ និងមេធាវីរបស់លោក កែម ឡីមើលរួច ហើយទទួលស្គាល់វីដេអូនោះ ទើបអាជ្ជាធរបង្ហាញជាសាធារណៈបាន….

សំឡងលោក ខៀវ សុភក័៖

គួរបញ្ជាក់ថា បើគិតត្រឹមថ្ងៃនេះ ឃាតកម្មលើកលោក កែម ឡី អ្នកវិភាគដ៏ល្បីនៅកម្ពុជាគឺមានរយៈពេលមួយខែហើយ ប៉ុន្តែចំពោះការស្វែងរកមូលហេតុពិតនៃការបាញ់វិញ នៅមិនទាន់រកឃើញនៅឡើងទេ។ ស្របពេលជាមួយគ្នានេះ ប្រជាពលរដ្ឋដែលគាំទ្រលោក កែម ឡី បានទាមទាដល់អាជ្ជាធរ បើកកាមេរ៉ាសុវត្តិភាពនៅក្នុងកន្លែងកើតហេតុ ដើម្បីដឹងពីសកម្មភាពនៃការបាញ់នេះ។

យ៉ាងណាក្តី លោក ខៀវ សុភក័ បានបញ្ជាក់ថា អាជ្ជាធរគង់តែបង្ហាញពីវីដេអូនេះទេ ហើយក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលក៏ចង់ដឹងពីឃាតកម្មលើលោក កែ ឡីនេះដែរ។ បើតាមលោក ខៀវ សុភក័ បានលើកឡើងថា សព្វថ្ងៃវីដេអូក្នុងកាមេរ៉ាសុវត្តិភាពនេះ ត្រូវបានបញ្ជូលដល់ដៃតុលាការហើយ ហើយ លោកបានស្នើដល់គ្រួសាររបស់លោក កែម ឡីទៅមើលផងដែរ៕

ប្រភព៖ វាយោ


ក្រសួង​មហាផ្ទៃ​៖​​មានតែ​​គ្រួសារ​​លោក​​កែម ឡី​ទេ​​ដែល​អាច​​មើល​វីដេអូ​​ក្នុង​កាមេរ៉ា​​សុ​វត្តិភាព​​បាន​​

ភរិយានាយករដ្ឋមន្ដ្រីជប៉ុន ចូលរួមបាតុកម្ម ប្រឆាំងរដ្ឋាភិបាល

ក្រសួង​មហាផ្ទៃ​៖​​មានតែ​​គ្រួសារ​​លោក​​កែម ឡី​ទេ​​ដែល​អាច​​មើល​វីដេអូ​​ក្នុង​កាមេរ៉ា​​សុ​វត្តិភាព​​បាន​​

ប្រពន្ធលោកបណ្ឌិត កែម ឡី និងកូនៗមកសួរសុខទុក្ខពលរដ្ឋខេត្តកោះកុង រងគ្រោះរឿងដីធ្លី នៅវត្តសាមគ្គី រង្ស៊ី