បើករថយន្ត បុករបងស្ថានីយ លក់ប្រេងឥន្ទនៈ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួស៣នាក់

ភ្នំពេញ ៖ នៅវេលាម៉ោង ៦ និង២០នាទីល្ងាច ថ្ងៃទី០៩ ខែ០៨ ឆ្នាំ២០១៦ មានគ្រោះថ្នាក់ចរាចរណ៍ ១ករណី ត្រង់ចំណុចភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលបង្ករដោយ រថយន្តម៉ាក Hyundai ធនដឹកទំនិញពណ៌ស ពាក់ផ្លាកលេខកំពង់ចាម 3A-2841 ដោយអ្នកបើកបរ ជាន់ហ្វ្រាំងមិនស៊ី បណ្តាលឲ្យរអិលពីលើស្ពាន់ព្រែកតាមាក់ វេចង្កូតមកបុករបងស្ថានីយលក់ ប្រេង ឥន្ទនៈរង្វង់មូលគល់ស្ពាននៅ នៅលើកំណាត់ផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រលេខ26-27 រង្វង់មូល ព្រែកតាមាក់ ។

យោងតាមសមត្ថកិច្ចចុះទៅកន្លែងកើតហេតុ បានឲ្យដឹងថា អ្នកបើកបររថយន្តមានឈ្មោះកើត សុភាន់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិរាជានុកូល ឃុំរាជានុកូល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងមាន អ្នករួមដំណើរ ៤នាក់ផ្សេងទៀត ទី១.ឈ្មោះធី រស្មី ភេទប្រុស អាយុ២៤ឆ្នាំ (របួសធ្ងន់), ទី២. សុខ បេង ភេទប្រុសអាយុ២៤ឆ្នាំ (ស្លាប់), ទី៣. ស៊ុន លី ភេទប្រុស អាយុ២៦ឆ្នាំ (របួសស្រាល) និងទី៤. កើត វាសនា ភេទប្រុស អាយុ២៣ឆ្នាំ (របួសស្រាល) ទាំង ៤នាក់នេះ រស់នៅភូមិរាជានុកូល ឃុំរាជានុកូល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

ក្រោយកើតហេតុសម្ភារៈខូចខាតមានរថយន្ត ១គ្រឿង និងសម្ភារៈមួយចំនួនក្នុងស្ថានីយប្រេងសាំង របស់ឈ្មោះ ផេង សៀង ចំណែកសពជនរងគ្រោះបានប្រគល់ជូនក្រុម គ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ។ អ្នកបើកបរ និងរថយន្តបានយកមកឃាត់ខ្លួន ហើយយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន   ដ៏​អាក្រក់​មួយ​ បណ្តាល​ឲ្យ​កម្មករ​កម្មការិនី​ រង​របួសធ្ងន់​ស្រាល​១២​នាក់ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ខាង​មុខ​តំបន់​សេដ្ឋកិច្ច​ពិសេស សាន​តុង ស្ថិត​នៅ​ភូមិ​ថ្នល់ជាតិ​ សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត​។

មូលហេតុ​នៃ​គ្រោះថ្នាក់​ ចរាចរណ៍​នេះ​គឺ រថយន្ត​ម៉ាក​ហ៊ី​យិ​ន​ដាយ ដឹក​កម្មករ​ជ្រុល​ទៅ​បុក​គូថ​រថយន្ត​ ម៉ាក​ហ៊ី​យិ​ន​ដាយ​ ដឹក​កម្មករ​ដូច​គ្នា បណ្តាល​ឲ្យ របួសធ្ងន់​៤​នាក់ បញ្ជូន​មក​មន្ទីរពេទ្យ​ខេត្ត និង​៨​នាក់​របួសធ្ងន់​ ជា​មធ្យម​បញ្ជូន​ទៅ​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ​បង្អែក​ជី​ភូ​។ 

ភ្លាម​ៗ​នោះ​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត​ចុះ​ ទៅ​មន្ទីរពេទ្យ​ទាំង​២ ដើម្បី​សួរសុខទុក្ខ​ប្អូន​ៗ​ កម្មករ​កម្ម​ការ​នី​រង​គ្រោះ​ ទាំងអស់​ផង​ដែរ​។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​កម្មករ​កម្ម​ការ​នី​ ក្រុម​ថែម​ម៉ោង បាន​បើក​ចេញ​បន្តកន្ទុយ​គ្នា​ តាម​បណ្តោយ​ ផ្លូវជាតិ​លេខ​១​ ដោយ​មាន​ល្បឿន​លឿន ហើយ​បាន​បើក​វ៉ា​ជែង​គ្នា ប្រសាច​លុះ​មក​ដល់​ចំណុច​ កើតហេតុ​ខាងលើ រថយន្ត​ម៉ាក​ហ៊ី​យិ​ន​ដាយ​ចំណុះ​ ៥​តោន​ដឹក​កម្មករ​ មួយ​គ្រឿង​ជ្រុល​ ទៅ​បុក​គូថ​រថយន្ត​ ហ៊ី​យិ​ន​ដាយ​ចំណុះ​ ៥​តោន​ដឹក​កម្មករ​ដូច​គ្នា​ ពេញទំហឹង​លាន់​ដូច​រន្ទះ បណ្តាល​ឲ្យ​បុក​ចំ​ជើង​កម្ម​ការ​នី​ដែល​អង្គុយ​ និង​ឈរ​ដាក់​ជើង​ មក​ក្រោយ​ធ្វើ​ឲ្យ​បាក់ជើង​ កម្ម​ការ​នី​ចំនួន​៤​នាក់​ក្នុង​នោះ​មាន​ស្ត្រី​ពោះធំ​ម្នាក់ និង​របួស​ជើង​បែកក្បាល​ ចំនួន​៨​នាក់ ត្រូវ​សមត្ថកិច្ច​ហៅ​រថយន្ត​សា​មុ​យ​ដឹក​ មក​មន្ទីរពេទ្យ​ខេត្ត​៤​នាក់ បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិ​ជី​ភូ​៨​នាក់​ដើម្បី​សង្គ្រោះ​។

សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា មូលហេតុ​អ្នកបើកបរ​ មិន​គោរព​ច្បាប់​ចរាចរណ៍​ បើក​វ៉ា​ជែង​គ្នា ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​។ រីឯ​រថយន្ត​ទាំង​ ២​គ្រឿង​ត្រូវ​សមត្ថកិច្ច​ បញ្ជូន​មក ការិយាល័យ​ នគរបាល​ចរាចរណ៍​ ស្នងការដ្ឋាន​នគ​បាល​ខេត្ត ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ចំពោះ​អ្នកបើកបរ​ បាន​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ​ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ ឲ្យ​ចូលខ្លួន​មក​ ដោះស្រាយ​តាម​ច្បាប់​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បើករថយន្ត បុករបងស្ថានីយ លក់ប្រេងឥន្ទនៈ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួស៣នាក់

បើករថយន្ត បុករបងស្ថានីយ លក់ប្រេងឥន្ទនៈ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួស៣នាក់