ពិត​ជា​សាហាវ​ ! ​ឃាតករ​​ធ្វើត្រាប់សម្លាប់​មនុស្ស​២​នាក់​

ខេត្តស្ទឹងត្រែង ​៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹងថា ជន​ដៃដល់​ម្នាក់​និង​អ្នកសមគំនិតម្នាក់​ទៀត ​ក្នុង​ករណី​​ឃាត​កម្ម​ទៅ​​លើ​មនុស្ស​២​នាក់​​ក្នុង​ពេល​តែ​មួយ​ ត្រូវ​​បាន​កម្លាំង​​កងរាជអាវុធហត្ថ​ចាប់ខ្លួន​​និង​នាំ​ទៅ​កាន់​ទីតាំង​ ដើម្បី​ធ្វើ​ត្រាប់​ពី​​សកម្មភាព​កាប់សម្លាប់​ជន​រង​គ្រោះ​ ​ចាប់​តាំងពី​៤រសៀល​ ដល់ម៉ោង​៧យប់បាន​ចប់ នៅ​​ថ្ងៃទី​​០៩ សីហា ២០១៦ ស្ថិត​នៅ​ភូមិ​សាស្ត្រ​ភូមិ​ស្រែ​គរ​ថ្មី ឃុំ​ស្រែ​គរ​ថ្មី ស្រុ​សេ​សាន ខេត្ត​ស្ទឹ​ង​ត្រែង ។

ឃាតករ​អះអាងថា ​បាន​ប្រើប្រាស់​កាំបិត​ផ្គាក់​​ដ​ង​វែង​កាប់​លើ​ជន​រង​គ្រោះ​ពីក្រោយ​ចំ​​ក្បាល​ប្រកាច់​ស្លាប់​ក្នុង​ទឹកអូរ​ និង​ម្នាក់​ទៀត​ត្រូវ​ជន​ដៃដល់​កាប់​ត្រូវ​ជើង​ពីក្រោយ​រួច​សម្លាប់​ ខណៈ​ព្យាយាម​រត់​គេ ។

គួររំលឹកថា ​ជន​រង​គ្រោះ​ទាំង​២នាក់ ​ម្នាក់​កំពុង​រាវ​ត្រី​ក្នុង​ទឹក ​និង​ម្នាក់​ទៀត​កំពុង​ឈ​រឆក់​ត្រី​ កាលពី​ថ្ងៃ​ទី​៧​ សីហា​ ២០១៦ កន្លង​មក ​​។ ទោះបីជាយ៉ាងណា ជំហានដំបូង​គេមិនទាន់​ដឹង​ពីមូលហេតុនៃការ​កាប់​សម្លាប់​ជនរងគ្រោះទាំង២នាក់នោះ ខណៈ​សមត្ថកិច្ច​​សាកសួរបន្ត ។