ម្ចាស់ផ្ទះ​ថា បាត់​ជិត​រាប់​ម៉ឺន​ដុល្លារ តែ​ចោថា អត់​មាន​ទេ​?

ខេត្តបាត់ដំបង​៖ ជនសង្ស័យ​​៣​នាក់​ត្រូវ​​​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​៩ ​សីហា ២០១៦ ស្ថិតនៅ​ភូមិ​ដំបូក​ខ្ពស់ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ក្រោយ​ពី​​មន្ត្រី​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​អស់រយៈ​ពេល​ជិត​១​ខែ ​ពាក់ព័ន្ធ​ក្នុង​ករ​​ណី​គាស់​​ផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន​​របស់​ប្រជា​ពលរដ្ឋ​​ម្នាក់ កាលពីដើម​ខែកក្កដា​ កន្លង​ទៅ នៅ​ក្នុងស្រុក​សង្កែ​​ ។

លោក​ឈឿ​ង គឹ​ម​សុង ប្រធាន​ក្រុម​បង្ការ​បង្ក្រាប​នៃ​ការិយាល័យ​ព្រហ្ម​ទ​ណ្ឌ​កម្រិត​ស្រាល​ឱ្យ​​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​ ១-​ឈ្មោះ​​ឈៀង​ ពីង អាយុ​១៩​ឆ្នាំ នៅ​ភូមិ​កំណប់ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ២-​ឈ្មោះ​ខៀវ ចាន់​នី អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ដំបូង​ខ្ពស់ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ និង​​៣-​​ឈ្មោះ​ឃី ជ័យ អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ទំនប់​ត្រកួន ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល ​។

លោក​​​បញ្ជាក់​ថា ពួក​គេ​ទាំង​៣​នាក់​​នេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណីគាស់​ផ្ទះ​​ម្នាក់​ផ្ទះ​​ឈ្មោះ​ស៊ុ​យ សុ​វ​ណ្ណា ភេទប្រុស​ អាយុ​៦៥​ឆ្នាំ​នៅ​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ​។ ក្រោយ​ពី​កើតហេតុ លោកស្នងការ​ខេត្ត បាន​បញ្ជា​ឲ្យ​ធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល​ជាង​​១​ខែមក​ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​ទាំង​​៣​នាក់​នេះ ​។

គួរ​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​០៥​ កក្កដា កន្លង​ទៅ មាន​ជន​មិន​ស្គាល់​មុខ​បាន​គាស់​ទ្វា​រប​ង្អូ​ច​ផ្ទះ​នៅ​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ហើយ​​​ចូល​​លួច​ទ្រព្យសម្បត្តិ​គ្រឿង​អ​ល​ង្កា​រ​អស់យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ខណៈ​ម្ចាស់ផ្ទះ​បិទ​ទ្វា​រ​ទុក​​ចោល​។ ម្ចាស់ផ្ទះ​អះ​អាង​ថា ទ្រព្យសម្បត្តិ​ដែល​បាត់បង់​ភាគច្រើន ​ជា​គ្រឿង​អ​លង្កា​រ ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជិត​១​ម៉ឺន​ដុល្លា​រ​អា​មេ​រិ​ក​ឯណោះ​។

ប៉ុន្តែ​បើ​តាម​ចម្លើយ​ជនសង្ស័យ​ទាំង​​៣​​បាន​​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ពួក​ខ្លួន​បាន​ប្រើ​ចប​គាស់​ទម្លុះ​ប​ង្អូ​ច​ចូល​លួច​ទ្រព្យសម្បត្តិ​នៅ​ក្នុង​ផ្ទះ​នោះ​។  ពួក​ខ្លួន​លួច​បាន​តែ​កាបូប​មួយ ដែល​មាន​លុយ​បន្តិច​ប​ន្តួច​ប៉ុណ្ណោះ តែ​គ្មាន​គ្រឿង​អ​លង្ការ​​ដែ​ល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ ដូច​ការ​អះអាង​​​របស់​​ម្ចាស់ផ្ទះ​នោះ​ទេ​ ។​