Neymar និង​ប្រេស៊ីល​ ​ខំ​ហ្វឹកហាត់ ​រំពឹង​​អាច​ឡើង​វគ្គ​៨​ក្រុម​នៅ​ថ្ងៃ​ស្អែក

ក្រុម​​ម្ចាស់​ផ្ទះ​ជម្រើស​ជាតិ​ U-23 ប្រេស៊ីល​ រួម​ទាំង​ប្រធាន​ក្រុម​ Neymar Jr. ​បាន​ចេញ​ហ្វឹកហាត់​យ៉ាង​សកម្ម​​ កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ ​ដើម្បី​ត្រៀម​​ប្រកួត​​​ធំ​ ដែល​ចាំ​បាច់​តែ​យក​ឈ្នះ​លើ U-23​ ​ដាណឺម៉ាក​​​ឲ្យ​បាន​ សម្រាប់​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពូល​ A ​​លើក​ចុង​ក្រោយ​ព្រឹត្តិការណ៍​អូឡាំពិក​ នៅ​ម៉ោង​​០៨:០០​​នាទី​ព្រឹក​​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ។

 

Neymar និង​ប្រេស៊ីល​ ​ខំ​ហ្វឹកហាត់ ​រំពឹង​​អាច​ឡើង​វគ្គ​៨​ក្រុម​នៅ​ថ្ងៃ​ស្អែក

Neymar ប្រធាន​ក្រុម​ U-23 ប្រេស៊ីល

 

បន្ទាប់​ពី​ស្មើ​ ០-០ ទល់​នឹង​អាហ្វ្រិក​ខាង​ត្បូង​ និង​អ៊ីរ៉ាក់ ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ កំពុង​ស្ថិត​ក្នុង​ស្ថានការណ៍​យ៉ាប់យ៉ឺន​ ដែល​អាច​នឹង​ធ្លាក់​ត្រឹម​វគ្គ​​ចែក​ពូល បើ​បាន​ត្រឹម​ស្មើ ឬ​ចាញ់​​​ក្រុម​កំពូល​តារាង​ដាណឺម៉ាក។

 

ប្រេស៊ីល ជា​ក្រុម​ដែល​គេ​រំពឹង​ថា នឹង​អាច​ឈ្នះ​មេដាយ​មាស​នៅ​អូឡាំពិក​ឆ្នាំ​នេះ​ ​ប៉ុន្តែ​២​ប្រកួត​កន្លង​មក​ហាក់​មិន​សម​បំណង​​នោះ​ទេ​ ដោយ​រក​បាន​តែ​២​ពិន្ទុ​ប៉ុណ្ណោះ​ ស្ថិត​នៅ​លេខ​២​ក្នុង​ពូល​ A ​ចាញ់​​​ក្រុម​កំពូល​តារាង​ដាណឺម៉ាក ២​ពិន្ទុ និង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​ខ្លួន​ខឹង ស្រែក​ចំអក​ឲ្យ​ផង​ដែរ។

 

Neymar និង​ប្រេស៊ីល​ ​ខំ​ហ្វឹកហាត់ ​រំពឹង​​អាច​ឡើង​វគ្គ​៨​ក្រុម​នៅ​ថ្ងៃ​ស្អែក

Rogerio Micale ​គ្រូ​បង្វឹក​ U-23 ប្រេស៊ីល (ពាក់​មួក) និង​ Tite គ្រូ​ឈុត​ធំ​​ប្រេស៊ីល

 

លោក​ Rogerio Micale ​គ្រូ​បង្វឹក​ U-23 ប្រេស៊ីល​ បាន​និយាយ​ថា៖ “យើង​ត្រូវ​តែ​សុំទោស​ដល់​អ្នកគាំទ្រ និង​ប្រជាជន​ប្រេស៊ីល​ទាំង​អស់។ ​ការ​ប្រកួត​កន្លង​មក​នេះ​ យើង​មិន​អាច​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន…​សម្ពាធ​ក៏​កាន់​តែ​កើន​ឡើង​ ​ហើយ​ស្ថានការណ៍​របៀប​នេះ​ ធ្វើ​ឲ្យ​កីឡាករ​របស់​យើង​ ​ងាយ​នឹង​បង្ក​កំហុស​ឆ្គង”៕

 

Neymar និង​ប្រេស៊ីល​ ​ខំ​ហ្វឹកហាត់ ​រំពឹង​​អាច​ឡើង​វគ្គ​៨​ក្រុម​នៅ​ថ្ងៃ​ស្អែក

 

Neymar និង​ប្រេស៊ីល​ ​ខំ​ហ្វឹកហាត់ ​រំពឹង​​អាច​ឡើង​វគ្គ​៨​ក្រុម​នៅ​ថ្ងៃ​ស្អែក

 

Neymar និង​ប្រេស៊ីល​ ​ខំ​ហ្វឹកហាត់ ​រំពឹង​​អាច​ឡើង​វគ្គ​៨​ក្រុម​នៅ​ថ្ងៃ​ស្អែក

 

Neymar និង​ប្រេស៊ីល​ ​ខំ​ហ្វឹកហាត់ ​រំពឹង​​អាច​ឡើង​វគ្គ​៨​ក្រុម​នៅ​ថ្ងៃ​ស្អែក

 

Neymar និង​ប្រេស៊ីល​ ​ខំ​ហ្វឹកហាត់ ​រំពឹង​​អាច​ឡើង​វគ្គ​៨​ក្រុម​នៅ​ថ្ងៃ​ស្អែក

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail